ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គ​ការ​សង្គ្រោះ​​គ្មានព្រំ​ដែន​​ជួយឧបត្ថម្ភ​​ដល់ស្ត្រី​មានផ្ទៃពោះ​ក្រីក្រ​ពេលឆ្លងទន្លេ

12 ឆ្នាំ មុន

ស្ត្រី​​​​មាន​ផ្ទៃពោះ​​​ក្រីក្រ​​​២​នាក់​​មាន​អ្នកស្រីស៊ឹម ​ច្រឹប ​​និងអ្នកស្រីយ៉ាន់ ​ចាន់ណា ​ត្រូវ​បាន​មូលនិធិ​​អង្គ​ការ​សង្គ្រោះ​​គ្មានព្រំ​ដែន ជួយឧបត្ថម្ភ​​ទាំង​ថ្លៃ​សម្រាល ​ការ​ស្នាក់​​ និងដឹកជញ្ជូន​​ទាំង​ទៅ​​ទាំង​មកផង​ដែរ ។

ស្ត្រី​​​​មាន​ផ្ទៃពោះ​​​ក្រីក្រ​​​២​នាក់​​មាន​អ្នកស្រីស៊ឹម ​ច្រឹប ​​និងអ្នកស្រីយ៉ាន់ ​ចាន់ណា ​ត្រូវ​បាន​មូលនិធិ​​អង្គ​ការ​សង្គ្រោះ​​គ្មានព្រំ​ដែន ជួយឧបត្ថម្ភ​​ទាំង​ថ្លៃ​សម្រាល ​ការ​ស្នាក់​​ និងដឹកជញ្ជូន​​ទាំង​ទៅ​​ទាំង​មកផង​ដែរ ។

លោកស្រី​​ស៊ូ សុគន្ធារី ប្រធាន​​​គ្លីនិក​អង្គ​ការ​​​​បាន​មាន​​ប្រសាសន៍​ថា ​​​យោ​ង​តាម​​​ប្រសាសន៍​​​ដ៏​ថ្លៃថ្លារបស់​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​​ ប៊ុន រ៉ានី ​ហ៊ុន សែន ​​ប្រធាន​កាក​បាទ​ក្រហម​ជាតិ​កម្ពុជា​​ក្នុង​​ការ​​ជួួយសង្គ្រោះ​​ចំពោះ​ស្ត្រី​ពេលមាន​ផ្ទៃ​ពោះ​​ឱ្យ​មាន​សុវត្ថិភាព​​ពេលឆ្លង​​ទន្លេ​ ដើម្បី​ជួយ​កាត់​បន្ថយ​នូវ​​ការគ្រោះថ្នាក់​​​ដល់​ជីវិត​​​​​មាតា ​និង​ទារក នោះ​ ទើប​អង្គការ​សង្គ្រោះ​​​គ្មានព្រំ​ដែន​​​បានបង្កើត​​​មូលនិធិ​នេះ​ឡើ​ង ក្នុង​គោលបំណង​​ជួយចំពោះ​ស្ត្រី​​​មាន​ផ្ទៃពោះ​​ដែលមាន​ការ​លំបាក​​ខ្វះ​ខាត​ក្នុង​ជីវ​ភាព​គ្រួសារ​​​ ​ពុំ​មានលទ្ធភាព​​ពេលឆ្លង​ទន្លេ ។ ​លោកស្រី​បានបន្ត​ទៀត​ថា ​មូលនិធិ​បាន​កើត​​ឡើង​ក្រោម​​​ការឧបត្ថម្ភ​ពី​លោក​ចាន់ វ៉ែន ​ប្រធាន​អង្គ​ការ​​ និងលោកយាយ​​ឧបាសិកា​​គៀត ជាវ ​សព្វ​ថ្ងៃ​រស់នៅ​ប្រទេសអូស្ត្រាលី​​ និង​សប្បុរស​ជន​​ក្នុង​​ប្រទេស ​តាមរយៈ​​​អង្គ​ការ​​សង្គ្រោះ​​គ្មានព្រំ​ដែន ដើម្បី​យក​មកជួយរំលែក​នូវ​​ទុក្ខលំបាក​ចំពោះ​ក្រុមគ្រួសារ​​ក្រីក្រ​ក្នុងប្រទេស​កម្ពុជា​ ។ សូមជម្រាប​​ថា អង្គ​ការ​សង្គ្រោះ​គ្មាន​ព្រំដែនបាន​ទទួល​យ​ក​​​ស្ត្រី​​​មាន​ផ្ទៃពោះ​​ក្រីក្រ​ក្នុង​​១​ខែ​ចំនួន​៦​នាក់​មក​ជួយ​​ឧបត្ថម្ភ​​ពេលឆ្លង​ទន្លេ ។

បន្ទាប់ពី​ការ​ឆ្លង​ទន្លេ​ប្រកប​ដោយ​សុវត្ថិភាព​​​រួច​ហើយ ​អ្នកស្រី​​ទាំង២ ​​និង​ក្រុម​គ្រួសារ​មាន​ចិត្ត ​ត្រេក​អរ​យ៉ាង​ខ្លាំងចំពោះ​​ការជួយឧបត្ថម្ភ​​​របស់​អង្គ​ការ​ដល់គ្រួសារ​​​របស់គាត់​​ ។ អ្នក​ស្រី​​ទាំង​២​បាន​លើកដៃ​​​ប្រណម្យ​​បួងសួង​ដល់វត្ថុ​ស័ក្តិសិទ្ធិ​​ក្នុង​លោក​ទាំង​មូល សូម​ជួយដល់​​អង្គ​ការ ​និង​ម្ចាស់​អំណោយ​ដែល​បាន​បរិច្ចាគ​នូវ​​ថវិកា​​ជួយ​ដល់ក្រុម​គ្រួសារ​​របស់គាត់​ សូម​ឱ្យជួប​​ប្រទះ​​​​នូវពុទ្ធពរ​ទាំងបួនប្រការ​​គឺអាយុ វណ្ណៈ ​​សុខៈ ពលៈ កុំបីឃ្លៀង​ឃ្លាត​​ឡើយ ៕