ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​នយោ​បាយ​​នៅ​ក្នុង​ប្រទេស​ថៃ

13 ឆ្នាំ មុន

អាប់ភីស៊ីត​ជំរុញ​ឱ្យ​រុះរើភូមិ​ក្រហម
លោករដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ​ Yongyuth Wichaidit ​គួរតែចុះរុះរើ​ភូមិក្រហម​ព្រោះ​វាជា​ជំហានអន់ថយដំបូងនៃការបែកបាក់សង្គម។ នេះ​ជា​សម្តីរបស់​ប្រធានគណបក្ស​ប្រឆាំង​ លោក​អាប់​ភីស៊ីត​វីចាជី​វ៉ា ​ដែល​ចេញផ្សាយតាមសារ​ព័ត៌​មាន​ថៃ The Nation​ នា​ថ្ងៃ​អង្គារ​ ទី១៦ សីហា។

អាប់ភីស៊ីត​ជំរុញ​ឱ្យ​រុះរើភូមិ​ក្រហម
 លោករដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ​ Yongyuth Wichaidit ​គួរតែចុះរុះរើ​ភូមិក្រហម​ព្រោះ​វាជា​ជំហានអន់ថយដំបូងនៃការបែកបាក់សង្គម។ នេះ​ជា​សម្តីរបស់​ប្រធានគណបក្ស​ប្រឆាំង​ លោក​អាប់​ភីស៊ីត​វីចាជី​វ៉ា ​ដែល​ចេញផ្សាយតាមសារ​ព័ត៌​មាន​ថៃ The Nation​ នា​ថ្ងៃ​អង្គារ​ ទី១៦ សីហា។

គាត់បន្តថា វាមិនគួរមានទាល់តែសោះ​ចំពោះ​ការព្យាយាមបំបែកប្រជាពលរដ្ឋដោយ​​ត្រូវ​បង្កើតជាភូមិក្រហម។ ប្រជាពលរដ្ឋមិនគួរ ត្រូវ​បានហាមប្រាម​ពីការ​ចូលរួមក្នុងសកម្មភាព​នយោបាយ ប៉ុន្តែស្របជាមួយគ្នានោះការបង្កើត​ចលនានយោបាយដើម្បីបំបែកប្រជាជនគឺមិន​អាចទទួលយកបានឡើយ។ លោក​អាប់ភីស៊ីតនិយាយថាការលុបចោល​ភូមិក្រហមអាចជាភស្តុតាង​ដើម្បី​បង្ហាញ​ភាព​ស្មោះ​ត្រង់​របស់រដ្ឋាភិបាលក្នុងការបង្រួបបង្រួម​ជាតិ។

លោកស្រីយីងឡាក់ៈ

រដ្ឋាភិបាលផ្តោត​លើ​សេដ្ឋកិច្ចក្នុងស្រុកគណរដ្ឋមន្ត្រីថៃថ្មីបានអនុម័តលើសេចក្តី​ប្រកាស​ស្តីពី​គោលនយោបាយ​របស់​រដ្ឋា​ភិបាល​ថ្មី ដែល​នឹង​ត្រូវដាក់លើតុក្នុងសភាដើម្បីសុំការ​អនុ​ម័ត​នៅ​សប្តាហ៍ក្រោយ។ នេះបើតាមសម្តី របស់​លោក​​ស្រី​យីងឡាក់ ស៊ីណាវ៉ាត្រា ដែល​ចេញ​ផ្សាយ​តាម​សារ​ព័ត៌​មាន​ថៃ The Nation​ នា​ថ្ងៃ​អង្គារ​ ទី១៦ សីហា។

លោកស្រីបន្តថា ខណៈ​ពេល​ស្ថាន​ការណ៍​សេដ្ឋ​កិច្ចអន្តរ​ជាតិ​​មិននឹងនរ រដ្ឋាភិបាលរបស់​ខ្ញុំ​នឹង​​សង្កត់​ធ្ងន់​ឲ្យ​បាន​ខ្លាំងក្លាលើសេដ្ឋកិច្ចក្នុងស្រុក​ជាង​ការ​នាំចេញ​។
ភាពរស់ឡើងវិញនៃសេដ្ឋកិច្ចក្នុងស្រុក ​បាន​ធ្វើ​ឱ្យ​រដ្ឋា​ភិបាល​ផ្តោតការយកចិត្តទុកដាក់លើ​ការ​ពង្រីក​ប្រាក់ចំណូលនិងកាត់បន្ថយការ​ចំណាយ​​ក្នុង​ប្រទេស។ លោកស្រីនាយករដ្ឋមន្ត្រី​ក៏និយាយ​​ផង​ដែរ​ថា រដ្ឋាភិបាលនឹងបង្ហាញ​ជំហាន​ផែនការ​របស់​ខ្លួនដែលត្រូវយកមកអនុវត្ត​ដើម្បី​ពង្រីក​សេដ្ឋ​កិច្ច​ឱ្យលូតលាស់ពេលខ្លួន​បញ្ចេញ​​ប័ណ្ណ​ថវិកា​ជាតិ​នៅខែក្រោយ។

លោកស្រីក៏បានដាស់តឿនពីការរិះគន់មិនគួរមានក្តីបារម្ភជ្រុលហួសពេកអំពីបញ្ហាអតិផរណា ​ទេ ព្រោះរដ្ឋាភិបាលនឹងផ្តោតការចាប់អារម្មណ៍​លើ​ការលើកកំពស់បរិមាណការប្រើប្រាស់ក្នុង​ប្រទេស។

ក្រុមអាវក្រហម២២នាក់ធានាចេញ​ពីពន្ធនាគារ
តុលាការខេត្តUdon Thani បាន​ព្រម​ព្រៀងដោះលែងក្រុមអាវក្រហម២២នាក់ជា​បណ្តោះអាសន្នដែលជាប់សង្ស័យពាក់ព័ន្ធនឹងការ​ដុតសាលាខេត្តកាលពីខែឧសភា។នេះបើតាមការ​ចេញផ្សាយតាមសារព័ត៌មានថៃThe Nation​ នា​ថ្ងៃ​អង្គារ​ ទី១៦ សីហា។
តុលាការសំរេចឲ្យដាក់ប្រាក់ធានាចំនួន១​លាន​បាតសំរាប់ជនជាប់សង្ស័យម្នាក់។

សមាជិកគណបក្សភឿថៃក្នុងខេត្ត Udon Thani ធ្លាប់បានប្រើឋានៈរបស់ពួកគេ​ដើម្បី​ធានា​​ការ​ដោះលែងជនជាប់សង្ស័យអាវក្រហម។
ជនជាប់សង្ស័យអាវក្រហមទាំង២២នាក់​ត្រូវបានចូលសវនាការកាត់ទោស៤ផ្សេងគ្នា ដែល​ជាប់ពាន់ព័ន្ធនឹងការ​បង្កអគ្គិភ័យ៕