ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្តពលិកហ្សាម៉ាអ៊ីក ស្ទីវ ​មូលលីង ត្រូវបណ្តេញ​ ចេញពីក្រុម ​បន្ទាប់ពីធ្វើ​តេស្តរកសារ​ធាតុញៀន

13 ឆ្នាំ មុន

អត្ត​ពលិក​ហ្សា​ម៉ា​អ៊ីក​ស្ទីវ មូលលីង​ដែល​ជា​អ្នក​រត់​លឿន​លំ​ដាប់​ទី​៣​ក្នុង​​ចម្ងាយ​១០០ម៉ែត្រ​នៅឆ្នាំ​នេះ​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​​ក្រុម​​​ដែល​មាន​គ្នា​៥០​នាក់​បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​ធ្វើ​តេស្ត​រក​សារ​ធាតុ​ញៀន​។ ការ​បណ្តេញ​នេះ​​ធ្វើ​ឲ្យ​អត្ត​ពលិក​ល្បី​ឈ្មោះ​រូបនេះ​បាត់​បង់​ឱកាស​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ពិភពលោក​នៅ​កូ​រ៉េ​ខាង​ត្បូង​ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​២៧​ខែ​​សីហា ​។

តាម​សមាគម​កីឡាអត្ត​ពលកម្ម​របស់​ហ្សា​ម៉ា​អ៊ីក​​ឲ្យ​ដឹង​ថា​ ដោយ​សារតែ​មាន​បញ្ហា​លេច​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ ដូច្នេះ​លោក​មូលលីង​ត្រូវ​​លុប​ឈ្មោះ​ចេញ​ពី​ក្រុម​។​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រ​សិន​ជា​បញ្ហា​នោះ​ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​ឈរ​លើ​ប្រ​យោជន៍​​របស់​គេ ដូច្នេះនឹង​​មាន​ការ​ចាត់​ចែង​មួយ»​។ អគ្គ​លេ​ខា​ធិការ​សមាគម​កីឡាអត្ត​ពលកម្ម​របស់​ហ្សា​ម៉ា​អុីក​លោក Garth Gayleបាន​និ​យាយ​ថា អត្ត​ពលិក​មូលលីង​ត្រូវ​លុប​ឈ្មោះ​ចោល​ពី​ក្រុម​ក៏​ព្រោះ​តែ​អត្ត​ពលិក​រូប​នេះ​ព្យួរ​​ការ​ប្រកួត​។

ទោះ​ជា​យ៉ាង​ណា​ក្តី គណៈ​កម្មា​ធិការ​ប្រ​ឆាំង​នឹង​សារ​ធាតុ​ញៀន​របស់​ប្រទេស​ហ្សា​ម៉ា​អ៊ីក​មិន​បាន​ប្រាប់​ថា អត្ត​ពលិក​មូលលីង​ប្រើ​ប្រាស់​សារ​ធាតុ​អ្វី​​ទេ ។ កាល​ពី​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡាអត្ត​ពលកម្មពិភព​លោក​នៅ​ក្រុង​ប៊ែរឡាំង​ឆ្នាំ​២០០៩​ មូលលីង​គឺ​ជា​សមា​ជិក​ក្នុង​ក្រុម​រត់​បណ្តាក់​ចម្ងាយ​១០០ម៉ែត្រ​ដែល​ដណ្តើម​បាន​មេដាយ​មាស។ កាល​ដើម​ឡើយ​គេ​សង្ឃឹម​ថា​ មូលលីង​នឹង​មាន​ឱកា​ស​ចូលរួម​ជា​មួយ​យូ​សេន បូល​ក៏​ដូច​ជា​​ក្រុម​របស់​ខ្លួន​ការ​ពារ​ជើង​ឯក​កាល​ពី​ឆ្នាំ​២០០៩ ។ នៅក្នុង​ការ​ប្រកាស​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ ក្រុម​ជម្រើស​ជាតិ​រត់​ប្រណាំង​ហ្សា​ម៉ា​អ៊ីក​មិន​បាន​បញ្ជាក់​ថា​តើ​កីឡាករ​យូ​សេន បូល​ត្រូវ​ប្រកួត​ក្នុង​ប្រភេទ​ចម្ងាយ​ណា​ខ្លះ​ទេ ៕