ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​​ស្រា​​ខឹង​​ប្រពន្ធ​ដុតផ្ទះ​​​​ហើយ​រត់​ទៅ​​ចង.ក​​តែអ្នកស្រុក​​ជួយ​ទាន់​

13 ឆ្នាំ មុន

ខេត្ត​កំពត​​ ៖ លំនៅ​ឋាន​​ប្រក់​សង្ក័សី​​​និង​បាំង​​ជញ្ជាំងស្លឹក​​​ដូង ស្ថិត​នៅក្នុង​ភូមិ​ព្រៃចេក ​ឃុំ​ទូក​មាស​ខាង​លិច ស្រុក​បន្ទាយ​មាស វិះនឹង​​ក្លាយ​​​ជាចំណីព្រះអគ្គីដោយ​សារ​ម្ចាស់​​​ផឹក​ស្រា​​​ស្រវឹង​​​ជោក​ ហើយ​ដុត​ផ្ទះ​​របស់​ខ្លួន​ចោល​​ ប៉ុន្តែ​​សំណាង​ល្អ​បាន​​អ្នក​ភូមិ​​​​នាំគ្នា​ជួយ​ពន្លត់​​​ទាន់​​ ។ ហេតុ​ការណ៍​​​​​នេះ​បាន​​កើត​ឡើង​នៅ​វេលា​​​ម៉ោង​​​៤​រសៀល​​

ខេត្ត​កំពត​​ ៖ លំនៅ​ឋាន​​ប្រក់​សង្ក័សី​​​និង​បាំង​​ជញ្ជាំងស្លឹក​​​ដូង ស្ថិត​នៅក្នុង​ភូមិ​ព្រៃចេក ​ឃុំ​ទូក​មាស​ខាង​លិច ស្រុក​បន្ទាយ​មាស វិះនឹង​​ក្លាយ​​​ជាចំណីព្រះអគ្គីដោយ​សារ​ម្ចាស់​​​ផឹក​ស្រា​​​ស្រវឹង​​​ជោក​ហើយ​ដុត​ផ្ទះ​​របស់​ខ្លួន​ចោល​​ ប៉ុន្តែ​​សំណាង​ល្អ​បាន​​អ្នក​ភូមិ​​​​នាំគ្នា​ជួយ​ពន្លត់​​​ទាន់​​ ។ ហេតុ​ការណ៍​​​​​នេះ​បាន​​កើត​ឡើង​នៅ​វេលា​​​ម៉ោង​​​៤​រសៀល​​ថ្ងៃទី​​១៤ សីហា បង្ក​ឡើង​ដោយ​បុរស​ម្នាក់​​ឈ្មោះទៀ ណៃ អាយុ​២៩ឆ្នាំ​។

បើ​យោង​តាម​​​​សម្តីនារី​ម្នាក់​​ដែល​មាន​​ផ្ទះ​​នៅ​​ជាប់​គ្នា​​​បាន​ប្រាប់​​ឱ្យ​ដឹងថា ​​បុរស​ឈ្មោះ​​ទៀ ណៃ ​នោះ​​ឱ្យ​តែផឹក​​ស្រា​ស្រវឹង​គឺ​ដូចជាមនុស្ស​​ញៀន​​ថ្នាំ​​​តែងតែ​​វាយ​​ទាត់​ធាក់​​ប្រពន្ធ​​​មិន​ត្រា​ប្រណី​​​។ ​នៅ​​រសៀល​​​ថ្ងៃទី​​១៤ សីហា ​នោះ​​​​បុរស​នេះ​​បាន​ខឹង​ប្រពន្ធ​​​ខ្លួន​ជេរ​តិះ​​ដៀល​ពីរឿង​​​​ផឹក​​ស្រាស្រវឹង​​មិន​ខំរក​ស៊ី​​ ក៏​បាន​យក​​ភ្លើង​​​ទៅ​ដុត​ជញ្ជាំង​ផ្ទះ​ខ្លួនឯង​បណ្តាល​ឱ្យ​​ឆាប​ឆេះ​ដល់​ដំបូល​​ តែសំណាង​​​ល្អ​​បាន​អ្នកភូមិ​​​ដែល​​មាន​ផ្ទះ​ជិតគ្នា​​​នាំគ្នា​​​ជួយ​ដងទឹក​ជះពន្លត់​រហូត​បាន​សម្រេច​។ បន្ទាប់​ពី​អ្នកភូមិ​​ជួយ​ពន្លត់​ភ្លើង​​​​ឱ្យ​រលត់​ហើយ​​នោះ​បុរស​រូបនោះបាន​​រត់​ទៅ​ចង.ក​ធ្វើ​អត្ត​ឃាត​​​​ទៀត​ ប៉ុន្តែ​មិន​បាន​​សម្រេច​​​ទេ ដោយ​​សារអ្នក​ភូមិ​​ចាប់​ឃាត់​ទាន់​។

ក្រោយ​​ពេល​​កើតហេតុ​ មន្ត្រី​ប៉ូលិស​​ស្រុក​បន្ទាយ​មាស​បានហៅ​​​បុរស​នោះ​ទៅធ្វើ​ការ​​​អប់រំ​ណែនាំ​ ឱ្យ​​ឈប់​ប្រព្រឹត្ត​អំពើ​ផ្តេសផ្តាស​​​បន្តទៀត​ ​​រួចក៏​ដោះលែង​ទៅវិញ​។ ការ​​ដោះលែង​បុរស​នេះ​ដោយ​​សារប៉ូលិស​​មាន​ការ​​យោគយល់​​​ច្រើន​ ព្រោះ​គ្រួសារ​នេះស្ថិត​នៅ​ក្នុង​​​ស្ថាន​ភាព​ក្រីក្រ​​ ហើយ​ប្រពន្ធ​មាន​ផ្ទៃ​ពោះទៀត​​ទើប​សមត្ថ​កិច្ច​​មិន​​​ចាប់​ទោស​អូសដំណើរ​ ៕