ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​​ន​យោ​បាយ​​​​ផ្ទៃ​ក្នុង​នៅ​​​ប្រទេស​ថៃ

13 ឆ្នាំ មុន

លោករដ្ឋ​មន្ត្រី​ក្រសួង​​មហា​ផ្ទៃ​​ Yongyuth Wichaidit​ ​គួរតែ​ចុះរុះរើ​​ភូមិក្រហម​​ព្រោះ​វា​ជា​ជំហាន​អន់ថយ​ដំបូងនៃ​ការបែក​បាក់សង្គម។​ នេះ​ជា​​សម្តីរបស់​​ប្រធានគណបក្ស​​ប្រឆាំង​​ លោក​​អាប់​ភីស៊ីត​​ វីចាជី​វ៉ា ​​ដែល​ចេញ​ផ្សាយតាម​សារ​ព័ត៌​​មាន​ថៃ ​The Nation​​ នា​ថ្ងៃ​អង្គារ​​ ទី១៦ ​សីហា។

អាប់ភីស៊ីត​​ជំរុញ​ឱ្យ​រុះរើ​ភូមិ​ក្រហម

លោករដ្ឋ​មន្ត្រី​ក្រសួង​​មហា​ផ្ទៃ​​ Yongyuth Wichaidit​ ​គួរតែ​ចុះរុះរើ​​ភូមិក្រហម​​ព្រោះ​វា​ជា​ជំហាន​អន់ថយ​ដំបូងនៃ​ការបែក​បាក់សង្គម។​ នេះ​ជា​​សម្តីរបស់​​ប្រធានគណបក្ស​​ប្រឆាំង​​ លោក​​អាប់​ភីស៊ីត​​ វីចាជី​វ៉ា ​​ដែល​ចេញ​ផ្សាយតាម​សារ​ព័ត៌​​មាន​ថៃ ​The Nation​​ នា​ថ្ងៃ​អង្គារ​​ ទី១៦ ​សីហា។

​គាត់បន្តថា ​វាមិនគួរមាន​ទាល់តែ​សោះ​ចំពោះ​​​ការព្យាយាម​បំបែក​ប្រជាពលរដ្ឋ​ដោយ​​ត្រូវ​​បង្កើតជា​ភូមិក្រហម។​ ប្រជាពលរដ្ឋ​មិនគួរ​ ត្រូវបាន​ហាមប្រាម​​ពីការចូលរួម​​ក្នុង​សកម្មភាព​​​នយោបាយ ​ប៉ុន្តែស្រប​ជាមួយគ្នា​នោះការបង្កើត​​ចលនា​នយោបាយ​ដើម្បីបំបែក​ប្រជាជន​គឺមិន​អាច​ទទួលយក​បានឡើយ។​ លោកអាប់ភីស៊ីត​និយាយថា​ ការលុបចោល​​ភូមិក្រហម​អាចជា​ភស្តុតាង​​ដើម្បី​បង្ហាញ​​ភាព​ស្មោះ​​ត្រង់​របស់​រដ្ឋាភិបាល​ក្នុងការ​បង្រួបបង្រួម​​ជាតិ។​

លោកស្រីយីងឡាក់ៈ​ រដ្ឋាភិបាលផ្តោត​​លើ​សេដ្ឋកិច្ចក្នុងស្រុក

គណរដ្ឋមន្ត្រី​ថៃថ្មី​បានអនុម័ត​លើសេចក្តី​​ប្រកាស​ស្តី​ពី​គោល​នយោបាយ​​របស់​រដ្ឋា​​ភិបាល​ថ្មី ​ដែល​នឹង​​ត្រូវដាក់​លើតុក្នុង​សភាដើម្បី​សុំការ​អនុ​ម័ត​​នៅ​សប្តាហ៍​ក្រោយ។ ​នេះបើតាមសម្តី ​របស់​លោក​​ស្រី​​យីងឡាក់ ស៊ីណាវ៉ាត្រា​ ដែល​ចេញ​​ផ្សាយ​តាម​​សារ​ព័ត៌​មាន​​ថៃ​ The Nation​​ នា​ថ្ងៃ​អង្គារ​​ ទី១៦ ​សីហា។

លោក​ស្រីបន្តថា ​ខណៈ​ពេល​​ស្ថាន​ការណ៍​​សេដ្ឋ​កិច្ច​អន្តរ​ជាតិ​​​មិននឹងនរ​ រដ្ឋាភិបាល​របស់​ខ្ញុំ​​នឹង​​សង្កត់​ធ្ងន់​​ឲ្យ​បាន​ខ្លាំង​ក្លាលើសេដ្ឋ​កិច្ចក្នុង​ស្រុក​ជាង​​ការ​នាំចេញ​។​ ភាពរស់​ឡើងវិញ​នៃសេដ្ឋកិច្ច​ក្នុងស្រុក​ ​បាន​ធ្វើ​ឱ្យ​​រដ្ឋា​ភិបាល​​ផ្តោតការយក​ចិត្តទុកដាក់​លើ​ការ​ពង្រីក​​ប្រាក់ចំណូល​និងកាត់បន្ថយ​ការ​ចំណាយ​​​ក្នុង​ប្រទេស។​

លោកស្រី​នាយករដ្ឋមន្ត្រី​​ក៏និយាយ​​ផង​​ដែរ​ថា​ រដ្ឋាភិបាល​នឹងបង្ហាញ​​ជំហាន​​ផែន​ការ​របស់​ខ្លួន​ដែលត្រូវយក​មកអនុវត្ត​​ដើម្បី​ពង្រីក​​សេដ្ឋ​កិច្ច​​ឱ្យលូតលាស់​ពេលខ្លួន​​បញ្ចេញ​​ប័ណ្ណ​​ថវិកា​​ជាតិ​នៅខែ​ក្រោយ។ ​លោកស្រីក៏បាន​ដាស់តឿនពី​ការរិះគន់​មិនគួរ​មាន​​ក្តីបារម្ភ​ជ្រុលហួស​ពេកអំពីបញ្ហា​អតិផរណា​ ​ទេ​ ព្រោះរដ្ឋាភិបាល​នឹងផ្តោតការ​ចាប់អារម្មណ៍​​លើ​ការ​លើក​កំពស់បរិមាណ​ការប្រើប្រាស់​ក្នុង​ប្រទេស។​

ក្រុមអាវក្រហម​២២នាក់ធានា​ចេញ​ពី​ពន្ធនាគារ​​នៅ​ខេត្ត​អ៊ូដន ថានី

តុលាការ​ខេត្ត Udon Thani​ បាន​ព្រម​​ព្រៀងដោះលែង​ក្រុមអាវក្រហម​២២នាក់ជា​​បណ្តោះអាសន្ន​ដែលជាប់​សង្ស័យពាក់ព័ន្ធ​នឹងការ​​ដុតសាលា​ខេត្តកាលពី​ខែឧសភា។ ​នេះបើតាម​ការ​ចេញ​ផ្សាយតាម​សារព័ត៌មាន​ថៃThe Nation​​ នា​ថ្ងៃ​អង្គារ​​ ទី១៦ ​សីហា។ តុលាការ​សំរេចឲ្យដាក់​ប្រាក់ធានា​ចំនួន១​លាន​​បាតសំរាប់​ជនជាប់​សង្ស័យម្នាក់។​

សមាជិក​គណបក្សភឿថៃ​ក្នុងខេត្ត Udon Thani​ ធ្លាប់បានប្រើ​ឋានៈរបស់​ពួកគេ​ដើម្បី​​ធានា​​ការ​​ដោះលែង​ជនជាប់សង្ស័យ​អាវក្រហម។​ ជនជាប់​សង្ស័យអាវ​ក្រហមទាំង​២២នាក់​ត្រូវ​បានចូលសវនាការ​កាត់ទោស៤​ផ្សេងគ្នា​ ដែល​ជាប់​ពាន់ព័ន្ធនឹង​ការ​បង្កអគ្គិភ័យ៕​