ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បម្រើ​​​ឥណ្ឌូ​ណេ​ស៊ី​​លាយ​​ទឹក​នោម​​​ជា​មួយ​ទឹក​​បរិ​សុទ្ធ​ឱ្យ​​ចៅ​ហ្វាយ​​ផឹក​

13 ឆ្នាំ មុន

​យោង​ទៅតាម​​ប្រភព​ព័ត៌​មាន​ពីកាសែត​​បរទេស​​ចេញ​ផ្សាយ​​កាលពី​ថ្ងៃ​​អង្គារ ទី​១៦ សីហា ឆ្នាំ​២០១១ បាន​ឱ្យ​ដឹង​ថា ស្ត្រី​អ្នក​បម្រើ​ជន​ជាតិ​​ឥណ្ឌូ​ណេ​ស៊ី ​ម្នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​​ដោយ​តុលា​ការ​ពី​បទ​ប្រមាថ​មើល​ងាយ​​ចៅ​ហ្វាយ​នាយ​របស់​ខ្លួន​ គឺ​​នាង​បាន​​យក​ទឹក​នោម​​របស់​នាង​លាយ​ជា​មួយ​​ទឹក​បរិ​សុទ្ធ​​យក​ទៅ​ឱ្យ​ចៅ​​ហ្វាយ ព្រម​ទាំង​​ក្រុម​គ្រួសារ​​

​យោង​ទៅតាម​​ប្រភព​ព័ត៌​មាន​ពីកាសែត​​បរទេស​​ចេញ​ផ្សាយ​​កាលពី​ថ្ងៃ​​អង្គារ ទី​១៦ សីហា ឆ្នាំ​២០១១ បាន​ឱ្យ​ដឹង​ថា ស្ត្រី​អ្នក​បម្រើ​ជន​ជាតិ​​ឥណ្ឌូ​ណេ​ស៊ី ​ម្នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​​ដោយ​តុលា​ការ​ពី​បទ​ប្រមាថ​មើល​ងាយ​​ចៅ​ហ្វាយ​នាយ​របស់​ខ្លួន​ គឺ​​នាង​បាន​​យក​ទឹក​នោម​​របស់​នាង​លាយ​ជា​មួយ​​ទឹក​បរិ​សុទ្ធ​​យក​ទៅ​ឱ្យ​ចៅ​​ហ្វាយ ព្រម​ទាំង​​ក្រុម​គ្រួសារ​​ទាំង​អស់​ពិសា ។ ​

អ្នក​បម្រើ​​វ័យ​២៣​​ឆ្នាំ​រូប​នេះ ត្រូវ​បាន​​គេ​ស្គាល់​ថា ឈ្មោះ​ Suharni ​បាន​ប្រព្រឹត្ត​​​អំពើ​អសីល​ធម៌​​នេះ ​​កាល​ពីថ្ងៃ​ទី​១៩ កក្កដា ​កន្លង​មក​​មក​ម៉្លេះ ​នៅ​ក្នុង​គ្រួសារ​​មួយ​ក្នុង​ភូមិ Yio Chukang ដែល​ជា​ភូមិ​ដាច់​ស្រយាល​មួយ​នៅ​​ភាគឦ​សាន​​នៃ​ប្រទេស​​សិង្ហ​បុរី ។ ​មូល​ហេតុ​ដែល​នាំ​ឱ្យ​នាង​ប្រព្រឹត្ត​​បែ​ប​នេះ​ មិន​ត្រូវ​បាន​គេ​ដឹង​​នៅឡើយ​ទេ ដោយ​សារ​តែ​នាង​ប​ដិ​សេធ​​មិន​ព្រម​និយាយ​អ្វី​ទាំង​អស់។

​បច្ចុ​ប្បន្ន​​នេះ​នាង Suharni ត្រូវ​បាន​ដោះ​លែង​​​ឱ្យ​មាន​សេរី​ភាព​វិញ​ហើយ​​ បន្ទាប់​ពី​នាង​សុខ​ចិត្ត​បង់​លុយ​​ធានា​​នៅ​ក្រៅ​ឃុំ​ចំនួន​៥.០០០​ដុល្លារ​សិង្ហ​បុរី​ ក៏​​ប៉ុន្តែ​​នាង​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​គុក​រយៈ​ពេល​១​ឆ្នាំ រួម​នឹង​បង់​ប្រាក់​ពិន័យ​​ប្រសិន​បើ​តុល​ាការ​រក​ឃើញ​កំហុស​ពិត​ប្រាកដ​​៕