សហភាពអាហ្វ្រិកបានទទួលស្គាល់ជាផ្លូវការចំពោះស៊ូដង់ខាងត្បូងថា ជារដ្ឋសមាជិកទី៥៤របស់ខ្លួនក្នុងឱកាសនៃពិធីមួយកាលពីថ្ងៃទី១៥ សីហា នៅឯទីស្នាក់ការគណៈកម្មាធិការសហភាពអាហ្វ្រិកនាក្រុងអាឌីស អាបេបា រដ្ឋធានីអេត្យូពី។
ក្នុងពិធីនេះដោយមានវត្តមានរបស់លោក JEAN PING ប្រធានគណៈកម្មាធិការសហភាពអាហ្វ្រិក លោក SALVA KIIR MAYARDI ប្រធានាធិបតីស៊ូដង់ខាងត្បូង ទង់ជាតិរបស់សាធារណរដ្ឋស៊ូដង់ខាងត្បូងត្រូវបានបង្ហូតនៅទីស្នាក់ការសហភាពអាហ្វ្រិករួមជាមួយទង់ជាតិរបស់រដ្ឋជាសមាជីកដទៃៗទៀត។
នាឱកាសនោះលោកប្រធានាធិបតី KIIR ថ្លែងថា ទង់ជាតិរបស់យើងពេលនេះត្រូវបានបង្ហូតទាំងនៅអ.ស.បនាទីក្រុងញូងយ៉កទាំងនៅទីស្នាក់ការសហភាពអាហ្វ្រិក។
គណៈកម្មាធិការសហភាពអាហ្វ្រិកបានទទួលកាលពីថ្ងៃទី២៦ កក្កដា កន្លងមកនេះនូវការយល់ព្រមរបស់បណ្តារដ្ឋជាសមាជិកគ្រប់ ចំនួនដែលចាំបាច់សម្រាប់បញ្ចូលស៊ូដង់ខាងត្បូងជាសមាជីកពេញសិទ្ធិរបស់អង្គការប្លុកអាហ្វ្រិកនោះ៕
ចែករំលែកព័តមាននេះ