ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​រឿង​ជំពាក់​ប្រាក់ មេ​ការ​បើក​រថ​យន្ត​បុក​ពេល​ជិះ​ម៉ូតូ​ស្លា.ប់

13 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ​​​មេ​ការ​​រោង​​​​ជាង​អារ​ឈើ​​​នៃ​ក្រុមហ៊ុន​​​សល ​​សុភាពាណិជ្ជ​​បាន​ជិះរថ​យន្ត​​ដេញបុក​កម្មក​រ​ម្នាក់ស្លា.ប់​នៅ​​​​ ក្នុងបរិវេណ​​​​ដី​សម្បទាន​សេដ្ឋកិច្ច​​​​របស់ក្រុម​ហ៊ុន​​​ស្ថិតក្នុងភូមិ​ ​កាតូត ​​ឃុំកំភុន ​​ស្រុក​សេ​សាន កាលពីវេលា​ម៉ោង​​៧ព្រឹក​​ថ្ងៃទី១៦ ​សីហា ។ ​​ ហេតុការណ៍ដ៏​ឃោរ ឃៅ​​​នេះ​កើត​ឡើង​​​ខណៈ​​កម្ម​ករ​​​រងគ្រោះ​​​​​កំពុង​​​ជិះ​ម៉ូតូ​​​​​

ខេត្តស្ទឹងត្រែង ៖ ​​​មេ​ការ​​រោង​​​​ជាង​អារ​ឈើ​​​នៃ​ក្រុមហ៊ុន​​​សល ​​សុភាពាណិជ្ជ​​បាន​ជិះរថ​យន្ត​​ដេញបុក​កម្មក​រ​ម្នាក់ស្លាប់​នៅ​​​​ក្នុងបរិវេណ​​​​ដី​សម្បទាន​សេដ្ឋកិច្ច​​​​របស់ក្រុម​ហ៊ុន​​​ស្ថិតក្នុងភូមិ​​កាតូត ​​ឃុំកំភុន ​​ស្រុក​សេ​សាន កាលពីវេលា​ម៉ោង​​៧ព្រឹក​​ថ្ងៃទី១៦ ​សីហា ។ ​​ ហេតុការណ៍ដ៏​ឃោរ ឃៅ​​​នេះ​កើត​ឡើង​​​ខណៈ​​កម្ម​ករ​​​រងគ្រោះ​​​​​កំពុង​​​ជិះ​ម៉ូតូ​​​​​ទន្ទឹម​គ្នា ​​​​​ជាមួយ​ម៉ូតូ​​​កម្មករ​ម្នាក់​ទៀត​​​​ហើយ​បុរស​​ជា​មេ​កា​រ​​បើករថយន្ត​បុក​​ពី​ក្រោយ​ស្លាប់​ម្នាក់ ឯ​ម្នាក់​ទៀត​ជិះ​ម៉ូតូ​គេ​ចរួចពី​សេចក្តី​ស្លាប់ ។

មន្ត្រីនគរបាល​​​ព្រហ្ម​ទណ្ឌកម្រិត​​​​​ធ្ងន់​​​ឱ្យ​ដឹង​​ថា ​​កម្ម​ករ​ទាំង​២នាក់​​​ម្នាក់ឈ្មោះ​ហែម សុភា ​ភេទ​ប្រុស ​អាយុ​៤០ឆ្នាំ ​​​មានទីលំនៅក្នុងភូមិព្រែក​​​ចម្លង ​​​ឃុំពង្រ ​​​ស្រុកកោះ​សូទិន ​​​ខេត្ត​កំពង់ចាម ​​​ត្រូវ​​​រថយន្ត​​​មេកា​របុកស្លាប់​​នៅនឹ​ងកន្លែង​ ​និង​ម្នាក់​ទៀត​​​​ឈ្មោះហែម ​សុផល ​ភេទប្រុស ​អាយុ​៤២​ឆ្នាំ ​​មាន​មុខរបរ​​​​ និងទីលំនៅ​ជាមួយ​​គ្នា និង​ត្រូវ​ជាបង​ប្អូន​បង្កើ​តនឹងគ្នា ។ ចំណែក​​​​មេការ​ឈ្មោះ​​​វង្ស វីរៈ ភេទប្រុស ​អាយុ​៥០ឆ្នាំ ​​​​​​ ក៏​មាន​​​ទីលំនៅ​​​​​ក្នុងភូមិជាមួយ​​គ្នា​ដែរ ។

ប្រភព​​ព័ត៌​មានឱ្យ​ដឹង​ថា កម្មករ​រងគ្រោះ​បានខ្ចី​លុយ​មេការ​​​ទៅ​លេង​ស្រុក​កំណើត​​​ ហើយ​សន្យាថា ​​ពេល​ត្រឡប់​​មកវិញ​នឹង​សង​​វិញ ។ ​​នៅ​គ្រា​ជន​រងគ្រោះ​​ត្រឡប់មកពីលេង​ស្រុកវិញ ពុំ​​​ទាន់មានលុយ​​​សង​ ក៏​កើត​​ជម្លោះ​​​ ហើយ​កម្មករ​ដែល​ស្លាប់បានដាល់បុរស​ជា​មេកា​​​រជាច្រើនដៃ​ តែ​​មិនមាន​ការ​​តបត​វិញ​ទេ​ ។ មិន​តែ​ប៉ុណ្ណោះ​អ្នក​ស្លាប់បាន​បោះពាក្យ​សម្តី​​ថា «ត្រូវ​​​ប៉ុន្មានដៃ​​ប៉ុណ្ណឹង​​​ល្ម​ម​សម​​​ដែរទេ» ហើយ​​ក៏ជិះ​​​ម៉ូតូចេញ​ទៅ​​ លុះ​បានប្រហែល​​២០ម៉ែត្រ ​ក៏​ត្រូវ​មេកា​រ​​ដែល​មានកំហឹង​​​​១០០​អង្សា​​​បើក​រថយន្តតាមពី​ក្រោយ​​​​ រួចបុក​​​សម្លាប់តែម្តង ។

ប៉ូលិស​​ជំនាញ​កំពុង​សាកសួរ ​​​និង​ស្រាវជ្រាវ​បន្ត និងរឹបអូស​​​រថ​យន្ត​ម៉ាកតូយ៉ូតា​​​តាកូម៉ា​​​​ គ្មាន​ស្លាកលេខ​របស់​មេ​ការ​​​​ និងម៉ូតូ​​​​ជនរងគ្រោះ​​​ម៉ាក​វ៉េវ​អាល់ហ្វា ​​​ពណ៌សំបកឪឡឹក ​​គ្មានស្លាក​លេខ ដើម្បី​​កសាង​​សំណុំ​​​​រឿងបញ្ជូន​ទៅ​កាន់​តុលា
ការ​​ ។ ទាក់ទិន​នឹង​​ការ​ជំពាក់​​ប្រាក់នោះមិន​ត្រូវ​បាន​ដឹង​ថា មាន​ចំនួនប៉ុន្មាន​​​ទេ ៕