ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុងមួយ​​ឆ្នាំ​​​អូតង់​​​ចេញធ្វើ​​​ប្រតិបត្តិ​ការ​​តាម​អាកាស​​​​​ជាង​​​50.000លើក​​នៅ​​​អាហ្វហ្គានីស្ថាន​

13 ឆ្នាំ មុន

​អ្នកនាំពាក្យ​​​ម្នាក់របស់​កង​កម្លាំង​​​អន្តរជាតិ​​​នៅអាហ្វហ្គានីស្ថាន​​ ISAF គូស​បញ្ជាក់​​​កាលពី​ថ្ងៃ​ទី​​​១៥ សីហា ថា ​​កង​កម្លាំង​​​ ISAF ដឹកនាំ​ដោយ​​អូតង់​​បានចេញ​ធ្វើ​​​បេសកកម្ម​​​​តាមអាកាស​​​ដល់ទៅ​​ជាង​​៥០.០០០​​លើក​នៅអាហ្វហ្គានីស្ថាន ក្នុង​​រយៈ​ពេល​​១​ឆ្នាំ​​​កន្លងទៅ​នេះ

​អ្នកនាំពាក្យ​​​ម្នាក់របស់​កង​កម្លាំង​​​អន្តរជាតិ​​​នៅអាហ្វហ្គានីស្ថាន​​ ISAF គូស​បញ្ជាក់​​​កាលពី​ថ្ងៃ​ទី​​​១៥ សីហា ថា ​​កង​កម្លាំង​​​ ISAF ដឹកនាំ​ដោយ​​អូតង់​​បានចេញ​ធ្វើ​​​បេសកកម្ម​​​​តាមអាកាស​​​ដល់ទៅ​​ជាង​​៥០.០០០​​លើក​នៅអាហ្វហ្គានីស្ថាន ក្នុង​​រយៈ​ពេល​​១​ឆ្នាំ​​​កន្លងទៅ​នេះ​។​

ក្នុង​​​ឱកាស​​នៃសន្និសីទ​​​សារ​ព័ត៌​មាន​​​ប្រចាំ​​សប្តាហ៍​​​មួយរបស់ ISAF អ្នកនាំពាក្យ​​​​​រូបនេះ ឧត្តមសេនីយ៍​​ត្រី CARSTEN JACOBSON អះអាង​ប្រាប់​បណ្តា​អ្នក​​​កាសែត​​​ថា កាលពីឆ្នាំ​​​កន្ល​ងមកនេះ ​​ISAF បាន​​បំពេញ​បេសកកម្ម​​តាម​ឧទ្ធម្ភាគ​ចក្រ​​ជាង​​​​​៥០.០០០​​លើក ។ ក្នុង​បេសក​​កម្ម​ទាំង​នេះ​​ឧទ្ធម្ភាគចក្រ​​​​៣គ្រឿង ​ត្រូវបាត់បង់​​​ដោយសារ​​សកម្មភាព​របស់ពួក​​​សត្រូវ ដោយ​ឧទ្ធម្ភាគចក្រ​​​មួយគ្រឿង​​​ត្រូវបាញ់​​ធ្លាក់​​កាលពី​សប្តាហ៍​មុន។​

យោងតាម​​ប្រភពដដែល​​នេះ​ថា កង​កម្លាំង​​អូតង់​​​​ និង​កង​​កម្លាំង​រដ្ឋាភិបាល​​​អាហ្វហ្គានីស្ថាន​​​​បាន​ចេញ​​ធ្វើប្រតិបត្តិ​​ការ​​ពិសេស​ជា​ង​​​២.៨០០​​លើក ​​ដែលអាច​ចាប់ខ្លួន​​​ ឬ​សម្លាប់​​​បណ្តា​​មេដឹកនាំ​​​​តាលីបង់ ក្នុង​ដំណាក់​កាល​ដូចគ្នា​នេះ​។​

សម្រាប់​កង​កម្លាំង​​​​ប្រតិបត្តិការ​​​ពិសេស​​ការ​ហោះហើរ​​បំពេញ​​​​បេសកកម្ម​​​​១០.០០០​លើក ​ត្រូវ​បានបំពេញក្នុង​​ដំណាក់​កាលដូចគ្នា​​​នេះ​​ ដោយ​ជួយ​​ទ្រទ្រង់​ដល់​​ប្រតិបត្តិការ​​ជាង​​​២.៨០០​​លើក​។​ ការប្រកាស​​ពីតួលេខ​នេះ​ធ្វើឡើង​​​​១០ថ្ងៃ ​​ក្រោយ​ពីកង​​ទ័ព​​​អាមេរិក​​​រងការ​​បាត់បង់​ធ្ងន់ធ្ងរ​​​​បំផុត​​​​រយៈ​ពេល​តែ​មួយ​​ថ្ងៃ​ពុំ​ធ្លាប់​​មានតាំង​ពី​​ចាប់​ផ្តើម​​​​សង្គ្រាម​នៅអាហ្វហ្គានីស្ថាន​មក។ ​​ទាហាន​អាមេរិក​​ដល់​ទៅ​​​៣០នាក់ត្រូវ​​ស្លាប់​​ពេល​សត្រូវ​​​បាញ់ធ្លាក់​ឧទ្ធម្ភាគចក្រ​​​ធុន CH-47 CHI-NOOK មួយ​គ្រឿង​​កាលពីថ្ងៃទី​​​៦ សីហា ៕​