ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យ​​​ពិនិត្យ​ព្យាបាល​​ប្រជាជន​ឃុំ​គិរីចុងកោះ​​ស្រុក​គិរីវង់​​ដោយឥតគិតថ្លៃ

13 ឆ្នាំ មុន

​ខេត្ត​តាកែវ ៖ នា​ថ្ងៃទី​​​១៦សីហា ​លោក​ង៉ោ ​ហុងលី ប្រធាន​​​ក្រុម​ការងារ​​​ថ្នាក់​កណ្តាល​​​ចុះ​​ជួយ​ឃុំ​គិរី​ចុងកោះ បានដឹកនាំ​​ក្រុមគ្រូពេទ្យទៅ​​ជួយ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ ដោយ​ឥតគិតថ្លៃ​​​​​នៅឃុំ​​​គិរី​ចុង​កោះ​ ស្រុកគិរីវង់​ ។​

ខេត្ត​តាកែវ ៖  នា​ថ្ងៃទី​​​១៦សីហា ​លោក​ង៉ោ ​ហុងលី ប្រធាន​​​ក្រុម​ការងារ​​​ថ្នាក់​កណ្តាល​​​ចុះ​​ជួយ​ឃុំ​គិរី​ចុងកោះ បានដឹកនាំ​​ក្រុមគ្រូពេទ្យទៅ​​ជួយ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​​​​​នៅឃុំ​​​គិរី​ចុង​កោះ​ ស្រុកគិរីវង់​ ។

ក្រុម​គ្រូពេទ្យ​​​ស្ម័គ្រចិត្ត​មកពី​ប្រទេស​​បារាំង​​​រួមមាន លោក​​វេជ្ជបណ្ឌិត​​ឡោ គឹមសុង ​ជំនាញ​​​ឯកទេស​​​សុខភាព​សាធារណៈ​ ជំងឺ​ប្រភេទ​​ក្តៅ ​ជំងឺ​​ទូទៅ ឯកទេស​​សម្ផស្ស​​និងកាំរស្មី​ឡាស៊ែរ និង​លោក​វេជ្ជបណ្ឌិត​​យូ វ៉ាត ឯកទេស​​​​វះ​កាត់​ រួម​​នឹង​លោក​វេជ្ជបណ្ឌិត​​​ ទ្រី ប្រុស ឯកទេស​​​ជំងឺ​ទូទៅ​ ​បាន​ស្ម័គ្រចិត្ត​ចំណាយ​ពេល​វេលា​ ថវិកា និង​សម្ភារ​​បរិក្ខារ​ពេទ្យ ថ្នាំពេទ្យ​ សម្រាប់​ការ​ងារ​មនុស្ស​ធម៌​នេះ ព្រមទាំង​​មាន​ការ​ចូលរួម​​ពីមន្ត្រី​​​​សុខាភិបាល​នៃ​មន្ទីរ​​ពេទ្យ​បង្អែក​ស្រុកគិរីវង់​ចំនួន​​​៥រូប​​ផងដែរ ។

លោក​​ង៉ោ ​ហុងលី មាន​ប្រសាសន៍​​សំណេះ​សំណាល​​​​ទៅ​កាន់​​​អ្នកជំងឺ​ថា  «ក្រោម​ការ​​ដឹកនាំ​​​របស់​​គណបក្ស​​ប្រជាជន​កម្ពុជា​ ដែល​មាន​​​សម្តេច​​អគ្គ​​មហា​ទាំង៣​ជា​ប្រមុខ​ ទើប​កម្ពុជា​​ទទួល​បាន​សុខ​​សន្តិភាព​ពេញ​លេញ​​  មាន​ការ​​អភិវឌ្ឍ​គ្រប់​វិស័យ​​ដូចដែល​​បងប្អូន​​បាន​ឃើញ​នាពេល​​​សព្វ​ថ្ងៃ​នេះ ។ អាស្រ័យ​ដោយ​មាន​​​​​​​ការ​យក​ចិត្ត​ទុកដាក់​​ពី​ប្រមុខដឹកនាំ​ គណបក្ស​​​ប្រជា​ជន​កម្ពុជា និងលោក​​បណ្ឌិត​សភាចារ្យ​​សុខ អាន ប្រធាន​គណៈពង្រឹង​មូល​ដ្ឋាន​​ខេត្ត​​តាកែវវ ទើប​កន្លង​មក​​នេះ​​ក្រុម​គ្រូពេទ្យ​​​ស្ម័គ្រ​ចិត្ត​​របស់​ខ្ញុំ​​បាន​ចុះ​​មក​ពិនិត្យ​ព្យាបាល​​ជំងឺជូន​ប្រជាពលរដ្ឋ​​​​ជាបន្ត​បន្ទាប់​​​ដោយ​​​ឥតគិត​ថ្លៃ​ »។

ក្នុង​ឱកាស​​​នោះដែរ លោកស្រី ពៅ ឡាដា ភរិយា​​លោក​ង៉ោ ហុងលី ​និង​លោកស្រី​ឡោ វីឡា  ភរិយា​​លោក​​វេជ្ជបណ្ឌិត​ឡោ ​គឹម​សុង ​បាន​នាំ​​យក​សម្ភារ​​ និងអា​ហារ​សម្រន់​​ចែកជូន​​ប្រជា​ពលរដ្ឋ​​ដែល​មក​រង់​ចាំទទួល​ការពិនិត្យ​​​និង​ព្យាបាល​​ជំងឺ ។

ជាលទ្ធផល​​​ក្រុមគ្រូពេទ្យ​​ស្ម័គ្រចិត្ត​មកពី​​​ប្រទេស​​​បារាំង​​ពិនិត្យ​ និងព្យាបាល​​​ជំងឺជូន​​ប្រជា​ពលរដ្ឋ​​បាន​ចំនួន​២៦២នាក់ ​ក្នុងនោះ​មាន​ប្រភេទ​​ជំងឺ​ ក្អក ក្តៅ ឈឺ​ក្បាល ឈឺក្រពះ ខ្សោយ​​​​កម្លាំង របួស​ផ្សេងៗ​ ស្ត្រីមាន​​ផ្ទៃពោះ ជំងឺ​លើសឈាម​ រលាក​សន្លាក់​ ជំងឺសួត​ និង​ជំងឺ​កុមារ​​ជាដើម ។

បន្ទាប់ពី​​បាន​​ថ្លែង​អំណរគុណ​​យ៉ាង​ជ្រាល​​​ជ្រៅ​​​​ដល់​​ក្រុមគ្រូពេទ្យស្ម័គ្រ​ចិត្ត​​​ម​កពីប្រទេស​​បារាំង ជា​ពិសេស​លោកវេជ្ជបណ្ឌិត​​ឡោ គឹមសុង និងលោក​វេជ្ជបណ្ឌិត​​យូ ​វ៉ាត  ព្រមទាំងភរិយា​​រួចមក លោក​​​ង៉ោ ហុងលី និងប្រតិភូ​​រួម​ដំណើរ​​​​ទាំងអស់​​​ បាន​​ឧបត្ថម្ភ​​​​ថវិកា​​ចំនួន​​១​លាន​​៦សែន​​រៀល សម្រាប់​​ការ​រៀបចំ​​កម្មវិធី​ និង​១០​ម៉ឺន​​រៀល​​ សម្រាប់​​ស្នាក់​​ការ​បក្ស​ឃុំគិរីចុងកោះ ៕