ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេរ៉ូម 90​កេស​​អំណោយ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ដល់​មន្ទីរ​ពេទ្យ​​បង្អែក​​ខេត្ត​

12 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ​សេរ៉ូម​​ឡាក់​តាត​ចំនួន​៩០​​កេស​ដែល​ជាអំណោយ​​រប​ស់​លោក​ជំទាវ​កិត្តិ​ ព្រឹទ្ធ​​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ​ប្រធាន​កាក​បាទ​ក្រហម​​កម្ពុជា ត្រូវបាន​ប្រគល់​ជូន​មន្ទីរ​ពេទ្យ​​បង្អែក​ខេត្ត​ស្វាយរៀង ​កាលពីវេលា​ម៉ោង​៩​និង​៣០​នាទី​​ព្រឹក​ថ្ងៃទី​១៧ សីហា ឆ្នាំ​២០១១ ​តាម​រយៈ​លោក​សៅ សេរី​មុន្នី រដ្ឋ​​លេខាធិការ​ក្រសួង​ធន​

ខេត្តស្វាយរៀង ៖ ​សេរ៉ូម​​ឡាក់​តាត​ចំនួន​៩០​​កេស​ដែល​ជាអំណោយ​​រប​ស់​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ​ប្រធាន​កាក​បាទ​ក្រហម​​កម្ពុជា ត្រូវបាន​ប្រគល់​ជូន​មន្ទីរ​ពេទ្យ​​បង្អែក​ខេត្ត​ស្វាយរៀង ​កាលពីវេលា​ម៉ោង​៩​និង​៣០​នាទី​​ព្រឹក​ថ្ងៃទី​១៧ សីហា ឆ្នាំ​២០១១ ​តាម​រយៈ​លោក​សៅ សេរី​មុន្នី រដ្ឋ​​លេខាធិការ​ក្រសួង​ធន​ធាន​ទឹក​ ​និង​ឧតុ​និយម ។

សូម​​បញ្ជាក់​ថា នេះ​ជា​លើក​​ទី​២ ​ហើយ​ដែល​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត​​ ប៊ុន រ៉ានី ហ៊ុន សែន ​​ប្រគល់​អំណោយ​​សេរ៉ូម​​ឡាក់​តាត​ជូនដល់​​មន្ទីរ​ពេទ្យ​បង្អែក​​​ខេត្ត សម្រាប់​ប្រើ​​ប្រាស់​ក្នុង​ការ​​ជួយ​​ព្យា​បាល​អ្នក​ជំងឺ​​​ ពិសេស​គឺ​ជន​ក្រីក្រ​ ដែល​លើក​ទី ១ ​ប្រគល់​ជូន​កាល​ពីថ្ងៃទី​៥ កក្កដា ឆ្នាំ​២០១១ សេរ៉ូម​ចំនួន​១៥០​​កេស​ និង​លើក​ទី​២ នេះ សេរ៉ូម​​ចំនួន​៩០​កេស ស្មើ​​នឹង​១.២៦០​ប្លោក។

នៅក្នុង​ឱកាស​នៃ​ពិធី​ប្រគល់​អំណោយ​​នេះ​ លោក​ឧកញ៉ា សៅ សុវណ្ណី ​សមា​ជិក​ក្រុម​​ការ​ងារ​គណៈ​កម្មាធិការ​​កណ្តាល​គណ​បក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្ត​ស្វាយ​រៀង និង​ជា​អនុ​ប្រធាន​​ក្រុម​ការ​ងារ​​ចុះ​ជួយ​​ស្រុ​ករំដួល ​ជួស​មុខ​ឱ្យ​លោក​សៅ សេរី​មុន​្នី ជា​ឪពុក​​​បាន​មាន​ប្រសាសន៍​​ពាំ​នាំ​បណ្តាំ​​ផ្ញើ​សាកសួរ​សុខទុក្ខ​​ពី​លោក​ជំទាវ​​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន សែន ​ជូន​ដល់​ក្រុម​គ្រូ​ពេទ្យ​​ទាំងអស់​​ ក៏ដូចជា​​ប​ង​ប្អូន​ប្រជា​ពល​រដ្ឋ​​ទាំង​អស់​​ដែល​កំពុង​​សម្រាក​ព្យា​បាល​​ជំងឺ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​​បង្អែក​ខេត្ត​ផង​ដែរ ។

លោក​ឧកញ៉ា ​សៅ សុវណ្ណី ​បាន​ផ្តាំ​​ផ្ញើ​ដល់​ក្រុម​គ្រូពេទ្យ​ទាំងអស់​​ពេល​ទទួល​បាន​​​អំណោយ​​ដ៏ថ្លៃថ្លា​​រប​ស់​លោក​ជំទាវ​​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌិត​ហើយ​សូម​យក​ទៅ​ប្រើ​ប្រាស់​ឱ្យ​បាន​​​ត្រឹម​ត្រូវចំ​គោល​ដៅ​ និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ ឆ្លើយ​តប​ទៅនឹង​គោល​​បំណង​​ដ៏ថ្លៃថ្លា​​​របស់​លោក​ជំទាវ​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ដែល​ចង់​ឱ្យ​​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ទាំង​អស់​​ដែល​បាន​ចូល​មក​សម្រាក​​ព្យា​បាល​​ជំងឺ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​​ឆាប់​ជា​សះ​ស្បើយ​​បាន​​ត្រឡប់​​ទៅ​លំនៅ​ឋាន​​វិញ ដោយ​ទឹក​ចិត្ត​សប្បាយ​រីក​រាយ​ ។

លោក​ចាន់ ដារ៉ា ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​​ខេត្ត​បាន​​​មាន​ប្រសាសន៍​ថា លោក​ និង​មន្ត្រី​ពេទ្យ​​ក្រោម​ឱវាទ​ទាំងអស់​ នឹង​យក​សេរ៉ូម​​ដែល​ជា​អំណោយ​​ដ៏ថ្លៃថ្លា​​ទាំង​នេះ​ទៅ​ប្រើ​ប្រាស់​​​ឱ្យ​បាន​​ត្រឹម​ត្រូវ​ និង​ចំគោល​ដៅ​​ប្រកប​ដោយ​​ប្រសិទ្ធ ភាព​ខ្ពស់​​បំផុត​ មិន​ធ្វើ​ឱ្យ​លោក​ជំទាវ​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ដែលជា​ម្ចាស់​អំណោយ​​ខក​បំណង​ឡើយ៕