ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​​យេម៉ែន​​​​ប្រកាស​​ពីការ​វិល​​ត្រឡប់​​របស់​​​លោក​ចូល​ប្រទេស​វិញ​

13 ឆ្នាំ មុន

​ប្រធានាធិបតីយេម៉ែន ​លោកអាលី ​អាប់​ឌុល​ឡាហ៍ សាឡេហ៍​ កាលពីថ្ងៃទី​១៦ សីហា ​​បាន​វាយប្រហារ​​​ដោយ​ពាក្យសម្តី​​​ខ្លាំងៗ​ចំពោះ​​ពួក​ប្រឆាំង​​​ដោយ​ប្រកាស​ពីការ​វិលត្រឡប់​របស់​លោក​មក​​កាន់រដ្ឋ​ធានី​​​សាណា​វិញ នា​ពេល​ខាង​មុខនេះ​។​ លោកសាឡេហ៍ ​បានថ្លែង​​មក​កាន់​ពួក​អ្នក​​គាំទ្រ​​លោក​ក្នុង​សុន្ទរកថា​​​មួយផ្សាយ​តាម​​ទូរទស្សន៍​រដ្ឋ​ពីទីក្រុង​​រីយ៉ាដ ​

​ប្រធានាធិបតីយេម៉ែន ​លោកអាលី ​អាប់​ឌុល​ឡាហ៍ សាឡេហ៍​ កាលពីថ្ងៃទី​១៦ សីហា ​​បាន​វាយប្រហារ​​​ដោយ​ពាក្យសម្តី​​​ខ្លាំងៗ​ចំពោះ​​ពួក​ប្រឆាំង​​​ដោយ​ប្រកាស​ពីការ​វិលត្រឡប់​របស់​លោក​មក​​កាន់រដ្ឋ​ធានី​​​សាណា​វិញ នា​ពេល​ខាង​មុខនេះ​។​ លោកសាឡេហ៍ ​បានថ្លែង​​មក​កាន់​ពួក​អ្នក​​គាំទ្រ​​លោក​ក្នុង​សុន្ទរកថា​​​មួយផ្សាយ​តាម​​ទូរទស្សន៍​រដ្ឋ​ពីទីក្រុង​​រីយ៉ាដ ​ជា​កន្លែង​​​​លោក​សម្រាក​​ ក្រោយ​ពេល​​​ចេញពីមន្ទីរ​ពេទ្យ បន្ទាប់​ពី​​ទទួលការ​ព្យាបាល​​របួស​ដោយ​​ការ​វាយប្រហារ​មួយប្រឆាំង​​​វិមាន​​​របស់​លោក​កាល​ពីថ្ងៃទី​៣ មិថុនា ។​

លោក​សាឡេហ៍ ​​ដែលស្ថិតក្នុង​មន្ទីរពេទ្យ​​រយៈ​ពេល​​២ខែ ​​គេឃើញ​ពេលនេះ​​​ហាក់​មាន​សុខ​ភាព​​ល្អ ហើយ​មាន​ប្រសាសន៍​​ប្រើ​ពាក្យ​​​ម៉ីង​ម៉ាត់។​​​​​លោក​បានចោទប្រកាន់​​ពួកប្រឆាំង​​​​នឹង​របប​​លោក​ថា ពួកគេ​នោះ​រួមមាន​ពួក​ម៉ាក្សស៊ីស្ត ពួក​តា​លីបង់ និង​ពួក​​​អ្នកគាំទ្រ អ៊ីម៉ាម ​ជាអតីត​​ស្តេច​​​យេម៉ែន​។ ពួកជន​ទាំង​នេះ​​គិតតែ​​​ពីផល​ប្រយោជន៍​​​ពួកគេ ហើយ​បាន​លួច​ពាក្យស្លោក​​​​ទាំង​ឡាយរបស់​ពួក​​យុវជន​​​បដិវត្តន៍​​ដែល​ក្រាញ​ធ្វើ​បាតុកម្ម​​​​នៅបរិវេណ​​​សាកលវិទ្យាល័យក្រុង​សាណា​។ ​លោកអះអាង​​បែបនេះ ខណៈ​​​​ពួក​ប្រឆាំង​​មាន​បំណង​រួមប្រជុំគ្នា​​នា​ថ្ងៃទី​​​១៧ សីហា​​ ក្នុង​​រដ្ឋ​ធានី​​ដើម្បី​បង្កើត​ក្រុម​​ប្រឹក្សា​​សម្រាប់​ដំណាក់​កាល​​​ឆ្លង​កាត់​មួយ​នៅ​យេម៉ែន​​។​

លោក​សាឡេហ៍ ​​ថ្លែង​ទៀត​ថា វិបត្តិ​​បង្ក​ឡើង​ដោយ​កង​កម្លាំង​​​នយោបាយ​​​ដែលមាន​​គោល​បំណង​​​ដណ្តើម​​​អំណាច​។ ​លោកសាឡេហ៍ ​​​ឆ្លៀត​​ថ្លែង​សុន្ទរកថា​​​នេះ​ដើម្បីប្រកាស​​ពី​ការ​វិល​ត្រឡប់​នា​ពេល​​ខាងមុខនេះ ​មក​កាន់​ប្រទេស​​​លោក​​វិញ ដោយ​លោក​អះអាង​ថា ​​ឆាប់​ៗ​នេះ ខ្ញុំ​នឹង​​​មក​កាន់​រដ្ឋធានី​សាណា​​របស់​យើងវិញ​​ហើយ ៕​