ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខាសាលាបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពមន្ត្រីវាយតម្លៃទីក្រុងស្អាត

12 ឆ្នាំ មុន

រាជធានីភ្នំពេញ៖អនុ​លោម​តាមព្រះ​រាជ​ក្រឹត្យស្តីពី ការបង្កើតគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត កាលពីព្រឹកថ្ងៃទី១៨ សីហា លោកថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ និងជាប្រធានគណៈកម្មការវាយតម្លៃទីក្រុងស្អាត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខា​សា​លា​បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្ត្រីទាក់​ទង​

រាជធានីភ្នំពេញ៖អនុ​លោម​តាមព្រះ​រាជ​ក្រឹត្យស្តីពី ការបង្កើតគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត កាលពីព្រឹកថ្ងៃទី១៨ សីហា លោកថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ និងជាប្រធានគណៈកម្មការវាយតម្លៃទីក្រុងស្អាត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខា​សា​លា​បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្ត្រីទាក់​ទង​នឹងការវាយតម្លៃទីក្រុងស្អាត ដោយ​មាន​ការ​អញ្ជើញចូលរួមពីប្រធាន-អនុ​ប្រធាន​មន្ទីរ​រាជ​ធានីខេត្ត-ក្រុង​ជា​ច្រើន​ទៀត។

មានប្រសាសន៏បើកសិក្ខាសាលានា​​ឱកាស​នោះ​ លោក​ថោង​ ខុន បានលើកឡើងអំពី​ផែន​ការ​របស់គណៈ​កម្មា​ធិការជាតិវាយតម្លៃទីក្រុង​ស្អាត ដែល​ជា​​ជំហាន​ដំបូងត្រូវធ្វើសិក្ខាសាលា ដ៏ទូលំទូលាយមួយដែលមានការ​ចូលរួម​ពី​ប្រធាន-​អនុប្រធាន​​មន្ទីរ​ទេសចរណ៍គ្រប់ខេត្ត-ក្រុង ដើម្បីស្វែងយល់ឱ្យ​បាន​ស៊ី​ជម្រៅ​ស្តីពី​សូច​នាករ​ទាំងឡាយ និង​នីតិ​វិធីក្នុងការ​វាយ​តម្លៃ​ទីក្រុង​ស្អាតនេះ។ លោក​បាន​បន្ត​ថា ​ទីក្រុងទាំង​អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវ​បាន​រៀប​ចំ​ឱ្យ​មាន​ការប្រលង​ប្រណាំង​ទីក្រុង​ស្អាត។

ទាក់ទងទៅនឹងការវាយតម្លៃទីក្រុងស្អាតនេះដែរ​ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅក្នុង​ឧប​សម្ព័ន្ធនៃស្តង់ដាទីក្រុងស្អាតនេះ បានចែងពីសូចនាករគោលចំនួន​៧ សូចនាករលម្អិតចំនួន​៣៣ហើយ ដែលត្រូវបានកំណត់ធ្វើការវាយ​តម្លៃ​។​​ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន៧៧ ស្មើនឹង ៧៧ពិន្ទុសម្រាប់ធ្វើការវាយតម្លៃ និង​សម្រេច​​ផ្តល់ជ័យលាភី ជូន​ទីក្រុង​ជាបេក្ខភាព​រួម​មាន​​សូចនាករលំអិតនៃការរៀបចំ និងគ្រប់គ្រង​បរិស្ថាន សូចនាករលម្អិត​នៃភាពស្អាត សូចនា​ករលម្អិត នៃការគ្រប់គ្រងសំណល់ សូចនាករ​លម្អិតនៃតំបន់បៃតង សូចនាករ​លម្អិត​នៃ​សុវ​ត្ថិ​ភាពសុខាភិបាលសន្តិសុខ និងសណ្តាប់​ធ្នាប់​​ទីក្រុង សូចនាករលម្អិត​នៃហេដ្ឋារចនាសម្ព័ន្ធ និង​សម្បទា​ទេសចរណ៍។

ការប្រលងប្រណាំងនេះ ត្រូវបានរៀបចំជារៀងរាល់៣ឆ្នាំម្តង ហើយទីក្រុងជ័យលាភី នឹងទទួលបានស្លាកសញ្ញាដែលមានសុពលភាពសម្រាប់រយៈពេល៣​ឆ្នាំ។ ទីក្រុងជ័យ​លាភី​ដែល​ជាប់ចំណាត់ថ្នាក់ អាចទទួលស្លាកសញ្ញាជ័យលាភីត្រូវបាន​​ចែកជា៣កម្រិត គឺស្លាកសញ្ញា​ផ្ការំដួល​៣ទង (ទីក្រុងដែល​ទទួល​បាន​ពិន្ទុ​ចាប់​ពី៥៨ ដល់ ៧៧ពិន្ទុ យ៉ាងហោច​ណាស់​ស្មើ​នឹង ៧៥% នៃចំនួន​ពិន្ទុសរុប)។ ស្លាក​សញ្ញា​ផ្កា​រំដួល២ទង (ពិន្ទុចាប់ពី ៤៦ ដល់ ៥៧ ពិន្ទុយ៉ាង​ហោចណាស់ស្មើនឹង ៦០%) និងស្លាកសញ្ញា​ផ្ការំដួល១ទង (ពិន្ទុចាប់ពី ៣១ ដល់ ៤៥ពិន្ទុ យ៉ាង​ហោចណាស់ស្មើនឹង៤០%)  ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ការរៀប​ចំ​ឱ្យ​មាន​ការ​ប្រលងប្រណាំងទីក្រុងស្អាតនេះ គឺជាគំនិត​ផ្តួចផ្តើមថ្មីនៅកម្ពុជាក្រោម​ការ​ដឹក​នាំ​ដ៏​ត្រឹមត្រូវប្រកបដោយគតិ​បណ្ឌិតរបស់ សម្តេច​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីក៏​ដូច​ជា​សម្រាប់​ប្រទេសកំពុងអភិវឌ្ឍនានា លើ​សាក​លោក។ដោយហេតុថាការប្រលង​ប្រណាំងទីក្រុង​ស្អាតនេះ គឺរៀបចំជាលើកដំបូងបង្អស់សម្រាប់​ព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅធ្វើយ៉ាងណាឱ្យបណ្តាទីក្រុងទាំងអស់ក្លាយជាកន្លែងផ្តល់
ភាពកក់ក្តៅយ៉ាងពិតប្រាកដ ក្នុងការ​រស់​នៅ​ប្រ​កប​កិច្ច​ការ ធ្វើអាជីវកម្មពាណិជ្ជកម្មកម្សាន្ត និងធ្វើ​ឱ្យ​កម្ពុជាក្លាយជាគោលដៅបៃតង​ប្រ​កប​​ដោយ​គុណ​ភាពស្តង់ដាអន្តរជាតិ ពិសេស​ឆ្ពោះ​ទៅ​រក​ការកសាងសេដ្ឋកិច្ចបៃតងនៅកម្ពុជា និង​ដើម្បី​ធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍​កម្រិត​ពិភពលោក។

គំនិតផ្តួចផ្តើមរបស់​កម្ពុជា​ថ្មីនេះ ត្រូវ​បាន​ទទួល​​ស្វាគមន៍​ដោយ​អាស៊ាន​ ហើយនៅថ្ងៃ​អនាគត​ស្តង់ដាទីក្រុង​ស្អាតនេះ​នឹង​ក្លាយ​ជា​ស្តង់​ដា​រួមមួយអាចអនុវត្តបានក្នុងក្រប​ខណ្ឌអាស៊ាន ដោយក្លាយជាស្តង់​ដា​ទីក្រុងស្អាតអាស៊ាន​(ASEAN Clean City Standard)។