ក្លឹបអ្នកមានបុណ្យ Barcelona ផ្តួលស្តេចដំរី.ស Real M លើកពានស៊ុបពើរខាប់លើកទី10
13 ឆ្នាំ មុន
កីឡាករ Messi បានក្លាយជាវីរបុរសសារជាថ្មីម្តងទៀត របស់ក្លឹបអ្នកមានបុណ្យ Barcelona បន្ទាប់ពីគេរកបានគ្រាប់បាល់២គ្រាប់ម្នាក់ឯង ជួយឱ្យក្រុមរបស់គេយកឈ្នះស្តេចដំរីស Real M ដោយលទ្ធផល៣-២សរុបទាំងពីរជើងគឺ ៥-៤ មានឱកាសលើកពានរង្វាន់អេស្ប៉ាញស៊ុបពើរខាប់សម្រាប់ឆ្នាំ២០១១ នេះ។ នេះគឺជាការលើកពានរង្វាន់
កីឡាករ Messi បានក្លាយជាវីរបុរសសារជាថ្មីម្តងទៀត របស់ក្លឹបអ្នកមានបុណ្យ Barcelona បន្ទាប់ពីគេរកបានគ្រាប់បាល់២គ្រាប់ម្នាក់ឯង ជួយឱ្យក្រុមរបស់គេយកឈ្នះស្តេចដំរីស Real M ដោយលទ្ធផល៣-២សរុបទាំងពីរជើងគឺ ៥-៤ មានឱកាសលើកពានរង្វាន់អេស្ប៉ាញស៊ុបពើរខាប់សម្រាប់ឆ្នាំ២០១១ នេះ។ នេះគឺជាការលើកពានរង្វាន់អេស្ប៉ាញស៊ុបពើរខាប់លើកទី ១០ ហើយក៏ជាការលើកពានរង្វាន់បីឆ្នាំជាប់ៗគ្នា (២០០៩-២០១០ និង២០១១) របស់ក្លឹប Barcelona ផងដែរ ។ ជ័យជម្នះនេះត្រូវបានគេចាត់ទុកថា ជាស្វាគមន៍សមាជិកថ្មីគឺកីឡាករ Fabregas ដែលទើបផ្លាស់មកពីក្លឹបកាំភ្លើងធំ Arsenal ក្នុងតម្លៃជាង៣៥លានផោន ។
នៅក្នុងដំណើរការប្រកួតតង់ទី១ ក្លឹប Barcelona មានឱកាសនាំមុខបាន១គ្រាប់នៅនាទី ទី១៥ ដោយកីឡាករ Iniesta បន្ទាប់ពីមានការបញ្ចូនបាល់ដ៏ល្អពីកីឡាករ Messi។ ការនាំមុខ ១-០ បានធ្វើឱ្យក្លឹប Real M ខឹងយ៉ាងខ្លាំង ហើយបានវាយសម្រុកយ៉ាងខ្លាំងជាលទ្ធផលក្នុងនាទីទី២០ កីឡាកររ៉ូណាល់ដូ ស៊ុតបាល់បាន១គ្រាប់តាមយកស្មើ១-១។ ចូលមកដល់នាទីទី៤១ កីឡាករ Messi រកគ្រាប់បាល់បាន១គ្រាប់បន្ថែមទៀតនាំមុខ Real M ២-១ ហើយរក្សាលទ្ធផលនេះរហូតដល់ចប់ការប្រកួត៤៥នាទី ។
ចូលមកដល់តង់ទី២ ក្លឹប Real M នៅតែបង្កើនសម្ពាធវាយលុកមកលើក្លឹប Barcelona ក្នុងគោលបំណងតាមយកស្មើ ហើយជាលទ្ធផលនៅនាទី៨៣ កីឡាករ Benzema រកគ្រាប់បាល់បាន១គ្រាប់តាមបានស្មើ ២-២ ក្រោយពីមានការបញ្ជូនបាល់ដ៏ល្អពីកីឡាករ Pepe ។ ការតាមបានស្មើនេះធ្វើឱ្យលោកម៉ូរីញ៉ូ រីកមុខបន្តិចតែមិនបានប៉ុន្មាននាទីផង វីរបុរស Messi ស៊ុតបាល់បន្ថែមបាន១គ្រាប់ទៀតនាំមុខ Real M ៣-២ ហើយបានរក្សាលទ្ធផលនេះរហូតដល់ចប់ការប្រកួតផ្លូវការ៩០នាទី លើកពានរង្វាន់ស៊ុបពើរខាប់បញ្ឈឺចិត្ត Real M បន្តទៀត៕
ចែករំលែកព័តមាននេះ