ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាង​ត្បូង​​ពង្រីក​ការ​​ទ្រទ្រង់​​ផ្នែក​កសិកម្ម​ និង​​ផ្នែក​នេសាទ​​សម្រាល​​ការ​ខូច​ខាត​​ដោយ​​សារ​ការ​ផ្លាស់​​ប្តូរ​សេរី​

13 ឆ្នាំ មុន

ក្រសួង​យុទ្ធ​សាស្ត្រ​ និង​ហិរញ្ញ​វត្ថុ​កូរ៉េ​ខាង​ត្បូង​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៩ សីហា ថា ប្រទេស​កូរ៉េ​ខាង​ត្បូង​នឹង​ព្រងីក​ការ​ជួយ​ទ្រទ្រង់​ខាង​ផ្នែក​ហិរញ្ញ​វត្ថុ​របស់​ខ្លួន​ដល់​ផ្នែក​​កសិ​កម្ម​ និង​ផ្នែក​នេសាទ​ដើម្បី​សម្រាល​លទ្ធ​ភាព​នៃ​ការ​ខូច​ខាត​ដោយ​សារ​ការ​សម្រុក​ហូរ​ចូល​ខ្លាំង​នៃ​ផលិត​ផល​ពី​ខាង​ក្រៅ​ បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង​ផ្លាស់​ប្តូរ​សេរី​ដែល​​ចុះ​ហត្ថ​លេខា​ជាមួយ​

ក្រសួង​យុទ្ធ​សាស្ត្រ​ និង​ហិរញ្ញ​វត្ថុ​កូរ៉េ​ខាង​ត្បូង​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៩ សីហា ថា ប្រទេស​កូរ៉េ​ខាង​ត្បូង​នឹង​ព្រងីក​ការ​ជួយ​ទ្រទ្រង់​ខាង​ផ្នែក​ហិរញ្ញ​វត្ថុ​របស់​ខ្លួន​ដល់​ផ្នែក​​កសិ​កម្ម​ និង​ផ្នែក​នេសាទ​ដើម្បី​សម្រាល​លទ្ធ​ភាព​នៃ​ការ​ខូច​ខាត​ដោយ​សារ​ការ​សម្រុក​ហូរ​ចូល​ខ្លាំង​នៃ​ផលិត​ផល​ពី​ខាង​ក្រៅ​ បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង​ផ្លាស់​ប្តូរ​សេរី​ដែល​​ចុះ​ហត្ថ​លេខា​ជាមួយ​ប្រទេស​ជា​ច្រើ​ន។

យោង​តាម​ក្រសួង​នេះ​ថា រដ្ឋា​ភិ​បាល​នឹង​បញ្ចូល​ទឹក​ប្រាក់​ដល់​​ទៅ​២២​.១០០​ពាន់​លានវ៉ុន​(២០,៥​ពាន់​លាន​ដុល្លារ​)សម្រាប់​ជួយ​បណ្តា​កសិករ​ និង​អ្នក​នេសាទ​ក្នុង​ស្រុក​ដែល​នឹង​រង​ការ​ប៉ះ​ពាល់​​ដោយ​សារ​ការ​ហូរ​ចូល​យ៉ាង​គំហុក​នៃ​ផលិត​ផល​បរទេស​។ ទឹក​ប្រាក់​​នោះ​ជា​ទឹក​ប្រាក់​យ៉ាង​ច្រើន​មួយ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ទឹក​ប្រាក់​​២១.០០០​ពាន់​លាន​​វ៉ុន​ដែល​ផ្តល់​សម្រាប់​ការ​ជួយ​ទ្រទ្រង់​ប្រហាក់​ប្រហែលគ្នា​នោះ​ដែរ​កាល​ពី​ឆ្នាំ​២០០៧​។

កូរ៉េ​ខាង​ត្បូង​ និង​សហ​រដ្ឋ​អាមេរិក​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ផ្លាស់​ប្តូរ​សេរី ALE កាល​ពី​ឆ្នាំ​២០០៧ ហើយ​រង់​ចាំ​​ការ​អនុ​ម័ត​ដោយ​សភា​របស់​ប្រទេស​ទាំង​២។ ALE ជាមួយ​សហ​ភាព​អឺរ៉ុប​ដែល​ជា​ប្លុក​សេដ្ឋ​កិច្ច​ដ៏​ធំ​បំផុត​មួយ​នៃ​ពិភព​លោក​បាន​ចូល​ជា​ធរមាន​កាល​ពី​ខែមុន​នេះ។

ក្រសួង​ខាង​លើ​នេះ​ក្នុង​សេចក្តី​ប្រកាស​មួយ​និយាយ​ថា ផែន​ការ​ជួយ​ទ្រទ្រង់​នេះ​នឹង​បង្កើត​ឡើង​សម្រាប់​រយៈ​ពេល​១០​ឆ្នាំ​ខាង​មុខ​នេះ​ដើម្បី​ផ្តល់​ឱកាស​គ្រប់​គ្រាន់​ដល់​កសិករ​ក្នុង​ស្រុក​ពង្រឹង​ខ្លួន​សម្រាប់​ការ​ប្រកួត​ប្រជែង​។ សរុប​ទឹក​ប្រាក់​ប្រមាណ​ជា​៤.០០០​ពាន់​លាន​វ៉ុន​នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​ជួយ​ផ្នែក​ទាំង​នេះ​ឱ្យ​ធ្វើ​ទំនើប​កម្ម​ផ្នែករបស់ខ្លួន​ដែល​មាន​ខ្ពស់​ជាង​ទឹក​ប្រាក់​២.០០០​ពាន់​លាន​វ៉ុន​ផ្តល់​ឱ្យ​មុន​នេះ​សម្រាប់​ទិស​ដៅ​ដូច​គ្នា​ដែរ ៕