ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​​39​នាក់​​​ស្លា.ប់ក្នុង​​អំពើ​ហិ.ង្សា​​​នានា​នៅ​ក្រុង​ការ៉ា

13 ឆ្នាំ មុន

មនុស្ស​​​យ៉ាង​តិច​​៣៩​នាក់​បានត្រូវ​ស្លា.ប់​កាល​ពីថ្ងៃទី១៧ ​និង​១៨ ​សីហា ​នៅ​ក្រុងការ៉ាជី ​​ជាទី​ក្រុងធំមួយ​នៅ​ភាគ​​ខាងត្បូង​​ប៉ាគីស្ថាន​​ដែលហែក​ហួ​ដោយ​​​ជម្លោះ​នយោបាយ និងម៉ាហ្វីយ៉ា ។ យោង​តាម​​ប៉ូលិស​ថា ​អតីត​​​សមាជិកសភា​ម្នាក់​នៃ​គណបក្ស​​ប្រជាជន​​ប៉ាគីស្ថាន កំពុង​កាន់​អំណាច​​​លោកវ៉ាចា ការីម​ដាដ ​​ស្ថិត​ក្នុង​ចំណោម​​​ជនរងគ្រោះ​​​ដោយ​​

មនុស្ស​​​យ៉ាង​តិច​​៣៩​នាក់​បានត្រូវ​ស្លាប់​កាល​ពីថ្ងៃទី១៧ ​និង​១៨ ​សីហា ​នៅ​ក្រុងការ៉ាជី ​​ជាទី​ក្រុងធំមួយ​នៅ​ភាគ​​ខាងត្បូង​​ប៉ាគីស្ថាន​​ដែលហែក​ហួ​ដោយ​​​ជម្លោះ​នយោបាយ និងម៉ាហ្វីយ៉ា ។ យោង​តាម​​ប៉ូលិស​ថា ​អតីត​​​សមាជិកសភា​ម្នាក់​នៃ​គណបក្ស​​ប្រជាជន​​ប៉ាគីស្ថាន កំពុង​កាន់​អំណាច​​​លោកវ៉ាចា ការីម​ដាដ ​​ស្ថិត​ក្នុង​ចំណោម​​​ជនរងគ្រោះ​​​ដោយ​​សារ​​អំពើហិង្សា​​ទាំងនេះ​​​​ដែល​​​នៅ​បន្ត​​ ទោះ​បី​មាន​ការ​ដាក់ពង្រាយ​​កាល​ពី​ខែ កក្កដា ​នូវទាហាន​បន្ថែម​ជាច្រើន​​រយនាក់​ទៀត ​​ក្នុងទីក្រុង​នេះ​ក៏ដោយ ។

​ប្រមុខ​​ប៉ូលិស​ក្រុង​ការ៉ាជីថ្លែង​ថា ​តុល្យ​ការ​​ជនរងគ្រោះ​ចាប់ពីព្រឹកថ្ងៃទី១៧ សីហា ​មក​អ្នក​​​ស្លាប់ឡើង​ដល់​៣៩​នាក់ ហើយអំពើ​​ហិង្សា​​កើត​មានក្នុង​សង្កាត់​ជាច្រើន​នៃ​ក្រុងការ៉ាជី​​ពិសេស​ក្នុងសង្កាត់​លីយ៉ារីភាគខាងត្បូង​​ក្រុង​នេះ ។ ​សភាព​ការណ៍​​នៅ​តែ​​តានតឹង​ក្នុង​សង្កាត់​​លីយ៉ា​រី និង​ក្នុងស​ង្កាត់​​ដទៃៗ​ទៀត ​ភាគ​ខាងត្បូង​ក្រុង​ការ៉ា​ជី ដែលនៅ​ទីនោះមានការបាញ់​កាំភ្លើង​រប៉េះ​រប៉ោះនៅ​ឡើយ ។ អ្នក​ទទួល​ខុសត្រូវ​​​​ប៉ូលិស​ម្នាក់​​​ស្នើ​​មិនបញ្ចេញ​ឈ្មោះ​​​និយាយ​ថា ​​នោះ​ជា​​សកម្ម​ភាព​របស់ពួក​ម៉ាហ្វីយ៉ា ។

នាយករដ្ឋ​​​មន្ត្រីប៉ាគីស្ថាន​​លោកយូសូហ្វ រ៉ាហ្សា​​ហ្ស៊ីឡានី បានបញ្ជូនរដ្ឋ​មន្ត្រី​​មហា​ផ្ទៃ​​របស់លោក​ជា​ថ្មី​ទៅ​កាន់​ក្រុង​ការ៉ាជី​ ហើយ​​អំពាវ​នាវ​ឱ្យ​មាន​សកម្មភាព​​បន្ទាន់ ប្រឆាំង​ពួក​ឧក្រិដ្ឋ​​​ជន​ដែល​បង្ក​ភាពចលាចល​ក្នុងទីក្រុងនោះ ៕