ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​លោក​កាដាហ្វី ​បា.ញ់​មីស៊ីល​ធុន​ ​SCUD ​មួយ​គ្រាប់​​​លើក​ដំបូង​

13 ឆ្នាំ មុន

​បន្ទាប់ពី​ការ​រុលទៅ​មុខ​របស់​ពួក​ឧទ្ទាម​ដើម្បី​ធ្វើ​​ឱ្យ​​​ក្រុងទ្រីប៉ូលី ស្ថិតនៅ​ឯកោ​មក ក្រុងវ៉ាស៊ីន​តោន រាយការណ៍​កាលពីថ្ងៃទី​១៥ សីហា ​ថា កង​ទ័ព​លីប៊ី​ទើប​បា.ញ់មីស៊ីល​​ធុន SCUD មួយ​គ្រាប់ ​ជាលើកដំបូង តាំង​ពី​ចាប់ផ្តើម​​​ការបះបោរ​​ប្រឆាំង​លោក​មូអាម៉ា កាដាហ្វី ​​មក​។​ ពួកបះបោរ​គាំទ្រ​ដោយ​​​កង​យន្តហោះ​​របស់​អូតង់​​​វាយដណ្តើម​​​កាន់​​កា.ប់ទីក្រុង​

​បន្ទាប់ពី​ការ​រុលទៅ​មុខ​របស់​ពួក​ឧទ្ទាម​ដើម្បី​ធ្វើ​​ឱ្យ​​​ក្រុងទ្រីប៉ូលី ស្ថិតនៅ​ឯកោ​មក ក្រុងវ៉ាស៊ីន​តោន រាយការណ៍​កាលពីថ្ងៃទី​១៥ សីហា ​ថា កង​ទ័ព​លីប៊ី​ទើប​បាញ់មីស៊ីល​​ធុន SCUD មួយ​គ្រាប់ ​ជាលើកដំបូង តាំង​ពី​ចាប់ផ្តើម​​​ការបះបោរ​​ប្រឆាំង​លោក​មូអាម៉ា កាដាហ្វី ​​មក​។​ ពួកបះបោរ​គាំទ្រ​ដោយ​​​កង​យន្តហោះ​​របស់​អូតង់​​​វាយដណ្តើម​​​កាន់​​កាប់ទីក្រុង​យុទ្ធសាស្ត្រ​​២​នៅ​ជិត​ក្រុង​ទ្រីប៉ូលី​​​​ រយៈ​ពេល​ប៉ុន្មាន​​ថ្ងៃ​​ចុង​ក្រោយ​នេះ ដោយ​​កាត់ផ្តាច់​​​​ការផ្គត់​ផ្គង់​​ដល់រដ្ឋ​ធានី​លីប៊ី ហើយ​​គាប​សង្កត់​​កាន់តែខ្លាំង​​​លើ​​លោក​កាដាហ្វី ។​

អ្នកទទួលខុសត្រូវ​​​ម្នាក់​របស់​មន្ទីរប៉ង់​តាហ្គោន​​​និយាយ​ថា មីស៊ីល​​ SCUD ត្រូវ​បាញ់​ចេញ​កាលពី​​ព្រឹកថ្ងៃទី​១៤ សីហា កន្លង​មកនេះ លើ​​កន្លែង​មួយ​ស្ថិត​នៅ​ចម្ងាយ​៨០គីឡូម៉ែត្រ​ខាងកើតទីក្រុង SYRTE ។ វា​បាន​ធ្លាក់​លើ​​​វាល​ខ្សាច់​​ខាងកើត​​​​​ទីតាំង​បូមប្រេង​​​ក្រុង​ប្រេហ្គា ដែល​ក៏​ជា​សមរភូមិ​​​ក្តៅមួយ​ដែរ​។​

តាំង​ពីចាប់​ផ្តើម​​​​សង្គ្រាម​​​មក​ កងទ័ព​លោក​​កាដាហ្វី បានប្រើប្រាស់​​​គ្រាប់​រ៉ុក្កែត​​​ធុន GRAD បាញ់​បានរយៈមធ្យម​​​តែ​ពុំ​បាន​ប្រើមី​ស៊ីល​ SCUD ដែលអាច​បាញ់​បាន​ចម្ងាយ​ប្រមាណ​ជា​​​៣០០គីឡូម៉ែត្រឡើយ ​ដោយលីប៊ី​​​បាន​​ទិញ​មីស៊ីល​​​ធុននេះ​​ពីសហភាពសូវៀត និងពី​កូរ៉េ​​ខាងជើង ៕​