រូបថតឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំប្រទេសចិនដែលស្ពាយថង់ ដោយខ្លួនលោកផ្ទាល់ និងឈរទិញកាហ្វេនៅឯព្រលានយន្តហោះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋចិនដែលមិនឃើញមានមន្ត្រីរបស់ខ្លួនធ្វើបែបនោះឡើយ ។
លោក ZhaoHui Tang អ្នកជំនួញម្នាក់ ដែលមកពីរដ្ឋវ៉ាស៊ីនតោន បានថតរូបកាលពីថ្ងៃទី១២ សីហា តាមរយៈទូរស័ព្ទ iPhone ពេលគាត់ឃើញលោក Gary Locke នៅឯកន្លែងទទួលភ្ញៀវ នៃព្រលានយន្តហោះ Starbuck ។ លោក Locke ជាឯកអគ្គរដ្ឋទូតអាមេរិកដើមកំណើតចិនទីមួយទៅប្រទេសចិន និងជាអតីតអភិបាលរដ្ឋវ៉ាស៊ីនតោន ។
លោក Tang បានបញ្ជូនរូបថតទាំងនោះឱ្យទៅបណ្តាញអ៊ីនធើរណេតចិន China Weibo ព្រោះគាត់គិតថា វាល្អម្យ៉ាងដែរ ដែលបានឃើញឯកអគ្គរដ្ឋទូតថ្មីនៅឯព្រលានយន្តហោះអន្តរជាតិក្រុង Seattle ។
គាត់មិននឹកស្មានដល់សោះថាវាបានបង្កើនការដាក់រូបភាពនោះឡើងវិញ តាមបណ្តាសារព័ត៌មានផ្សេងៗចំនួន៤០.០០០ និងមានការបញ្ចេញយោបល់របស់មនុស្សច្រើនពាន់នាក់ផ្សេងទៀត ។
លោកបន្តថា វាជារឿងមួយមិនគួរឱ្យជឿសោះក្នុងប្រទេសចិន ។ ទោះបីជាមន្ត្រីតូចតាចក៏យើងមិនដែលឃើញធ្វើអ្វីដោយខ្លួនឯងផ្ទាល់ដែរ ។ មានមនុស្សផ្សេងទិញកាហ្វេសំរាប់ពួកគេ ហើយក៏មានមនុស្សម្នាក់ទៀតជួយកាន់ថង់ ឬកាបូបឱ្យគេដែរ ។
លោក Locke ចង់ប្រើបណ្ណសំគាល់ប្រាក់សំរាប់ទិញកាហ្វេ ប៉ុន្តែអ្នកលក់មិនទទួល ហេតុនេះ ឯកអគ្គរដ្ឋទូតរូបនេះក៏ប្រើកាតក្រេឌីតដើម្បីទិញកាហ្វេ ។ លោក Tang នាយកប្រតិបតិ្តនៃក្រុមហ៊ុនផ្សាយពាណិជ្ជកម្មតាមអ៊ីនធើរណេតដែលមាន ឈ្មោះថា AdSage ក៏បានជិះយន្តហោះពីក្រុង Seattle ទៅក្រុង Silico Valley ចំណែកលោក Locke បានចូលច្រកទា្វរមួយទៅចិន ។ លោកTang ក៏បានណែនាំខ្លួនគាត់ដល់់លោក Locke ពេលគាត់ថតរូបនឹងជូនពរលោកឱ្យមានសំណាងល្អក្នុងការងារថ្មី ៕
ចែករំលែកព័តមាននេះ