ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្មករ​​ធ្វើឃ្លាំង​រោង​​ម៉ាស៊ីន​​កិន​ស្រូវ​តវ៉ា​ដល់​​អ្នកម៉ៅ​ការ​អត់បើក​​ប្រាក់​ឱ្យ​​​

13 ឆ្នាំ មុន

​ខេត្ត​តាកែវ​​​ ៖ ​​ក្រុម​កម្មករ​​​​សំណង់​ចំនួន​​​៣០​នាក់ ​​​តំណាង​ឱ្យ​​​​កម្មករ​សរុប​​​​៨៤នាក់ ​ដែល​កំពុង​​តែ​ធ្វើ​​ការ​​សំណង់​​ឱ្យ​ក្រុមហ៊ុន​ហេង អេង​គង់​ ​ស្ថាបនា​​​ឃ្លាំង​​រោងម៉ាស៊ីន​​​កិនស្រូវ បាន​លើក​គ្នា​​​មក​ជួបជុំ​ក្រៅ​បរិវេណ​​សំណង់​​ដើម្បី​​​តវ៉ា ​ដល់​ក្រុមហ៊ុន​​ឱ្យចាត់វិធានការ​​ដល់មេការ​​ ​ដែល​​ជួល​​ពួកគេ​មកធ្វើ​ការ​​​​​ ហើយ​មិន​ព្រម​​បើក​លុយ​​ឱ្យ ព្រមទាំង​​បាន​រត់គេចខ្លួន​​បាត់​ស្រមោល​។​

ខេត្ត​តាកែវ​​​ ៖ ​​ក្រុម​កម្មករ​​​​សំណង់​ចំនួន​​​៣០​នាក់ ​​​តំណាង​ឱ្យ​​​​កម្មករ​សរុប​​​​៨៤នាក់ ​ដែល​កំពុង​​តែ​ធ្វើ​​ការ​​សំណង់​​ឱ្យ​ក្រុមហ៊ុន​ហេង អេង​គង់​ ​ស្ថាបនា​​​ឃ្លាំង​​រោងម៉ាស៊ីន​​​កិនស្រូវ បាន​លើក​គ្នា​​​មក​ជួបជុំ​ក្រៅ​បរិវេណ​​សំណង់​​ដើម្បី​​​តវ៉ា ​ដល់​ក្រុមហ៊ុន​​ឱ្យចាត់វិធានការ​​ដល់មេការ​​ ​ដែល​​ជួល​​ពួកគេ​មកធ្វើ​ការ​​​​​ ហើយ​មិន​ព្រម​​បើក​លុយ​​ឱ្យ ព្រមទាំង​​បាន​រត់គេចខ្លួន​​បាត់​ស្រមោល​។

កម្មករ​​​​ឈ្មោះ​ផាន់ រី ភេទប្រុស អាយុ​​​​៤០ឆ្នាំ ​បាន​​​ប្រាប់​កោះសន្តិភាព​​​​​ឱ្យ​ដឹង​ថា ​ពួកគេ​ទាំង​អស់​​​មាន​គ្នា​​​​​​៨៤នាក់ ​​រស់នៅ​ស្រុក​​សំរោង និង​​​ក្រុង​​ដូនកែវ ​ត្រូវ​បាន​អ្នកម៉ៅ​ការ​សំណង់​​ឱ្យ​ក្រុម​ហ៊ុន​​ហេង ​​អេងគង់ ជួល​ធ្វើ​ឃ្លាំង​​​​រោង​ម៉ាស៊ីន​​កិន​ស្រូវ ​​​ដោយ​ទទួល​កម្រៃ​​​ប្រចាំ​ថ្ងៃ​​១​អាទិត្យ​ ទើប​​បើក​លុយ​​​ម្តង ក្នុង​នោះ​​មេ​ជាង​ទទួលបាន​លុយ​​១ថ្ងៃ ​​​២៦.០០០​រៀល កូនជាង​​​​ទទួល​បាន​​​១៦.០០០​រៀល ​​ដែល​មក​ដល់​​​ពេលនេះ​​ធ្វើ​បាន​រយៈ​​ពេល​ជាង​​​១ខែ​​​ហើយ​។ តំណាង​កម្មករ​​បាន​បន្តទៀត​ថា ​​រយៈ​ពេល​កន្លង​ទៅ​ ​កម្ម​ករ​ធ្វើការ​បាន​​​​​១​អាទិត្យ​​​អ្នក​ម៉ៅ​ការ​​​តែង​តែ​បើក​លុយ​ពី​ក្រុម​​​ហ៊ុន​រួច​យក​មក​​បើក​ឱ្យក្រុម​កម្ម​ករ​​ជានិច្ច​​​​។​ប៉ុន្តែ​​នៅថ្ងៃទី​​១៦ សីហា ​ពេលបើក​លុយ​​​ពីក្រុម​ហ៊ុន​បាន​​ហើយ​​ អ្នក​​​​ម៉ៅការ​​​អត់​បាន​បើក​​​​ប្រាក់​ឱ្យ​កម្មករ​ទេ បែរ​ជា​​ប្រមូល​​​​ប្រាក់ជា​ញើស​ឈាម​របស់​​កម្មករ​​ទាំង​អស់​​រ​ត់​គេចខ្លួនបាត់​​ស្រមោល។ លុះថ្ងៃទី​​​១៧ សីហា ក្រុម​ក​ម្មករ​​​ទាំង​អស់​​​​បាន​លើក​​​គ្នា​មិន​​​ព្រម​ចូលធ្វើ​ការ​​​ និងសុំ​ឱ្យ​​តំណាង​ក្រុម​ហ៊ុន​​ជួយ​សម្រួល​​បើក​ប្រាក់ថ្លៃឈ្នួល​​ឱ្យ​ក្រុម​​កម្ម​ករ​​ទាំង​អស់​គ្នា​នោះផង ​​ព្រោះ​គ្រួសារ​​នៅ​ឯ​ផ្ទះ​ពឹង​​​លើ​លុយ​​​ទាំងនេះ​​សម្រាប់ទិញ​អង្ករ​ទទួល​ទាន។ ​ទោះ​បីជាមានការ​សំណូមពរ​ដល់​ក្រុម​ហ៊ុន​បែបណា​ក៏​ដោយ ​​​ក៏គ្មាន​​​តំណាងក្រុម​ហ៊ុន​ណា​​ម្នាក់​ចេញ​មុខ​​មក​​ដោះ​ស្រាយឡើយ​ ទើប​នៅ​ថ្ងៃទី​​​​១៨ សីហា ​​ពួក​គាត់​បានលើកគ្នា​មក​តវ៉ា​នៅ​​​មុខ​ការ​ដ្ឋាន​​សំណង់​សុំ​ការ​ជួយ​អន្តរា​គមន៍ពីក្រុម​ហ៊ុន​​ម្តង​ទៀត ​​តែគ្មាន​លទ្ធ​ផល​​ដដែល​។

តំណាង​​​កម្មករ​​ទាំងអស់​សុំ​ឱ្យ​ក្រុមហ៊ុន​​​មេត្តា​​ជួយសម្រួល​​ដល់​ពួកគាត់​ផង ព្រោះ​​អ្នកដែល​​ទទួល​​​ម៉ៅការ​​ធ្វើឃ្លាំង​​នោះ ​​ខាង​ក្រុម​​ហ៊ុន​​ពិត​ជា​ស្គាល់​​ច្បាស់​ណាស់ ដូច្នេះ​​​​សូម​ខាង​​ក្រុមហ៊ុនជួយ​ឱ្យ​​​អ្នក​ម៉ៅការ​​នោះ​ចូល​​​​ខ្លួន​មក​បើក​​លុយ​​​ឱ្យពួក​គាត់​ដែលជា​កម្មករ​​ទាំង​អស់​គ្នា​​​​ផង​។ ទាក់ទិន​​នឹង​​បញ្ហា​នេះ កោះសន្តិភាព​​មិន​អាច​ទាក់ទង​​​សុំ​ការ​បំភ្លឺ​​​ពីតំណាងក្រុមហ៊ុន​​​ ឬ​អ្នក​​ម៉ៅការ​​សំណង់​បាន​ទេ​ នៅថ្ងៃទី​​១៨ សីហា ៕