ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រាអែល​​​ពង្រឹង​​​កិច្ច​​ការពារ​​​នៅតាម​ព្រំដែន​​​ជា​មួយ​ស៊ីរី​

13 ឆ្នាំ មុន

​ជាលើកដំបូង​ដែលអ៊ីស្រាអែល​​ និងប៉ាឡេ​ស្ទីន​​ក្លាយជា​សត្រូវ​រួមរបស់​ប្រធានាធិបតី​ស៊ីរី ​លោកបាចា អាល់ អាសាដ ​​​ដែល​​វាយប្រហារ​​​លើ​ជំរំជនភៀសខ្លួនប៉ាឡេស្ទីន​​មួយ​ជិតទីក្រុង ​LATTAQUIE ។ អ៊ីស្រាអែល​​​ និងប៉ាឡេស្ទីន​​​មានហេតុ​ផល​​​នៃ​ការ​ព្រួយបារម្ភ​​​​ចំពោះ​លោក​បា​ចា អាល់​អាសាដ។ ​បណ្តាអ្នក​​​ទទួលខុសត្រូវ​​​​អ៊ីស្រាអែល សង្ស័យ​ថា

​ជាលើកដំបូង​ដែលអ៊ីស្រាអែល​​ និងប៉ាឡេ​ស្ទីន​​ក្លាយជា​សត្រូវ​រួមរបស់​ប្រធានាធិបតី​ស៊ីរី ​លោកបាចា អាល់ អាសាដ ​​​ដែល​​វាយប្រហារ​​​លើ​ជំរំជនភៀសខ្លួនប៉ាឡេស្ទីន​​មួយ​ជិតទីក្រុង ​LATTAQUIE ។

អ៊ីស្រាអែល​​​ និងប៉ាឡេស្ទីន​​​មានហេតុ​ផល​​​នៃ​ការ​ព្រួយបារម្ភ​​​​ចំពោះ​លោក​បា​ចា អាល់​អាសាដ។ ​បណ្តាអ្នក​​​ទទួលខុសត្រូវ​​​​អ៊ីស្រាអែល សង្ស័យ​ថា ​ប្រធានាធិបតី​​ស៊ីរី​អាច​ធ្វើការ​​​​បង្ក​ហេតុ​​​ខាង​យោធា​មួយ ដើម្បីពង្វាង​​​ការ​ចាប់​អារម្មណ៍​​​ខ្លាំង​លើការ​បង្ក្រាប​​​​ដោយ​បង្ហូរឈាម​​​​លើ​ពួកប្រឆាំង​ អាស្រ័យ​ហេតុនេះ​ហើយ​បាន​​​ជា​អ៊ីស្រាអែល​ពង្រឹង​កិច្ច​ការពារ​នៅតាម​ព្រំដែន​​ជា​មួយស៊ីរី​។ ​

ចំណែកពួក​ប៉ាឡេស្ទីន​​​​វិញ​កាល​ពីថ្ងៃទី​​​១៦ សីហា បាន​បរិហារ​​​​ការបាញ់​​ប្រហារ​​របស់​កង​នាវា​ចម្បាំង​ស៊ីរី​ប្រឆាំង​​​​ជំរំជនភៀស​ខ្លួន​​​ប៉ាឡេស្ទីនស្ថិតនៅ​​​ជិតក្រុង​​​កំពង់ផែ LATTA-​QUIE​ ។ មនុស្ស​​ជាង​​​៥.០០០​នាក់ រស់​នៅ​​ជំរំ​នោះ​​ ពោលប្រមាណ​ជា​ពាក់កណ្តាល​ត្រូវ​បង្ខំ​​​ចិត្ត​រត់ភៀសខ្លួន​​​ចេញ​ ៕​