ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​អគ្គ​នាយក​IMF: ​របាយ​ការណ៍​​វេជ្ជ​សាស្ត្រ​​របស់​នាង​​ DIALLO ​សន្និ​ដ្ឋាន​​ពី​ការ​ចាប់​​រំលោ.ភ​​

13 ឆ្នាំ មុន

កាសែត EXPRESS អាច​ប្រមូល​បាន​របាយ​ការណ៍​​វេជ្ជ​សាស្ត្រ​​របស់​មន្ទីរ​ពេទ្យ​ដែល​ទទួល​បន្ទុក​ធ្វើ​ការ​ត្រួត​ពិនិត្យ​ខ្លួន​ប្រាណ​នាង NAFISSATOU DIALLO ក្រោយ​មាន​ការ​ចោទ​ប្រកាន់​​ពី​ការ​ចាប់​នាង​រំលោ.ភ​។ ឯក​សារ​​នេះ​អះ​អាង​ពី​វត្ត​មាន​នៃ​ការ​ចាប់​រំលោ.ភ​រួម​ភេទ។​

កាសែត EXPRESS អាច​ប្រមូល​បាន​របាយ​ការណ៍​​វេជ្ជ​សាស្ត្រ​​របស់​មន្ទីរ​ពេទ្យ​ដែល​ទទួល​បន្ទុក​ធ្វើ​ការ​ត្រួត​ពិនិត្យ​ខ្លួន​ប្រាណ​នាង NAFISSATOU DIALLO ក្រោយ​មាន​ការ​ចោទ​ប្រកាន់​​ពី​ការ​ចាប់​នាង​រំលោភ​។ ឯក​សារ​​នេះ​អះ​អាង​ពី​វត្ត​មាន​នៃ​ការ​ចាប់​រំលោភ​រួម​ភេទ។​

ចាប់​តាំង​ពី​ផ្ទុះ​រឿង​អាស្រូវ​របស់​លោក​ DOMINIQUE STRAUSS KAHN អតីត​អគ្គ​នាយក​ IMF មក ​មេធាវី​ក្រុង​ញូវ​យ៉ក​ លោក KENNETH THOMPSON របស់​នាង DIALLO បាន​លើក​ឡើង​ពី​ភស្តុ​តាង​ពុំ​អាច​ប្រកែក​បាន​ដែល​កូន​ក្តី​របស់​លោក​នាង DIALLO ពិត​ជា​ត្រូវ​ចាប់​រំលោភ​ ដោយ​អតីត​ប្រមុខ​ IMF រូប​នេះ។ កាល​ពី​ថ្ងៃ​ទី​១៦ សីហា កាសែត EXPRESS អះ​អាង​ថា បាន​អាន​របាយ​ការណ៍​វេជ្ជ​សាស្ត្រ​ធ្វើ​ឡើង​ដោយ​ផ្នែក​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរ​ពេទ្យ​ ST LUKE’S ROOSEVELT នៅ​ម៉ាន់​ហាតាន់​ ក្រោយ​ការ​ពិនិត្យ​វេជ្ជ​សាស្ត្រ​​លើ​ខ្លួន​​នារី​បំរើ​តាម​បន្ទប់​សណ្ឋា​គារ​រូប​នេះ​។

បណ្តា​គ្រូ​ពេទ្យ​បញ្ជាក់​យ៉ាង​ច្បាស់​បំផុត​ពី​វត្ត​មាន​នៃ​ស្នាម​រហែក​ត្រង់​ភេទ​របស់នារី​រូប​នោះ។ ពេល​រៀប​រាប់​ពី​ការ​ចាប់​រំលោភ​នាង នារី​រូប​នោះ​អះ​អាង​ថា លោក STRAUSS KAHN បាន​ចាប់​ហែក​សម្លៀក​បំពាក់​ក្នុង​របស់​នាង​​ បន្ទាប់​មក​យក​ដៃ​ចាប់​ត្រង់​តំបន់​ប្រដាប់​ភេទ​ មុន​ពេល​ចាប់​សក់​នាង​ដើម្បី​បង្ខំ​រួម​ភេទ​​។ របាយ​ការណ៍​ក៏​បញ្ជាក់​ដែរ​ពី​​មាន​ការ​ឈឺ​ចាប់​ត្រង់​ស្មា​ឆ្វេង​របស់​នាង ៕