ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េស​ស៊ី​បង្ហាញ​​ស្នាម​សាក់​​រូប​មុខ​ម្តាយ​​នៅ​លើ​ខ្នង​

13 ឆ្នាំ មុន

កីឡា​ករ​លី​យ៉ូ​ណេល​ ម៉េស​ស៊ី​ កំពូល​ខ្សែ​ប្រយុទ្ធ​ជន​ជាតិ​អាហ្សង់​ទីន ​បាន​បង្ហាញ​ស្នាម​សាក់​រូប​ផ្ទៃ​មុខ​​ម្តាយ​របស់​ខ្លួននៅ​លើ​ខ្នង ​​ក្នុង​អំឡុង​ពេល​សម្រាក​លំហែ​កាយ​ជាមួយគូ​ស្នេហ៍​នៅ​ប្រទេស​អេស្ប៉ាញ​។ ខ្សែ​ប្រយុទ្ធ​អាយុ​២៤​ឆ្នាំ​​​រូប​នេះ បាន​ចំណាយ​ពេលសម្រាក​លំហែ​កាយ​ជាមួយ​នាង​អាន់​តូ​ណេល​ឡា​ រ៉ូ​គូស​សូ ជា​គូ​ស្នេហ៍

កីឡា​ករ​លី​យ៉ូ​ណេល​ ម៉េស​ស៊ី​ កំពូល​ខ្សែ​ប្រយុទ្ធ​ជន​ជាតិ​អាហ្សង់​ទីន ​បាន​បង្ហាញ​ស្នាម​សាក់​រូប​ផ្ទៃ​មុខ​​ម្តាយ​របស់​ខ្លួននៅ​លើ​ខ្នង ​​ក្នុង​អំឡុង​ពេល​សម្រាក​លំហែ​កាយ​ជាមួយគូ​ស្នេហ៍​នៅ​ប្រទេស​អេស្ប៉ាញ​។

ខ្សែ​ប្រយុទ្ធ​អាយុ​២៤​ឆ្នាំ​​​រូប​នេះ បាន​ចំណាយ​ពេលសម្រាក​លំហែ​កាយ​ជាមួយ​នាង​អាន់​តូ​ណេល​ឡា​ រ៉ូ​គូស​សូ ជា​គូ​ស្នេហ៍ រួម​ជាមួយ​កីឡា​ករ​ដា​នៀល​ អាល់​វ៉េស​ មិត្ត​រួម​ក្លឹប​បា​សេ​ឡូ​ណា​ទៅ​ដើរ​កម្សាន្ត​ក្នុង​ថ្ងៃ​ឈប់សម្រាក​នៅ​តំបន់​អ៊ី​ប៊ី​សា ប្រទេស​អេស្ប៉ាញ​។ ​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​សម្រាក​លំហែ​កាយ​ខាង​លើ ​អ្នក​ប្រមាញ់​រូប​​ថត​បាន​ចាប់​យក​រូប​ភាព​ស្នាម​សាក់​នៅ​លើ​ខ្នង​ខាង​ឆ្វេង​ដែល​ជា​រូប​ផ្ទៃ​មុខ​របស់​លោកស្រី​ស៊ីលី​យ៉ា​​ គូស​ស៊ី​ទី​នី ម្តាយ​របស់​កីឡា​ករ​ម៉េស​ស៊ី ។ ការ​សាក់​នេះ​គឺ​ដើម្បី​ជា​ការ​បង្ហាញពី​​ក្តី​​​គោរព​និង​ស្រឡាញ់​ដ៏​លើស​លប់​ចំពោះ​ម្តាយ​របស់​ខ្លួន​​។

ការ​បង្ហាញ​ពី​ទឹក​ចិត្ត​ស្រឡាញ់​ម្តាយ​របស់​ម៉េស​ស៊ី​​នេះ​ គឺ​មិនមែន​ជា​​លើក​ដំបូង​ឡើយ​ដោយ​មុន​នេះធ្លាប់​ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​២.០០០​អឺរ៉ូ​ ក្រោយ​ពី​កីឡាករ​រូប​នេះ​​បង្ហាញ​អត្ថ​ន័យ​ជូន​ពរ​ថ្ងៃ​ខួប​កំណើត​ដល់​ម្តាយ​របស់​ខ្លួន​ ក្រោយ​ពី​បាន​ស៊ុត​បញ្ចូល​ទី​ក្លឹប Santander ក្នុង​ការ​ប្រកួត​ក្រប​ខណ្ឌ​ Laliga អេស្ប៉ាញ​កាល​ពី​ខែ​មករា​កន្លង​ទៅ​៕