ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​​តាមអាកាស​របស់​អ៊ីស្រាអែល​​លើ​ជ្រោយ​​ហ្គាហ្សា​​ស្លា.ប់​ម្នាក់​​​ ​របួស5នាក់​

13 ឆ្នាំ មុន

​​ប្រភពមន្ទីរ​​ពេទ្យ​​ប៉ាឡេស្ទីន​រាយការណ៍​ថា ​កង​ទ័ព​​អ៊ីស្រាអែល​​​បានធ្វើកាល​ពីយប់ថ្ងៃទី​១៥ មក​ទី​​១៦ សីហា ​នូវ​ការ​​វាយ​ឆ្មក់​​តាមអាកាស​​​ជា​ច្រើន​​​លើ​ជ្រោយ​ហ្គាហ្សា​​​ បណ្តាល​ឱ្យ​មនុស្ស​​​​ស្លា.ប់ម្នាក់​ និងរបួស​​​​៥​នាក់​។​ កងទ័ព​​អ៊ីស្រាអែល​​​ពុំបានធ្វើ​អត្ថាធិប្បាយ​​​ឡើយ​ ក្នុង​​ពេលភ្លាម​ៗ។ ​​​យោង​តាម​​ប្រភព​​នេះ​ថា

​​ប្រភពមន្ទីរ​​ពេទ្យ​​ប៉ាឡេស្ទីន​រាយការណ៍​ថា ​កង​ទ័ព​​អ៊ីស្រាអែល​​​បានធ្វើកាល​ពីយប់ថ្ងៃទី​១៥ មក​ទី​​១៦ សីហា ​នូវ​ការ​​វាយ​ឆ្មក់​​តាមអាកាស​​​ជា​ច្រើន​​​លើ​ជ្រោយ​ហ្គាហ្សា​​​ បណ្តាល​ឱ្យ​មនុស្ស​​​​ស្លាប់ម្នាក់​ និងរបួស​​​​៥​នាក់​។​

កងទ័ព​​អ៊ីស្រាអែល​​​ពុំបានធ្វើ​អត្ថាធិប្បាយ​​​ឡើយ​ ក្នុង​​ពេលភ្លាម​ៗ។ ​​​យោង​តាម​​ប្រភព​​នេះ​ថា ជន​សកម្ម​ប្រយុទ្ធ​​​៣នាក់ ​​ដែលចូលរួមក្នុងការ​បាញ់​​គ្រាប់​រ៉ុក្កែត ​​លើអ៊ីស្រាអែល​​​​បាន​ត្រូវ​របួស​​​ធ្ងន់​​​​​ក្នុងពេល​វាយប្រហារ​តាមអាកាស​​​ដំបូង​គេ​មុនពេល​ព្រឹក​ព្រលឹម​នៅភាគ​​​ខាង​កើត​​ជ្រោយ​​​ហ្គាហ្សា ​​ហើយជន​សកម្ម​​ប្រយុទ្ធ​​ម្នាក់ស្លាប់​​ដោយ​​របួស​ធ្ងន់ធ្ងរ​ពេក​។ ​ជនស៊ីវិល​​​ប៉ាឡេស្ទីន​​​៣នាក់ ក្នុងនោះ​មាន​កុមារ​ម្នាក់បានត្រូវ​​របួស ក្នុង​​ការ​​វាយឆ្មក់​​មួយទៀត ​​ដែលសំដៅ​​លើ​រូង​ក្រោម​ដី​​​រត់ពន្ធ​មួយ​នៅ​​តាមព្រំដែន​​រវាង​ជ្រោយ​ហ្គាហ្សា ​និង​អេហ្ស៊ីប​។​

យោងតាម​ម៉ាស៊ីន​​ឃោសនា​​​អ៊ីស្រាអែល​​ថា គ្រាប់​រ៉ុក្កែត​​​​របស់​ប៉ាឡេស្ទីន​​មួយ​​​គ្រាប់ ត្រូវ​បាន​បាញ់​​កាលពីថ្ងៃទី​​១៥ សីហា ​លើ​ដែនដី​​អ៊ីស្រា​អែល​​ក្នុងទីក្រុង BEERSHEBA តែពុំ​បណ្តាល​​​​​ឱ្យមាន​អ្នក​រងគ្រោះ​ឡើយ ៕​