ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​អ្នក​ប្រណាំង​រថយន្ត​ពិភពលោក​ប្រភេទ​ហ្វមមូឡាវ័ន​ម៉ៃ​ឃើល​ ស្គូ​ម៉ាត​ឈ័រ​​ទាត់​​ចោល​​ពាក្យ​​ច​ចាម​​អា​រ៉ាម​​ដែល​​ថា​​ខ្លួន​​នឹង​​ចូល​​និវត្ត​ន៍​នៅ​​ដំ​ណាច់​​ឆ្នាំ​​2011​នេះ​

12 ឆ្នាំ មុន

ជើង​ឯក​ប្រ​ណាំង​រថយន្ត​ហ្វមមូឡាវ័ន​ពិភព​លោក​៧​សម័យ​ម៉ៃឃើល ស្គូ​ម៉ាត​ឈ័រ​បាន​ចេញ​មុខ​មក​បដិ​សេធ​ពាក្យ​ចចាម​អា​រ៉ាម​ដែល​បាន​និយាយ​ថា ​ខ្លួន​គេ​នឹង​ចូល​និ​វត្តន៍​បន្ទាប់​ពី​បញ្ចប់​រដូវ​កាល​ប្រណាំង​ឆ្នាំ​ ២០១១​នេះ​។ កីឡាករ​អាល្លឺម៉ង់​រូបនេះ​ថែម​ទាំង​បាន​បញ្ជាក់​ថា ខ្លួននឹង​បន្ត​ប្រណាំង​ឲ្យ​ក្រុម​មែរ​សឺ​ដេស​រហូត​ដល់​ឆ្នាំ​២០១២​។​

ជើង​ឯក​ប្រ​ណាំង​រថយន្ត​ហ្វមមូឡាវ័ន​ពិភព​លោក​៧​សម័យ​ម៉ៃឃើល ស្គូ​ម៉ាត​ឈ័រ​បាន​ចេញ​មុខ​មក​បដិ​សេធ​ពាក្យ​ចចាម​អា​រ៉ាម​ដែល​បាន​និយាយ​ថា​ខ្លួន​គេ​នឹង​ចូល​និ​វត្តន៍​បន្ទាប់​ពី​បញ្ចប់​រដូវ​កាល​ប្រណាំង​ឆ្នាំ​២០១១​នេះ​។ កីឡាករ​អាល្លឺម៉ង់​រូបនេះ​ថែម​ទាំង​បាន​បញ្ជាក់​ថា ខ្លួននឹង​បន្ត​ប្រណាំង​ឲ្យ​ក្រុម​មែរ​សឺ​ដេស​រហូត​ដល់​ឆ្នាំ​២០១២​។

ស្គូ​ម៉ាត​ឈ័រ​បាននិយាយ​ថា​៖«ពិត​ប្រាកដ​ណាស់​ខ្ញុំ​នឹង​ប្រ​ណាំង​នៅ​ឆ្នាំ​ក្រោយ​ទៀត​។ នេះ​គឺ​ជា​ការ​ពិត​»។ ​ពាក្យ​ចចាម​អា​រ៉ាម​អំពី​ការ​ចូល​និ​វត្ត​ន៍របស់​កីឡាករ​​​ស្គូម៉ាត​ឈ័រ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​ការ​បញ្ចេញ​យោបល់​របស់​កីឡាករ​វ័យ​៤២ឆ្នាំ​រូបនេះ​នៅក្នុង​កា​សែត​មួយ​របស់​ប្រទេស​អ៊ីតាលី​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ ការ​ចេញ​មុខ​ប្រកាស​របស់​កីឡាករ​ស្គូ​ម៉ាត​ឈ័រ​កាល​ពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​កន្លង​មក​នេះ​បាន​ធ្វើ​ឲ្យ​ការ​និយាយ​ពី​ការ​ចូល​និ​វត្ត​ន៍របស់​គេ​ស្ងប់​។
ដោយ​បាន​ឈ្នះ​ពាន​ជើង​ឯក​ពិភពលោក​លើកទី​៧​ចុង​ក្រោយ​នៅ​ឆ្នាំ​២០០៤​ ម៉ៃ​ឃើល ស្គូ​ម៉ាត​ឈ័រ​ក៏​បាន​ចូល​និវត្ត​ន៍ម្តង​កាល​ពី​ឆ្នាំ​២០០៦​។ គេ​បាន​វិល​ចូល​ទី​លាន​ប្រណាំង​វិញ​ក្នុង​ឆ្នាំ​២០១០​ដោយ​បើក​បរ​ឲ្យ​ក្រុម​មែរ​សឺដេស​។

ក្រោយ​ឆ្នាំ​២០១២​ កុង​ត្រា​ដែល​មាន​រយៈ​ពេល​៣ឆ្នាំ​របស់​កីឡាករ​ស្គូម៉ាត​ឈ័រ​នឹង​ត្រូវ​បញ្ចប់​។ ពេល​នោះ​បើ​ទោះ​ជា​គេ​ចង់​បន្ត​ការ​ប្រណាំង​ក៏​ដោយ តែ​អ្វី​សំ​ខាន់​គឺ​នៅ​តែ​ជា​ការ​សម្រេចចិត្ត​មួយ​។ គេ​បាននិយាយ​ថា​៖«យើង​នឹង​ត្រូវ​ចាំ​មើល​តើ​អ្វី​ៗ​វា​វិ​វត្ត​ន៍ទៅ​បែបណា  ។​តើ​ថាម​ពល​​និង​ការ​សប្បាយ​ដល់​ពេល​នោះ​មាន​ច្រើន​ប៉ុនណា» ។

បើ​ទោះ​ជា​ស្ថិត​នៅ​លំ​ដាប់​ទី​១០​នៅលើ​តារាង​ជើង​ឯក​ពិភពលោក​បច្ចុប្បន្ន​ក៏​ដោយ តែ​កីឡាករ​ស្គូ​ម៉ាត​ឈ័រ​នៅ​តែ​ប្រាកដ​និយម​ចំពោះ​ឱកាស​ដណ្តើម​បាន​ពាន​ជើង​ឯក​ពិភពលោក​ជា​លើក​ទី​៨​នៅ​ឆ្នាំ​ក្រោយ ។ គេ​បញ្ជាក់​ថា​៖«វា​អាច​​ជា​ការ​ពិត​ ប្រ​សិន​ជា​សង្ឃឹម​ថា​យើង​ដណ្តើម​បាន​ជើង​ឯក​ពិភពលោក​នៅ​ឆ្នាំ​ក្រោយ​។ ឯក្នុង​ពេល​ឥឡូវនេះ​យើង​ស្ថិត​នៅ​ឆ្ងាយ​ពី​ជើង​ឯក​ខ្លាំង​​ណាស់​»។

ស្គូ​ម៉ាត​ឈ័រ​បាននិយាយ​ថា ឈរ​នៅ​លើ​វេទិ​ការ​ទទួល​ពាន​គឺ​ជា​គោល​បំណង​របស់​គេ​សម្រាប់​ឆ្នាំ​ក្រោយ​។ ប៉ុន្តែ​ចាប់​តាំង​ពី​ការ​វិល​ត្រឡប់​ចូល​ប្រណាំង​ជា​ថ្មី​ក្នុង​ឆ្នាំ​២០១០​មក គេ​មិន​ទាន់​​ដណ្តើម​បាន​ចំណាត់​ថ្នាក់​កំពូល​ម្តង​ណា​នៅ​ឡើយ​ទេ ។   

លោក​ថូ​ម៉ាស់ វេប៊័រ​ប្រធាន​ផ្នែក​ស្រាវ​ជ្រាវ​របស់​ក្រុម​មែរ​សឺដេស​បាន​និយាយ​ថា​៖«យើង​ត្រូវ​ការ​មួយ​រយៈ​ពេល​ទៀត​ដើម្បី​ឈាន​ទៅ​ឈោង​ចាប់​ចំណាត់​ថ្នាក់​កំពូល​។ ​ ពេល​វេលា​គឺ​ជា​អ្វី​មួយ​ដែល​ចាំ​បាច់​បំ​ផុត​»៕