ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ​​​គណៈ​រដ្ឋ​​មន្រ្តី​បើកសម័យ​​ប្រ​​ជុំពិ​ភាក្សា​​លើ​​របៀប​​វារៈ​​២និងបញ្ហាផ្សេងៗជាច្រើន

12 ឆ្នាំ មុន

ដោ​យៈ​ សិ​រី​ ពិ​សិ​ដ្ឋ​
​សម័យ​​ប្រ​​ជុំ​​ពេញ​អង្គ​​​គណៈ​រដ្ឋ​​មន្រ្តី​​​ក្រោម​​អធិប​តី​ភាព​​ដ៏​ខ្ព​ង់​ខ្ពស់​​របស់​​សម្តេច​​អគ្គ​​ម​ហា​​សេ​នា​​​ប​តី​​​​តេ​ជោ​​ ហ៊ុន​ សែន​ នា​យក​រដ្ឋ​មន្រ្តី​ បាន​​ចាប់​ផ្តើម​នាវេ​លា​ម៉ោង​​​​៨​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​​១​៩​​ សី​ហា​​​ ​២​០​១​១​ ​​ ​នៅ​​​ទី​​ស្តី​​ការ​​​​គណៈ​​រដ្ឋ​​មន្រ្តី​​​​​ ដើម្បី​​ពិ​ភាក្សា​​លើ​​របៀប​​វារៈ​​ដូច​ខាង​​ក្រោម​​​៖​

១-​​​សេច​​ក្តី​​ព្រាង​​​​​ច្បាប់​​ ស្តី​​ពី​​ពន្ធ​នា​គា​រ​​ ​។

ដោ​យៈ​ សិ​រី​ ពិ​សិ​ដ្ឋ

សម័យ​​ប្រ​​ជុំ​​ពេញ​អង្គ​​​គណៈ​រដ្ឋ​​មន្រ្តី​​​ក្រោម​​អធិប​តី​ភាព​​ដ៏​ខ្ព​ង់​ខ្ពស់​​របស់​​សម្តេច​​អគ្គ​​ម​ហា​​សេ​នា​​​ប​តី​​​​តេ​ជោ​​ ហ៊ុន​ សែន​ នា​យក​រដ្ឋ​មន្រ្តី​ បាន​​ចាប់​ផ្តើម​នាវេ​លា​ម៉ោង​​​​៨​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​​១​៩​​ សី​ហា​​​ ​២​០​១​១​ ​​ ​នៅ​​​ទី​​ស្តី​​ការ​​​​គណៈ​​រដ្ឋ​​មន្រ្តី​​​​​ ដើម្បី​​ពិ​ភាក្សា​​លើ​​របៀប​​វារៈ​​ដូច​ខាង​​ក្រោម​​​៖​

១-​​​សេច​​ក្តី​​ព្រាង​​​​​ច្បាប់​​ ស្តី​​ពី​​ពន្ធ​នា​គា​រ​​ ​។

២-​​សេច​​ក្តី​​ព្រាង​​ច្បាប់​ ស្តី​​ពី​​ការ​​គ្រប់​​គ្រង​​ថ្នាំ​​ក​សិ​កម្ម​​ និង​​ជី​ក​សិ​កម្ម​​​  ​​។

៣-​​​​បញ្ហា​​​ផ្សេងៗ​ សំ​​ណើ​​សុំ​​ការ​​យល់​​ព្រម​​ពី​​គណៈ​​រដ្ឋ​មន្រ្តី​​ ដើម្បី​​ផ្ញើ​​ទៅ​​ស្ថា​ប័​ន​​នី​​តិ​​ប្ប​ញ្ញ​ត្តិ​​លើ​​៖​

៣​.​១​​-​​ច្បាប់​​ស្តី​​ពី​​ការ​​អនុ​ម័ត​​យល់​​ព្រម​​លើ​​ការ​​ធា​នា​​ទូ​ទា​ត់​​របស់​​រាជ​រដ្ឋា​ភិ​បាល​​ នៃ​​​ព្រះ​​រា​ជា​ណា​​ចក្រ​​​កម្ពុជា​​ឲ្យ​​ក្រុម​​ហ៊ុន​​ខេម​​បូ​ឌា​​ អ៊ិន​ធើរ​ណេស្យូ​ណល​ អ៊ិន​ វេ​ស្ត​​មែន​​ ​ឌី​វើ​ឡូប​មែន​​ គ្រុប​​ សម្រាប់​​គម្រោង​​វិ​និ​យោគ​​សាង​​សង់​​រោង​​ចក្រ​​អគ្គិ​ស​នី​​ដុត​​ធ្យូង​​ថ្ម​​ អនុភាព​​ ១​៣​៥​ មេ​ហ្កា​វ៉ាត់​​ នៅ​​ខេត្ត​​ព្រះ​​សី​ហនុ​​។

៣​.​២​​-​​អ​នុ​ស​ញ្ញា​​ស្តី​​ពី​​ពា​ណិ​ជ្ជ​កម្ម​​អន្ត​រជាតិ​​លើ​​ប្រ​ភេទ​​សត្វ​​ និង​​រុក្ខា​ជាតិ​​ព្រៃ​​ដែល​​កំ​ពុង​​រង​​គ្រោះ​​ថ្នាក់​​(​សា​យ​​​តេ​ស​​)​។