ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ការកា.ប់បំផ្លាញ​ព្រៃឈើ​​មាន​ការកើន​ឡើង​​​​​12ខែ​​​ចុង​ក្រោយ​នេះ​​ក្នុង​​តំបន់​​អាម៉ាហ្សូន​​​ប្រេស៊ីល​

13 ឆ្នាំ មុន

​វិទ្យា​​សាស្ត្រ​ស្រាវជ្រាវ​​​អវកាស​ប្រេស៊ីល INPE ផ្អែកលើ​​​ទិន្ន​ន័យ​ផ្កាយ​រណប​​បណ្តោះ​អាសន្ន​​គូសបញ្ជាក់​កាលពីថ្ងៃទី​១៧ សីហា ថា ការ​កា.ប់បំផ្លាញ​​​ព្រៃឈើ​ក្នុង​តំបន់​​​ព្រៃ​អាម៉ា​ហ្សូន​​ប្រេស៊ីល​មានការកើនឡើង​​​១៥% ​​រយៈ​ពេល​១២ខែចុង​ក្រោយ​នេះ ទោះបីជា​​​មាន​ការ​ថយ​ចុះ​​ចំនួន​ពាក់កណ្តាល​កាលពីខែកក្កដា ២០១១ បើ​ប្រៀប​ធៀប​​ទៅនឹង​ខែកក្កដា ​ឆ្នាំ​២០១០ ក៏​​ដោយ

​វិទ្យា​​សាស្ត្រ​ស្រាវជ្រាវ​​​អវកាស​ប្រេស៊ីល INPE ផ្អែកលើ​​​ទិន្ន​ន័យ​ផ្កាយ​រណប​​បណ្តោះ​អាសន្ន​​គូសបញ្ជាក់​កាលពីថ្ងៃទី​១៧ សីហា ថា ការ​កាប់បំផ្លាញ​​​ព្រៃឈើ​ក្នុង​តំបន់​​​ព្រៃ​អាម៉ា​ហ្សូន​​ប្រេស៊ីល​មានការកើនឡើង​​​១៥% ​​រយៈ​ពេល​១២ខែចុង​ក្រោយ​នេះ ទោះបីជា​​​មាន​ការ​ថយ​ចុះ​​ចំនួន​ពាក់កណ្តាល​កាលពីខែកក្កដា ២០១១ បើ​ប្រៀប​ធៀប​​ទៅនឹង​ខែកក្កដា ​ឆ្នាំ​២០១០ ក៏​​ដោយ ។

ពីខែ​កក្ក​ដា ឆ្នាំ​​​២០១០ ដល់ខែ​កក្កដា ឆ្នាំ​២០១១ ព្រៃអាម៉ាហ្សូន បានបាត់បង់​​ចំនួន​​​២.៦៥៤គីឡូម៉ែត្រក្រឡា ពិសេស​​ក្នុងរដ្ឋ​​​ម៉ា​តូ​​ហ្គ្រោ​សូ និង​រដ្ឋប៉ា​រ៉ា​ (ភាគខាង​ជើង​)​។ រយៈ​ពេល​​១២ខែ​មុន​នេះ ព្រៃអាម៉ា​ហ្សូន​បានបាត់បង់​​​២.២៩៥​​គីឡូម៉ែត្រ​ក្រឡា ។ សម្រាប់​​​ខែ​កក្កដា ​​តែ​មួយគត់ ​ព្រៃអាម៉ា​ហ្សូន​ដល់ទៅ​​២២៥​គីឡូ​ម៉ែត្រ​​ក្រឡា បាន​ត្រូវបំផ្លាញ​​ ក៏ប៉ុន្តែ​​​ប្រការ​នេះ​​តំណាងឱ្យពាក់​​​កណ្តាល​ប៉ុណ្ណោះ នៃ​តំបន់​​ដាំ​ដើម​​ឈើ​ឡើងវិញ ​កាលពីឆ្នាំ​ទៅមិញ ​ដែលមានទំហំ​​​៤៨​៥គីឡូម៉ែត្រក្រឡា​។​

ក្រោយ​ការ​ខិតខំប្រឹងប្រែង​​មួយរបស់រដ្ឋាភិ​បាល​​ក្នុងការតស៊ូ​​ប្រឆាំង​​នឹង​ការ​បំផ្លាញ​ព្រៃ​ឈើ ការ​កាប់​បំផ្លាញ​​​នេះ​នៅតែមាន​​ការកើន​ឡើង​​ខ្លាំង​កាលពីខែមេសា កន្លងមក​នេះ​គឺ​​​ព្រៃ​ឈើ​​​៤៧៧​​គីឡូម៉ែត្រ​​ក្រឡា​ត្រូវកាប់​បំផ្លាញ​ក្នុងនោះ​​ជិត​​៤០៦គីឡូម៉ែត្រ​ក្រឡា ក្នុង​​រដ្ឋ​​ម៉ាតូ ហ្គ្រោសូ ជា​ដែន​​ដី​ចិញ្ចឹម​​សត្វពាហនៈ​​ និង​ជា​តំបន់​ផលិត​សណ្តែក​​សៀង​ដ៏ធំមួយ ។ ​រដ្ឋមន្ត្រី​​ក្រសួង​បរិស្ថាន​​ប្រើ​ស៊ីល លោកស្រី​អ៊ីហ្សា​បែល ​តីសីរ៉ា ធ្លាប់បាន​​​ប្រកាស​ពីការ​បង្កើត​​​ការិយា​ល័យ​​នៃ​វិបត្តិមួយ​ប្រឆាំង​នឹង​ការ​កាប់​បំផ្លាញ​​ព្រៃឈើ ​ហើយ​កាលពីខែ​ឧសភា ​​ការ​កាប់​បំផ្លាញ​​​ព្រៃឈើ​​មាន​ការថយចុះ​​​២៦៨​គីឡូម៉ែត្រ​ក្រឡា ៕​