ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ រីកគី​ ហាតតុន ​ចង់ក្លាយជា​គ្រូបង្ហាត់​​

13 ឆ្នាំ មុន

កីឡាករ​ប្រដាល់​ចូល​និ​វត្ត​ន៍របស់​អង់​គ្លេស​រីកគី ហាតតុន​ ក្នុង​ពេល​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ពី​គម្រោង​របស់​ខ្លួន​ដែល​ចង់​ក្លាយ​ជា​គ្រូ​បង្ហាត់​កីឡាករ​ប្រដាល់​ជំ​នាន់​ក្រោយ​។ ហាតតុន​ក្នុង​ពេល​ឥឡូវនេះ​ថ្វី​ដ្បិត​តែ​ចូល​និវត្ត​ន៍ហើយ​ក៏​ពិត​មែន ប៉ុន្តែ​គេ​នៅ​ប្រកាន់​មុខ​របរ​ក្នុង​នាម​ជា​អ្នក​រៀប​ចំ​ការ​ប្រកួត​នៅ​ឡើយ ។ ស្ថិត​ក្នុង​វ័យ​៣២ឆ្នាំ​ហាតតុន​មិន​បាន​ចេញ​មុខ​

កីឡាករ​ប្រដាល់​ចូល​និ​វត្ត​ន៍របស់​អង់​គ្លេស​រីកគី ហាតតុន​ ក្នុង​ពេល​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ពី​គម្រោង​របស់​ខ្លួន​ដែល​ចង់​ក្លាយ​ជា​គ្រូ​បង្ហាត់​កីឡាករ​ប្រដាល់​ជំ​នាន់​ក្រោយ​។ ហាតតុន​ក្នុង​ពេល​ឥឡូវនេះ​ថ្វី​ដ្បិត​តែ​ចូល​និវត្ត​ន៍ហើយ​ក៏​ពិត​មែន ប៉ុន្តែ​គេ​នៅ​ប្រកាន់​មុខ​របរ​ក្នុង​នាម​ជា​អ្នក​រៀប​ចំ​ការ​ប្រកួត​នៅ​ឡើយ ។ ស្ថិត​ក្នុង​វ័យ​៣២ឆ្នាំ​ហាតតុន​មិន​បាន​ចេញ​មុខ​ប្រកួត​នៅ​លើ​សង្វៀន​ទេ ​ពោល​គឺ​ចាប់​តាំង​ពី​រូប​គេ​ត្រូវ​កីឡាករ​ហ្វ៊ីលីពីន​ម៉ានី ប៉ាក់គី​អាវ​វាយ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២កាល​ពី​ឆ្នាំ​២០០៩ មក។ ចាប់​ពី​ពេល​នោះ​ហាតតុន​បាន​ដើរតួនាទី​​ត្រឹម​ជា​អ្នក​រៀប​ចំ​ការ​ប្រកួត​ប៉ុណ្ណោះ​។​

​មិន​ដូច​ជា​គ្រូ​បង្ហាត់​ដ​ទៃ​ទៀត​នោះ​ទេ ហាត​តុន​ចង់​បាន​តួ​នាទី​នេះ​ក៏​ព្រោះ​តែ​គេ​ស្រ​ឡាញ់​វិ​ស័យ​កីឡា​មួយ​នេះ​ច្រើន​ជាង​ការ​យក​វា​ធ្វើ​ជា​មុខ​របរ​សម្រាប់​រក​ប្រាក់​ចិញ្ចឹម​ជី​វិត​។​ អាជ្ញា​ប័​ណ្ណ​​ជា​គ្រូ​បង្ហាត់​ហាតតុនទំនង​ជា​នឹង​ទទួល​បាន​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ​។ គេ​មិន​ទាន់​ប្រា​កដ​ថា តើ​ហាតតុន​នឹង​បង្ហាត់​កីឡាករ​ណា​ខ្លះ​នោះ​ទេ​។ បច្ចុប្បន្ន​ហាតតុន​មាន​កីឡាករ​មួយ​ចំនួន​នៅ​ក្នុង​ក្លឹប​របស់​ខ្លួន​ឈ្មោះ​ Hatton Promotions​។ កីឡាករ​ទាំង​នោះ​មាន​ដូចជា​៖ អាន​តូ​នី ក្រូលលឡា កីឡាករ​ស្កុត ឃ្វីក​ កីឡាករ​ម៉ាទីន មូ​រ៉េ​,ហ្ស៊ូ មូ​រ៉េ,​កីឡាករ​ដេន​តុន វ៉ាសសេល​និង​ប្អូន​ប្រុស​របស់​គេ​ម៉ាតទូ ហាតតុន​ជា​ដើម​។

គេ​គិត​ថា​ប្រហែល​ជា​ហាតតុន​អាចជួយ​បង្ហាត់​កីឡាករ​ទាំង​នេះ​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ជាជើង​ឯក​ពិភពលោក ​ឬក៏​អ្នក​វាយ​ដណ្តើម​ខ្សែ​ក្រវាត់​ពិភពលោក​ ។ ហាតតុន​គឺ​ជា​អតី​ត​ម្ចាស់​ជើង​ឯក​ពិភពលោក​ស្ថា​ប័ន​ IBF និង ​IBO ក្នុង​ប្រ​ភេទទម្ងន់​ Light Welterweight។ គេធ្លាប់​ឡើង​រេញ​ប្រកួត​បាន​ចំនួន​៤៧​លើក​ ក្នុង​នោះ​ឈ្នះ​៤៥លើក​ ឈ្នះ​ដោយ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន​៣២លើក មិ​ន​ធ្លាប់​ស្មើ​តែ​ធ្លាប់​ចាញ់​២លើក ។ ការ​ប្រកួត​ចុង​ក្រោយ​របស់​ហាតតុន​គឺ​នៅ​ថ្ងៃ​ទី​២​ខែ​មេសា​ឆ្នាំ ២០០៩​នៅសង្វៀន ​MGM Grand Garden Arenaទី​ក្រុង​ឡាស​វេហ្គាសរដ្ឋនេវ៉ា​ដា សហរដ្ឋ​អាមេរិក​។ ការ​បរាជ័យ​ដោយ​សន្លប់​ក្នុង​ទឹក​ទី​២ក្រោម​កណ្តាប់​ដៃ​ប៉ាក់គី​អាវ​នៅ​ពេល​នោះ​បាន​ធ្វើ​ឲ្យ​រូប​គេ​បាត់​បង់​ខ្សែ​ក្រវាត់​ស្ថា​ប័ន​IBO ៕