ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​គីម​ យូ​ណា​ព្រម​ទ​ទួល​យក​តួ​នា​ទី​ជា​ឯក​អគ្គ​រដ្ឋ​ទូត​អូ​ឡាំ​ពិក​ពិ​សេស​

13 ឆ្នាំ មុន

នាង​គីម យូ​ណា​ដែល​ប្រជាជន​កូ​រ៉េ​ខាង​ត្បូង​ប្រ​សិទ្ធនាម​ឱ្យថា​ជា​ «រាជិនីស្គីសម្តែង​នៅលើ​ទីលាន​»បាន​ព្រមទទួល​យក​ការ​តែង​តាំង​តួ​នាទី​​ជា​ ឯក​អគ្គ​រដ្ឋ​អូឡាំពិក​ពិ​សេស​ពិភព​លោក​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ អូឡាំពិកពិភព​លោក​ក្នុង​ឆ្នាំ​២០១៣នៅ​ក្រុង​ពី​យ៉ុង​ឆាង​។

នាង​គីម យូ​ណា​ដែល​ប្រជាជន​កូ​រ៉េ​ខាង​ត្បូង​ប្រ​សិទ្ធនាម​ឱ្យថា​ជា​«រាជិនីស្គីសម្តែង​នៅលើ​ទីលាន​»បាន​ព្រមទទួល​យក​ការ​តែង​តាំង​តួ​នាទី​​ជា​ឯក​អគ្គ​រដ្ឋ​អូឡាំពិក​ពិ​សេស​ពិភព​លោក​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិកពិភព​លោក​ក្នុង​ឆ្នាំ​២០១៣នៅ​ក្រុង​ពី​យ៉ុង​ឆាង​។

សម្រាប់​នាង​គីម យូ​ណា​នេះ​គឺ​ជា​តួ​នា​ទី​ថ្មី​មួយ​ទៀត​ដែល​នាង​ត្រូវ​បំពេញ​បន្ទាប់​ពី​នាង​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​បំ​ពេញ​តួ​នា​ទី​ចុង​ក្រោយ​បំ​ផុត​ជួយ​ឃោ​ស​នា​ឱ្យ​ទី​ក្រុង​ពី​យ៉ុង​ឆាង​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ច្រើន​លើ​សលប់​ជា​ប់​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​ឆ្នាំ​២០១៨ ។

នៅ​ក្នុង​នាម​ជា​អ្នកឃោស​នា​ឱ្យ​ទី​ក្រុង​របស់​ខ្លួន​ នាង​យូ​ណា​បំ​ពេញ​ភារកិច្ច​ទំ​នាក់​ទំ​នង​សា​ធារណៈ​បាន​យ៉ាង​ល្អ​ប្រ​សើរ​ទាំង​នៅ​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​។

ការ​ទទួល​បាន​តួ​នា​ទី​​ថ្មី​ក្នុង​នាម​ជា​ឯក​អគ្គ​រដ្ឋ​ទូត​អូឡាំពិក​ពិ​សេស​លើក​នេះ​រឹត​តែ​ធ្វើ​ឲ្យ​ភាព​ល្បី​ល្បាញ​របស់​នាង​លេច​ធ្លោ​ឡើង​។ ភាព​លេចធ្លោ​នេះ​ក៏​បាន​ផ្តល់​ផល​ប្រ​យោជន៍​មួយ​ផ្នែក​ចំពោះ​នាង​ផ​ងដែរ​ ជា​ពិសេស​លើ​ចំណូល​ប្រ​ចាំ​ឆ្នាំ​។

យោង​តាម​ការ​ធ្វើ​ចំ​ណាត់​ថ្នាក់ប្រភេទ​ប្រាក់​ចំណូល​ប្រ​ចាំ​ឆ្នាំ​របស់​បណ្តា​អត្ត​ពលិក​ក្នុង​លោក​ដោយទស្សនា​វដ្តី​Forbesដែល​ចេញ​ផ្សាយ​ក្នុង​ខែ​សី​ហា​នេះ​ឲ្យ​ដឹង​ថាមាន​កីឡាការិនី​ចំនួន​១០​រូប​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ដោយ​ក្នុង​នោះ​ក៏​មាន​នាង​គីម យូ​ណា​ផងដែរ​។ នាង​យូ​ណា​ស្ថិត​នៅ​លំ​ដាប់​ទី​៧​ដោយ​រក​ចំណូល​បាន​ប្រ​មាណ​១០​លាន​ដុល្លារ ​ពោលគឺ​ច្រើន​ជាង​កំពូល​កីឡាការិនី​តឺន្នីស​របស់​ចិន​លីណា។

នេះ​គ្រាន់​តែ​ជា​ចំណូល​ដែល​គិត​រយៈ​ពេល​១២ខែ​កន្លង​មក​បញ្ចប់​ត្រឹម​ថ្ងៃទី​១ខែ​កក្ក​ដា​ឆ្នាំ​២០១១នេះ​ប៉ុណ្ណោះ​។

ព្រឹត្តិការណ៍​អូឡាំពិក​ពិ​សេស​ត្រូវ​បាន​រៀប​ចំ​ធ្វើ​រៀង​រាល់​២ឆ្នាំ​ម្តង​គឺ​ជា​ព្រឹត្តិការណ៍​ប្រកួត​សម្រាប់​បណ្តា​អត្ត​ពលិក​ដែល​មាន​បញ្ញា​ខ្សោយ​។ ឯកអគ្គ​រដ្ឋ​ទូត​បច្ចុប្បន្ន​របស់​ព្រឹត្តិការណ៍​កីឡា​នេះ​មាន​ដូចជា ម៉ៃឃើល ហ្វែ៊ល(ជើង​ឯក​អូឡាំពិក​វិញ្ញា​សា​ហែល​ទឹក)​ តារាសម្តែង​ចិន​នាង​ហ្សាង ហ្ស៊ី​លី​ តារា​បាល់​បោះ​ចិន​យ៉ាវ មីង​  តារា​ស្គី​សម្តែង​របស់​អាមេរិក​នាង​មី​សែល វ៉ាន់​ជា​ដើម…៕