ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​គីម ឃ្លីស្ទ័រ​ធ្លាក់​មក​នៅ​លំ​ដាប់​ទី3​នៃ​តា​រាង​ចំណាត់​ថ្នាក់​ពិភព​លោក​ខណៈ​យ៉ូវិច​បន្ត​នៅ​លំ​ដាប់​ទី1​

13 ឆ្នាំ មុន

កីឡាការិនី​តឺន្នីស​បែល​ហ្ស៊ិក​គីម ឃ្លីស្ទ័រ​បាន​ធ្លាក់​មក​លំ​ដាប់​ទី​៣​នៅ​លើ​តារាង​ចំ​ណាត់​ថ្នាក់​ពិភពលោក​ របស់​សមាគម​តឺន្នីស​ស្ត្រី​ WTA កាល​ពី​ថ្ងៃ​ចន្ទ​បន្ទាប់​ពី​កីឡាការិនី​ជើង​ខ្លាំង​រូបនេះអវត្ត​មាន​ក្នុង​ កម្ម​វិធី​ប្រកួត​នៅ​ប្រទេស​កា​ណា​ដា​សប្តាហ៍​កន្លង​ទៅ​ ។ សូម​បញ្ជាក់​ថា​ នាង​គីម ឃ្លីស្ទ័រ​កាល​ដើម​ឡើយ​ជា​កីឡា​ការិនីលំ​ដាប់​ទី​២​ពិភពលោក​។

កីឡាការិនី​តឺន្នីស​បែល​ហ្ស៊ិក​គីម ឃ្លីស្ទ័រ​បាន​ធ្លាក់​មក​លំ​ដាប់​ទី​៣​នៅ​លើ​តារាង​ចំ​ណាត់​ថ្នាក់​ពិភពលោក​របស់​សមាគម​តឺន្នីស​ស្ត្រី​ WTA កាល​ពី​ថ្ងៃ​ចន្ទ​បន្ទាប់​ពី​កីឡាការិនី​ជើង​ខ្លាំង​រូបនេះអវត្ត​មាន​ក្នុង​កម្ម​វិធី​ប្រកួត​នៅ​ប្រទេស​កា​ណា​ដា​សប្តាហ៍​កន្លង​ទៅ​ ។ សូម​បញ្ជាក់​ថា​ នាង​គីម ឃ្លីស្ទ័រ​កាល​ដើម​ឡើយ​ជា​កីឡា​ការិនីលំ​ដាប់​ទី​២​ពិភពលោក​។

ដោយឡែក​កីឡាការិនី​រុស្ស៊ី​វេរ៉ា ហ្សូ​ណា​រេវ៉ា​បាន​ឡើង​មក​លំ​ដាប់​ទី​២វិញ​បន្ទាប់​ពី​កីឡាការិនី​ដាណឺម៉ាក​កា​រ៉ូ​លីន វ៉ូ​នី​អាកគី​ដែល​នៅ​រក្សា​តំណែង​ជា​កីឡា​ការិនី​លំ​ដាប់​ទី​១ពិភពលោក​ដដែល។ នាង​វ៉ូ​នី​អាកគី​ពេល​នេះ​សន្សំ​បាន​៩៩១៥​ពិន្ទុ​ ។ កីឡាការិនី​អាមេរិក​ស៊េរីណា វីលៀម​បាន​ឡើង​ពី​ចំណាត់​ថ្នាក់​ទី​៤៩​មក​ទី​៣១​វិញ​បន្ទាប់​ពី​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​នៅក្រុង​តូ​រ៉ុន​តូ​ជា​លើក​ទី​២។ នាង​អាច​នឹង​ទទួល​បាន​សិទ្ធិ​ពិសេស​ចូល​ប្រកួត​ក្នុង​ក្រប​ខណ្ឌធំ​ US Open។

កីឡាការិនី​រុស្ស៊ី​ម៉ារី​យ៉ា សា​រ៉ា​ប៉ូ​វ៉ា​ស្ថិត​នៅ​លំ​ដាប់​ទី​៧​តាម​ពី​ក្រោយ​កីឡាការិនី​ចិន​លីណា​ដែល​ស្ថិត​នៅ​លំ​ដាប់​ទី​៥ ។​ ឯចំណាត់​ថ្នាក់​ផ្នែក​បុរស​ ATP Rankings​វិញ​​ កីឡាករ​ស៊ែរប៊ី​ណូ​វ៉ាក់ យ៉ូ​កូ​វិច​នៅ​តែ​ស្ថិត​នៅ​លំ​ដាប់​លើ​គេ​​ដដែល​។ បន្ទាប់​ពី​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​ជា​លើក​ទី​៩​ក្នុង​រដូវ​កាល​នៅ​ក្រុង​ម៉ុង​រ៉េ​អាល់​សប្តាហ៍​កន្លង​មក យ៉ូ​កូ​វិច​សន្សំ​បាន​១៣.៥០០ពិន្ទុ​ នាំ​មុខ​កីឡាករ​អេស្ប៉ាញ​រ៉ា​ហ្វាអែល ណា​ដាល់​ដែល​មាន​១១.៤២០​ពិន្ទុ​។ ចំណែក​កីឡាករ​ស្វ៊ីស​រ៉ូ​ជើ ហ្វេដឺរ័រ​ស្ថិត​នៅ​លំ​ដាប់​ទី​៣ដដែល​បន្ទាប់​ពី​សន្សំ​បាន​៩.២០០ពិន្ទុ ។ កីឡាករ​លំ​ដាប់​ទី​១របស់​អង់​គ្លេស​អ៊ែន​ឌី​ មូ​រ៉េ​ស្ថិត​នៅ​លំ​ដាប់​ទី​៤មាន៥.១៧៥ពិន្ទុ ៕