ជារឿងធម្មតាដែលក្មេងប្រុសម្នាក់ចង់បានរថយន្តម៉ាកមែរសឺដេស។ ក្មេងប្រុសនេះជាអ្នកគាំទ្រកីឡាប្រណាំងរថយន្ត Formula One ឈ្មោះ Mattthew James មានមហិច្ឆតាមួយក្នុងជីវិតរបស់ខ្លួនចង់ឲ្យក្រុមហ៊ុនរថយន្តមួយនេះជួយផលិតដៃដែក។
ពេលនេះក្មេងប្រុសអាយុ១៤ឆ្នាំបានសំរេចតាមក្តីប្រាថ្នារបស់គេហើយ។ គេបានសរសេរសំបុត្រទៅកាន់លោកប្រធានក្រុមហ៊ុនមែរសឺដេស Ross Brawn ហើយគាត់បានឆ្លើយតបថា «ចង់ឲ្យក្មេងប្រុសនោះបង់ប្រាក់ចំនួន៣៥.០០០ដុល្លារសំរាប់ការផលិត»។ ក្រោយមកក្មេងប្រុសបានឆ្លើយតបថា «ខ្ញុំឲ្យក្រុមហ៊ុនឧបត្ថម្ភដោយអាចដាក់រូបឡូហ្គោម៉ាកលើដៃរបស់ខ្ញុំបាន»។
ក្រោយមកក្រុមហ៊ុនទទួលយល់ព្រម ហើយឱ្យក្មេងប្រុសម្នាក់នេះធ្វើដំណើរទៅក្រុង Livingston ប្រទេសស្កុតឡែន ដើម្បីបង់ប្រាក់ចំនួន២៥.០០០ដុល្លារសំរាប់ដៃ និងដើម្បីឲ្យគេជួយបង្រៀនពីរបៀបប្រើ។
ក្មេងប្រុសវ័យ១៤ឆ្នាំនេះ និយាយថា «ខ្ញុំពិតជាចង់ចូលរៀនភ្លាមដើម្បីអាចឲ្យខ្ញុំសាកល្បងប្រើវា។ ខ្ញុំចូលចិត្តវិទ្យាសាស្ត្រ ខ្ញុំមានផែនការចង់ក្លាយជាវិស្វករម៉ាស៊ីន។ ខ្ញុំក៏ស្រលាញ់កីឡាដែលប្រើដៃទាំងពីរដូចជា លេង Cricket »។
ក្រោយពីទៅដល់ទីស្នាក់ការធំ Mattthew James បានចូលទស្សនារោងចក្រមែរសឺដេស និងបានជួបជាមួយកីឡាករបើកបរ Michael Schumacher។ ដៃដែកនេះ មានសមត្ថភាពឲ្យក្មេងប្រុស នោះអាចកាន់ប៊ិចសរសេរ និងគូរ ឬចងខ្សែស្បែកជើង ៕
ចែករំលែកព័តមាននេះ