ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករន័រវែស​ហាហ្គែន​ឈ្នះ​ជើងឯក​ប្រណាំង​កង់នៅ​ប្រទេស​ហូឡង់

13 ឆ្នាំ មុន

កីឡាករ​ន័វែស​អេដវ៉ាល បូ​សុន ហា​ហ្គែន​​​បាន​​​សម្តែង​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​យក​ឈ្នះ​ជើង​ឯក​​ការ​ប្រណាំង​កង់​កម្ម​វិធី​Eneco Tourនៅប្រ​ទេសហូឡង់​​​​​​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៤​​​ខែសី​ហា​​​ ។ ការ​ប្រណាំង​ត្រូវ​បញ្ចប់​ជា​មួយ​ដំណាក់​ផ្តាច់​ព្រ័ត្រ​ដែល​មាន​ចម្ងាយផ្លូវ​​២០១,២​​​គីឡូ​ម៉ែតនៅទី​ក្រុង​ Geleen។

កីឡាករ​ន័វែស​អេដវ៉ាល បូ​សុន ហា​ហ្គែន​​​បាន​​​សម្តែង​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​យក​ឈ្នះ​ជើង​ឯក​​ការ​ប្រណាំង​កង់​កម្ម​វិធី​Eneco Tourនៅប្រ​ទេសហូឡង់​​​​​​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៤​​​ខែសី​ហា​​​ ។ ការ​ប្រណាំង​ត្រូវ​បញ្ចប់​ជា​មួយ​ដំណាក់​ផ្តាច់​ព្រ័ត្រ​ដែល​មាន​ចម្ងាយផ្លូវ​​២០១,២​​​គីឡូ​ម៉ែតនៅទី​ក្រុង​ Geleen។

បន្ទាប់​ពី​ឆ្លង​កាត់​ការ​ប្រណាំង​​អស់​៦​​ដំណាក់ដែល​មាន​ចម្ងាយ​ផ្លូវ​សរុប​​៩៦៧,៨​​គីឡូ​ម៉ែត្រ​​ ហា​ហ្គែន​​​ដែល​ជា​អ្នក​ជិះ​កង់​ឲ្យ​ក្រុម​Sky Procyclingបាន​យក​ឈ្នះ​ជើង​ឯក​បន្ទាប់​ពី​បាន​ប្រើ​អស់ថិរវេលា​សរុប​តិច​ជាង​គេ​បំ​ផុត​​គឺ​២២​ម៉ោង៥៤​នាទី​និង២​២​​វិនាទី​យក​ឈ្នះ​​កីឡា​ករបែល​ហ្ស៊ិក​​Philippe Gilbert​ជិះ​ឲ្យ​ក្រុម​Omega Pharma-Lottoដែល​បាន​ប្រើ​ថិរវេលា​ច្រើន​ជាង២២​វិនាទី​ និង​​ឈ្នះ​កីឡាករ​អង់​គ្លេស​ដេវីដ មីលល័រ​​​​ជិះ​ឲ្យ​ក្រុម​​Team Garmin-Cervelo​​​ដែល​បាន​ប្រើ​ពេល​ច្រើន​ជាង២៨​​​​​វិនាទី​។

ដោយឡែក​​ដំណាក់ទី​៦​​​ដែល​​​​ជា​ដំ​ណាក់​ផ្តាច់​ព្រ័ត្រ​មាន​ចម្ងាយ​ផ្លូវ​​២០១,២​​​គីឡូ​ម៉ែតចេញ​ដំណើ​រពី​ទី​ក្រុង ​Sittard​ទៅ​កាន់​ទី​ក្រុង​ Geleen​នោះ​ ជ័យ​ជម្នះ​បាន​ទៅ​លើ​កីឡាករហាហ្គែន​ដដែល​​​។ ​ហាហ្គែន​​បានបញ្ចប់​ដំ​ណាក់​ជា​មួយ​នឹង​ថិរវេលា៤ម៉ោង៥៣​នាទី​និង​០៦វិនាទី​ យក​ឈ្នះ​កីឡាករព័រទុយ​ហ្គាល់​​ Manuel Antonio Leal Cardoso​ជិះ​ឲ្យ​ក្រុម​Team RadioShackដែល​បាន​ប្រើ​ថិរវេលាដូចគ្នា​​​។

បន្ទាប់​ពី​ដណ្តើម​បាន​ពាន​ជើង​ឯក​កីឡាករ ហាហ្គែន​​និយាយ​ថា​៖«ឈ្នះ​ជើង​ឯក​នៅ​ទី​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​។ វា​​ជា​សុបិនមួយ​ដែល​បាន​ក្លាយ​មក​ជា​ការ​ពិត​។ ក្រុម​របស់​ខ្ញុំ​ពិត​ជា​មាន​សាម​គ្គីគ្នា​ល្អ​អំ​ឡុង​ការ​ប្រណាំង​ពី​ដើម​ដល់​ចប់​។ យើង​មិន​បាន​ជួប​​ថ្ងៃ​ស៊យ​​ទេ។ ជោគជ័យ​លើក​នេះ​ គឺជំរុញទឹក​ចិត្ត​សម្រាប់​ការ​ប្រណាំង​ក្រោយៗ​ទៀត​។ នេះ​ជា​ជ័យជម្នះ​យ៉ាង​សំ​ខាន់​បំ​ផុត​ក្នុង​រដូវ​កាល​នេះ​។ ប៉ុន្តែ​បើ​គ្មាន​ការព្យាយាម​ទេ​ ជោគជ័យ​លើក​នេះ​មិន​បាន​កើត​ឡើង​​ទេ »។

​ការ​ប្រណាំងកម្ម​វិធីEneco Tourឆ្នាំ​នេះ​មាន​៦​​ដំណាក់​ និង​មាន​ចម្ងាយ​ផ្លូវ​សរុប​​៩៦៧,៨គីឡូ​ម៉ែត្រ​។ ការ​ប្រណាំង​នេះ​ចាប់​ផ្តើម​នៅ​ក្នុង​ទី​ក្រុង Amersfoort​ប្រទេស​ហូឡង់​​​តាំងពី​ថ្ងៃទី៨ខែ​សី​ហា​មក​​ ៕