ប្រមុខក្រុមប្រឹក្សាជាតិបណ្តោះអាសន្នលីប៊ី CNT លោកមូស្តាហ្វា អាប់ឌុល ចាលីល ថ្លែងកាលពីថ្ងៃទី១៦ សីហា ថា ពួកឧទ្ទាមពុំបានធ្វើការប្រាស្រ័យទាក់ទងបែបណាមួយក៏ដោយជាមួយរបបលោកកាដាហ្វីឡើយ ។
លោកចាលីលបន្តថា CNT ពុំមានការប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬដោយប្រយោលជាមួយរបបលោកកាដាហ្វីឡើយ ដោយលោកក៏ គូសបញ្ជាក់ផងដែរថា ក៏ពុំមានការចរចាអ្វីជាមួយបេសកជនពិសេសអ.ស.ប ប្រចាំលីប៊ី លោកអាប់ឌុល អ៊ីលឡាហ៍ អាល់ខាទីបដែរ ។ លោកគូសបញ្ជាក់ថា ប្រសិនបើមានការចរចាណាមួយនោះ CNT ត្រូវតែជាតំណាងស្របច្បាប់តែមួយគត់របស់លីប៊ី ដែលត្រូវចូលរួមក្នុងការចរចាទាំងនោះ ។ ក៏ប៉ុន្តែពួកអ្នកដែលរត់ចោលលោកកាដាហ្វីត្រូវទទួលស្វាគមន៍ឱ្យនៅជាមួយ CNT ។ លោកបានសន្យាពីការផ្តល់លទ្ធិប្រជាធិបតេយ្យដល់ប្រជាជនលីប៊ី ។
ខណៈដែលការប្រយុទ្ធគ្នាមានសភាពខ្លាំងក្លានៅរណសិរ្សខាងកើត និងខាងលិចប្រទេសមានលេចឮព័ត៌មានទាំងឡាយអំពីការចរចារវាងពួកឧទ្ទាម និងរបបលោកកាដាហ្វីនៅទុយនីស៊ី៕
ចែករំលែកព័តមាននេះ