ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមៀ​ ខាន់​មាន​បំ​ណង​ប្រ​កួត​ជា​មួយ​កីឡាករ​ម៉ិក​ស៊ិក​អេរី​ក ម៉ូ​រ៉ាល់​

13 ឆ្នាំ មុន

កីឡាករ​ប្រដាល់​អង់​គ្លេស​អាមៀ ខាន់​បាន​លុប​ចោល​លទ្ធភាព​ជួប​ប្រកួត​ជា​លើក​ទី​២ជា​មួយ​កីឡាករ​អា​ហ្សង់​ ទីន ម៉ា​កូស មេដា​ណា​ហើយ​ជំនួស​មក​វិញ​គេ​ប្រាថ្នា​ជួប​ជា​មួយ​កីឡាករ​ម៉ិក​ស៊ិក​អេរីក ម៉ូ​រ៉ាល់​ជា​គូ​ប្រកួត​ចុង​ក្រោយ​នៅ​ក្នុង​ប្រភេទម្ងន់​ Light Welterweight។

កីឡាករ​ប្រដាល់​អង់​គ្លេស​អាមៀ ខាន់​បាន​លុប​ចោល​លទ្ធភាព​ជួប​ប្រកួត​ជា​លើក​ទី​២ជា​មួយ​កីឡាករ​អា​ហ្សង់​ទីន ម៉ា​កូស មេដា​ណា​ហើយ​ជំនួស​មក​វិញ​គេ​ប្រាថ្នា​ជួប​ជា​មួយ​កីឡាករ​ម៉ិក​ស៊ិក​អេរីក ម៉ូ​រ៉ាល់​ជា​គូ​ប្រកួត​ចុង​ក្រោយ​នៅ​ក្នុង​ប្រភេទម្ងន់​ Light Welterweight។

កីឡាករ​មេដា​ណា​បាន​ប្រឹង​ប្រែង​និយាយ​បញ្ចុះ​បញ្ចូល​ឲ្យ​អា​មៀ ខាន់​ព្រម​ទទួល​យក​ការ​ប្រកួត​របស់​ខ្លួន​ជា​លើក​ទី​២ទៀត​។​ ការ​ប្រកួត​កាល​ពី​ឆ្នាំ​ទៅ​មិញ​ មេដា​ណា​បាន​ចាញ់​អា​មៀ ខាន់​ដោយ​អាជ្ញា​កណ្តាល​បញ្ឈប់​ក្នុង​ទឹក​ទី​១០​។ ប៉ុន្តែ​ម្ចាស់​ជើង​ឯក​​២ស្ថាប័ន​​​WBAនិង​IBF រូប​នេះ​ដែ​ល​បាន​កំណត់​យក​ថ្ងៃទី​១០​ខែ​ធ្នូ​ឆ្នាំ​នេះ​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​ខ្លួន​ក្នុ្ង​ងប្រភេទទម្ងន់​ Light Welterweightយល់​ថា​ វា​គ្មាន​តម្លៃ​អ្វី​ទាល់​តែ​សោះ​ដែល​ត្រូវ​ប្រកួត​ជា​មួយ​កីឡាករ​មេដាណា​ជា​លើក​ទី​២ទៀត​នោះ ។ គេ​បាននិយាយ​ថា​៖«កីឡាករ​មេដា​ណា​បាន​កំពុង​និយាយ​ថា​ ខ្ញុំ​គេវេះនិង​មិន​ចង់​ប្រកួត​ជា​មួយ​គេ​។ ប៉ុន្តែ​គេ​កាល​ពី​ឆ្នាំ​ទៅ​មិញ​ ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​តាម​អាណត្ត​ិ​ខ្ញុំ​បាន​យក​ឈ្នះ​គេ​ដោយ​យុត្តិ​ធម៌​។ ឥឡូវនេះ​គេ​ចង់​បាន​ការ​ប្រកួត​ជា​លើក​ទី​២ទៀត​។​ ប៉ុន្តែ​ជា​ការ​គួរ​ឲ្យ​សោក​ស្តាយ​ខ្ញុំ​មាន​គូ​ប្រកួត​ផ្សេង​ដែល​សំ​ខាន់​ជាង​គេ​។ ប្រ​សិន​ជា​ខ្ញុំ​ប្រកួត​ជា​មួយ​មេដា​ណា​ម្តង​ទៀត ខ្ញុំ​ប្រាកដ​ជា​យក​ឈ្នះ​គេ​ជា​ថ្មី​ទៀត​។ ខ្ញុំ​នឹង​ឈ្នះ​គេ​ងាយ​​​ស្រួល​ជាង​លើក​មុន ដ្បិតអី​ពេល​នេះ​ខ្ញុំ​បាន​ស្គាល់​ចំណុច​​ខ្សោយ​របស់​គេ​ហើយ​។ វា​អាច​កើត​មាន​ទៅ​​ថ្ងៃ​ខាង​មុខ​ តែ​ក្នុង​ពេល​ឥឡូវនេះ​មាន​កីឡា​ករ​​​ផ្សេង​ដែល​ខ្ញុំ​ចង់ជួប​មុន​ការជួប​ជា​មួយ​រូប​គេ​ជា​លើក​ទី​២ »។

កីឡាករ​ម៉ូ​រ៉ាល់​គ្រោង​នឹង​ជួប​ប្រកួត​ជា​មួយ​កីឡាករ​លូកាស ម៉ាតទីស​ដើម្បី​គ្រង​ខ្សែ​ក្រវាត់​ដែល​នៅ​ទំ​នេរ​ស្ថាប័ន​ WBCក្នុង​ថ្ងៃ​ជា​មួយ​គ្នា​នឹង​ការ​ប្រកួត​រវាង​មេវេដឌ័រ​និង​វិចទ័រ អូ​ទីស​។

នា​យក​ប្រតិបត្តិ​ក្រុម​ហ៊ុន​រៀប​ចំ​ការ​ប្រកួត​Golden Boy Promotionsលោករី​ឆាដ ស្គេហ្វ៊័របាននិយាយ​ថា គ្រប់​យ៉ាង​គឺ​ថា​ អាមៀ ខាន់​នឹង​ត្រូវ​បាន​ផ្តល់​ជូន​តាម​សំណូម​ពរ​របស់​គេ​ជួប​ប្រកួត​ជា​មួយ​កីឡាករ​ម៉ូ​រ៉ាល់។ លោក​បន្ត​ថា​៖«វា​ពិត​ណាស់ អាមៀ ខាន់​ត្រូវ​តែ​ជួប​ប្រកួត​ជា​មួយ​អ្នក​ឈ្នះ​​ជា​ពិសេស​ប្រ​សិន​ជា​អ្នក​ឈ្នះ​នោះ​គឺ​ជា​កីឡាករ​ម៉ូ​រ៉ាល់​។ បញ្ហា​សម្រាប់​អា​មៀ ខាន់​គឺ​ថា​គេមាន​គូ​ប្រកួត​អាណត្តិ​២នាក់​ដែល​កំពុង​រង់​ចាំ ។ ម្នាក់​ក្នុង​ចំណោម​ពួក​គេ​នោះ​គឺ​កីឡាករ​ឡាម៉ុន ភីធ័រ​សុន​ខណៈ​ម្នាក់​ទៀត​គឺ​ជា​អ្នក​ឈ្នះ​រវាង​មេដា​ណា​និង​រ៉ូបឺត ហ្គើ​រេរ៉ូ​នៅ​ចុង​ខែ​នេះ​»៕