ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​អង់​គ្លេស​​2នាក់​ដែល​​ញុះ​ញង់​​ឱ្យ​​មាន​ការ​​បះ​បោរ​តាម​​ FACEBOOK ​ត្រូវ​កាត់​​ទោស​ដាក់​​គុក​4ឆ្នាំ

13 ឆ្នាំ មុន

យោង​តាម​រដ្ឋ​អាជ្ញា​ លោក​ MARTIN MCROBB ថា យុវ​ជន​អង់​គ្លេស​២​នាក់​ត្រូវ​បាន​កាត់​ទោស​កាល​ពី​ថ្ងៃ​ទី​១៦ សីហា នៅ​អង់​គ្លេស​​ដាក់​គុក​ក្នុង​ម្នាក់ៗ​៤​ឆ្នាំ​ពី​បទ​​អុជ​អាល​ឱ្យ​មាន​ចលា​ចល​តាម​រយៈ​បណ្តាញ​អ៊ីន​ធើរ​ណេត​។ ក្នុង​ការ​បះ​បោរ​ដែល​ធ្វើ​ឱ្យ​កក្រើក​ប្រទេស​អង់​គ្លេស​កាល​ពី​សប្តាហ៍​កន្លង​មក​នេះ

យោង​តាម​រដ្ឋ​អាជ្ញា​ លោក​ MARTIN MCROBB ថា យុវ​ជន​អង់​គ្លេស​២​នាក់​ត្រូវ​បាន​កាត់​ទោស​កាល​ពី​ថ្ងៃ​ទី​១៦ សីហា នៅ​អង់​គ្លេស​​ដាក់​គុក​ក្នុង​ម្នាក់ៗ​៤​ឆ្នាំ​ពី​បទ​​អុជ​អាល​ឱ្យ​មាន​ចលា​ចល​តាម​រយៈ​បណ្តាញ​អ៊ីន​ធើរ​ណេត​។

ក្នុង​ការ​បះ​បោរ​ដែល​ធ្វើ​ឱ្យ​កក្រើក​ប្រទេស​អង់​គ្លេស​កាល​ពី​សប្តាហ៍​កន្លង​មក​នេះ​ យុវ​ជន​ឈ្មោះ​ JORDAN BLACKSHAW អាយុ​២០​ឆ្នាំ​ បាន​បញ្ជូន​សារ​មួយ​តាម​ FACEBOOK មាន​ចំណង​ជើង​ថា កម្ទេច​​ទី​ក្រុង​​នៅ​ភាគ​ពាយ័ព្យ​អង់​គ្លេស​។ ទំព័រ​FACEBOOK នេះ​រូប​គេ​បាន​បង្កើត​កាល​ពី ថ្ងៃ​ទី​៩ សីហា ។ ជន​ជាប់​ចោទ​ទី​២​ឈ្មោះ PERRY SUTCLIFFE KEENAN អាយុ​២២​ឆ្នាំ បាន​​អុជ​អាល​ឱ្យ​មាន​ការ​បះ​បោរ​ក្នុង​សង្កាត់​វ៉ា​រីញ​តុន​របស់​គេ ដោយ​បើក​ទំព័រ​ FACEBOOK មួយ​មាន​ឈ្មោះ​ថា ការ​រៀប​ចំ​បះ​បោរ​មួយ​។

យុវ​ជន​ទាំង​២​នាក់​នេះ​បាន​ប្រើ​ប្រាស់ FACEBOOK សម្រាប់​រៀប​ចំ​ភាព​ចលា​ចល​ទ្រង់​ទ្រាយ​ធំ​ពេល​ការ​បះ​បោរ​រាល​ដាល​ដល់​តំបន់​ឯទៀតៗ​របស់​ប្រទេស​។ ប៉ូលិស​បាន​ធ្វើ​អន្តរា​គមន៍​ភ្លាមៗ​បិទ​បណ្តាញ​​ទាំង​នោះ ហើយ​អះ​អាង​ថា គ្មាន​មនុស្ស​ណា​ម្នាក់​ចូល​រួម​ក្នុង​គម្រោង​ការ​នោះ​ឡើយ​។ ក៏​ប៉ុន្តែ​សារ​ទាំងនេះ​បង្ក​ឱ្យ​មាន​ការ​ជ្រួល​ច្របល់​យ៉ាង​ខ្លាំង និង​បង្កើត​អារម្មណ៍​បះ​បោរ​ក្នុង​សង្កាត់​ទាំង​ឡាយ៕