រាជធានីភ្នំពេញ,ប្រទេសកម្ពុជា(១៩ សីហា ២០១១) ៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ ២០១១ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បាន ទទួលដំណឹងថា អង្គការក្រៅរដ្ឋាភិបាលក្នុង ស្រុកគឺសមាគមធាងត្នោតSTT ដែលបានធ្វើការពិនិត្យយ៉ាងសកម្មទៅលើផលប៉ះពាល់នៃការ តំាងទីលំនៅថ្មីនៃគម្រោងស្តារផ្លូវដែកឡើង វិញសម្រាប់ប្រទេសកម្ពុជា និងប្រទេសក្នុង មហាអនុតំបន់ទន្លេមេគង្គ គាំទ្រដោយធនាគារ អភិវឌ្ឍន៍អាស៊ីត្រូវបានផ្អាកសកម្មភាពរយៈ ពេល៥ខែ ចាប់តំាងពីថ្ងៃទី១ ខែសីហានេះទៅ។ កាលពីម្សិលមិញ ធនាគារអភិវឌ្ឍន៍អាស៊ីបាន ទទួលព័ត៌មានថា អង្គការក្រៅរដ្ឋាភិបាលមួយ ផ្សេងទៀត ដែលបានចូលរួមអង្កេតលើគម្រោង ផ្លូវរថភ្លើង គឺអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ Bridge Across Borders Cambodia (BABC) ត្រូវបានស្នើឱ្យចូលរួមប្រជុំមួយជា មួយក្រសួងការបរទេស អំពីសកម្មភាពរបស់ អង្គការនេះ។
ចាប់តាំងពីការបដិសន្ធិនៃគម្រោងផ្លូវរថភ្លើងមក សមាគមធាងត្នោតSTT និងអង្គការ BABC បានផ្តល់ព័ត៌មានសំខាន់ៗអំពីការវិវត្ត នៃការតាំងទីលំនៅថ្មី ដែលជួយបង្ហាញពីតម្រូវ ការរបស់គ្រួសារដែលរងផលប៉ះពាល់ពីគម្រោង ឱ្យក្រុមការងារទទួលបន្ទុកកិច្ចការតំាងទីលំនៅថ្មីនៃគម្រោងផ្លូវរថភ្លើង។
ធនាគារអភិវឌ្ឍន៍អាស៊ី ADB ពិនិត្យពីការ វិវត្តថ្មីៗនេះយ៉ាងយកចិត្តទុកដាក់ ហើយបាន ជួបជាមួយសមាគមធាងត្នោតSTTអង្គការ BABC និងរដ្ឋាភិបាលកម្ពុជា អំពីបញ្ហានេះ។
ធនាគារអភិវឌ្ឍន៏អាស៊ី ADB បេ្តជ្ញាយ៉ាង ពេញទំហឹងក្នុងការធ្វើការជាមួយអង្គការក្រៅ រដ្ឋាភិបាល សង្គមស៊ីវិល និងរដ្ឋាភិបាលកម្ពុជា ដើម្បីធានាថា គោលនយោបាយស្តីអំពីការការ ពារសង្គម និងបរិស្ថាន ត្រូវបានអនុវត្តក្នុងអំឡុង ពេលនៃការអនុវត្តគ្រប់គម្រោងទំាងអស់ ដែល គាំទ្រផ្នែកហិរញ្ញវត្ថុដោយធនាគារអភិវឌ្ឍន៍អាស៊ី។
ធនាគារអភិវឌ្ឍន៍អាស៊ីADBជឿជាក់ថា អង្គការក្រៅរដ្ឋាភិបាលនិងសង្គមស៊ីវិលដើរ តួនាទីសំខាន់ក្នុងការអនុវត្តប្រកបដោយជោគ ជ័យនៃគម្រោងអភិវឌ្ឍន៍នានា ហើយសង្ឃឹមថា អង្គការក្រៅរដ្ឋាភិបាលនឹងត្រូវបានអនុញ្ញាតឱ្យបន្តការងាររបស់ពួកគេលើគម្រោងកែលម្អផ្លូវរថភ្លើង៕
ចែករំលែកព័តមាននេះ