ប្រមុខប៉ូលិសក្រុងតាមប៉ា រដ្ឋផ្លរីដា លោក ទ្រី JANE GASTOR ក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១៧ សីហា ផ្សាយតាមទូរទស្សន៍គូសបញ្ជាក់ថា ការប៉ុនប៉ងវាយប្រហារប្រឆាំងសាលារៀនមួយដោយគ្រឿងផ្ទុះពីសំណាក់អតីតនិស្សិតម្នាក់ត្រូវបានកម្ទេចទាន់ពេលនៅក្រុងតាមប៉ា រដ្ឋផ្លរីដា ហើយឯកសារពីការរួមគំនិត ព្រមទាំងសម្ភារគ្រោះថ្នាក់ទាំងឡាយត្រូវបានរឹបអូស។
ប៉ូលិសបានចាប់ខ្លួនយុវជនឈ្មោះ JARED MICHAEL CANO អាយុ១៧ឆ្នាំ បន្ទាប់ពីទទួលសេចក្តីរាយការណ៍ពីប្រភពសម្ងាត់មួយមក។ ផែនការរបស់អតីតនិស្សិតរូបនេះគឺវាយប្រហារលើវិទ្យាល័យ FREEDOM ហើយគ្រោងសម្លាប់សិស្សសាលាវិទ្យាល័យនោះ ច្រើនសិបនាក់នាថ្ងៃចូលរៀនដំបូង។ យោងតាមព័ត៌មានដែលគេរាយការណ៍ថា និស្សិតរូបនេះចង់សម្លាប់មនុស្ស៣២នាក់ ក្នុងនោះមាននាយកសាលា២នាក់។
ក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១៧ សីហា ខាងប៉ូលិសគូសបញ្ជាក់ថា ប៉ូលិសទទួលសេចក្តីរាយការណ៍ពីផែនការទាំងឡាយរបស់អតីតនិស្សិតរូបនេះដោយប្រភពអនាមិកមួយនាព្រឹកថ្ងៃទី១៦ សីហា។ យោងតាមលោកស្រី CASTOR ថា អាជ្ញាធររកឃើញកំណត់ហេតុមួយដែល CANO បានសរសេរលម្អិតពីគម្រោងសម្លាប់មនុស្សរបស់គេ៕
ចែករំលែកព័តមាននេះ