ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

11 កញ្ញា​ ៖ លោក​​អូបាម៉ា​​​មិន​ភ័យ​​ខ្លាច​​ការ​វាយ​​ប្រហារ​​​ភេរវ​កម្ម​​ធំ​នោះ​ទេ​ ​តែ​ខ្លាច​ការ​វាយ​​ប្រហារ​​របស់​​ចចក​ទោល

13 ឆ្នាំ មុន

ប្រធានា​ធិបតី​អាមេរិក​ លោក​បារ៉ាក់ អូបាម៉ា​ វាយ​តម្លៃ​កាល​ពី​ថ្ងៃ​ទី​១៦ សីហា ថា លោក​ពុំសូវ​ភ័យ​ខ្លាច​​ចំពោះ​ប្រតិ​បត្តិ​ការ​ភេរវ​កម្ម​​ធំ​មួយ​ និង​មាន​ការ​រៀប​ចំ​ឡើយ​តែ​ខ្លាច​ការ​វាយ​ប្រហារ​ដោយ ​«ចចក​ទោល» ខណៈ​ជិត​ដល់​ខួប​គំរប់​១០​ឆ្នាំ​នៃ​ការ​វាយ​ប្រហារ​​ភេរ​វកម្ម​ថ្ងៃ​ទី​១១ កញ្ញា។

ប្រធានា​ធិបតី​អាមេរិក​ លោក​បារ៉ាក់ អូបាម៉ា​ វាយ​តម្លៃ​កាល​ពី​ថ្ងៃ​ទី​១៦ សីហា ថា លោក​ពុំសូវ​ភ័យ​ខ្លាច​​ចំពោះ​ប្រតិ​បត្តិ​ការ​ភេរវ​កម្ម​​ធំ​មួយ​ និង​មាន​ការ​រៀប​ចំ​ឡើយ​តែ​ខ្លាច​ការ​វាយ​ប្រហារ​ដោយ ​«ចចក​ទោល» ខណៈ​ជិត​ដល់​ខួប​គំរប់​១០​ឆ្នាំ​នៃ​ការ​វាយ​ប្រហារ​​ភេរ​វកម្ម​ថ្ងៃ​ទី​១១ កញ្ញា។

ក្នុង​ក្រប​ខណ្ឌ​នៃ​ដំណើរ​ទស្សន​កិច្ច​​មួយ​របស់​លោក​តាម​រថ​យន្ត​បឺស​ពាស​ដែក​កាត់​រដ្ឋ​គន្លឹះ​៣​នៅ​ភាគ​ខាង​ជើង​ប្រទេស​ លោក​អូបាម៉ា​ ថ្លែង​តាម​ CNN ថា សេណារី​យ៉ូ ដែល​អាច​កើត​មាន​គឺ​អាច​​ជា​ប្រតិ​បត្តិ​ការ​មួយ​ធ្វើ​ដោយ​ចចកទោល​​ណាមួយ​ជា​ជាង​ការ​វាយ​ប្រហារ​ភេរវ​កម្ម​ទ្រង់​ទ្រាយ​ធំ​ដែល​មាន​ការ​សម្រប​សម្រួល​គ្នា​។ ក៏​ប៉ុន្តែ​​យើង​ពុំ​បន្ថយ​ដាច់​ខាត​ការ​ប្រុង​ប្រយ័ត្ន​របស់​យើង​។ លោក​មាន​ប្រសាសន៍​ថា យើង​ត្រូវ​តែ​​ប្រុង​ប្រយ័ត្ន​។ ពី​ពេល​នេះ​តទៅ​ដាច់​ខាត​យើង​ពុំ​កាត់​បន្ថយ​​ការ​ប្រុង​ប្រយ័ត្ន​ឡើយ​​។ លោក​បាន​អំពាវ​នាវ​ឱ្យ​ចាត់​វិធាន​ការ​សន្តិ​សុខ​ដ៏​សំខាន់​​បំផុត​នានា ហើយ​ឱ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ខណៈ​ជិត​ដល់​ខួប​១០​ឆ្នាំ​នៃ​ការ​វាយ​ប្រហារ​ភេរវ​កម្ម​ថ្ងៃ​ទី​១១ កញ្ញា​។

ប្រធានា​ធិប​តី​អាមេរិក​ត្រូវ​គេ​សួរ​លោក​ពី​គ្រោះ​ថ្នាក់​នៃ​ការ​វាយ​ប្រហារ​ទាំង​ឡាយ​ដែល​អាច​កើត​មាន​ក្នុង​ឱកាស​ខួ​ប​នោះ​​ ឬ​ដើម្បី​វា​យ​​​បក​ចំពោះ​ការ​សម្លាប់​ប្រមុខ​អាល់​កៃ​ដា​ អូសាម៉ា​ ប៊ីន​ឡា​ដេន​។ លោក​អូបាម៉ា​ អះ​អាង​ថា បណ្តា​អ្នក​ទទួល​ខុស​ត្រូវអាមេរិក​​បាន​ត្រួត​ពិនិត្យ​លើ​គ្រោះ​ថ្នាក់​ជា​អចិន្ត្រៃយ៍​​ និង​ថា បណ្តា​យុទ្ធ​នា​ការ​ធ្វើ​ឡើង​ដោយ​សហ​រដ្ឋ​អាមេរិក​បាន​ប្រែ​ក្លាយ​អាល់​កៃ​ដា​ទៅ​ជា​អង្គ​ការ​មួយ​កាន់​តែ​ផុយ​ស្រួយ​ជាមួយ​សមត្ថ​ភាព​ចុះ​ខ្សោយ​ខ្លាំង​​ជាង​កាល​ពី​២​ឬ​៣​ឆ្នាំ​មុន​។ គ្រោះ​ថ្នាក់​ដែល​យើង​ព្រួយ​បារម្ភ​ខ្លាំង​នា​ពេល​នេះ គឺ​គ្រោះ​ថ្នាក់​របស់​ចចក​ទោល​​ជា​មនុស្ស​ណា​មួយ​ដែល​អាច​សម្លាប់​​រង្គាល​ជាមួយ​អាវុធ​តែ​មួយ​ដូច​នៅ​ន័រ​វែស​នា​ពេល​ថ្មីៗ​នេះ ៕