ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​យុវ​នារី​​​អូស្ត្រាលី​​កូន​អ្នក​មានត្រូវ​​គេ​ចង​​គ្រាប់បែក​​ជាប់​.ក​ចាប់ខ្លួន​​បុរស​ម្នាក់នៅ​អាមេរិក

13 ឆ្នាំ មុន

ប៉ូលិស​​​អូស្ត្រាលី​​​គូសបញ្ជាក់​​ថា បុរស​អូស្ត្រា​លី​​​ម្នាក់​ត្រូវ​ចាប់​ខ្លួន​កាលពីថ្ងៃទី១៦ ​សីហា នៅ​សហរ​ដ្ឋ​អាមេរិក​ក្នុង​ក្របខណ្ឌ​​​​នៃ​ការ​ស៊ើប​​អង្កេត​​លើរឿង​​​គ្រាប់បែក​​​ក្លែ​ងក្លាយ​​ចង​ជាប់​.ក​យុវនារី​ក្រុង​ស៊ីដនីម្នាក់​ជា​កូនស្រីរបស់សេដ្ឋីម្នាក់​អស់​រយៈ​​ពេល​​ដល់ទៅ​១០​​​ម៉ោង​​​ទម្រាំ​​អ្នកដោះ​​​មីន​ដោះយក​ចេញ​​បាន ហើយក្រោយ​មក​​ទើប​ដឹង​ថា

ប៉ូលិស​​​អូស្ត្រាលី​​​គូសបញ្ជាក់​​ថា បុរស​អូស្ត្រា​លី​​​ម្នាក់​ត្រូវ​ចាប់​ខ្លួន​កាលពីថ្ងៃទី១៦ ​សីហា នៅ​សហរ​ដ្ឋ​អាមេរិក​ក្នុង​ក្របខណ្ឌ​​​​នៃ​ការ​ស៊ើប​​អង្កេត​​លើរឿង​​​គ្រាប់បែក​​​ក្លែ​ងក្លាយ​​ចង​ជាប់​.ក​យុវនារី​ក្រុង​ស៊ីដនីម្នាក់​ជា​កូនស្រីរបស់សេដ្ឋីម្នាក់​អស់​រយៈ​​ពេល​​ដល់ទៅ​១០​​​ម៉ោង​​​ទម្រាំ​​អ្នកដោះ​​​មីន​ដោះយក​ចេញ​​បាន ហើយក្រោយ​មក​​ទើប​ដឹង​ថា ​គ្រាប់បែក​ក្លែ​ងក្លាយ ។ ​បុរស​​​អាយុ​៥០ឆ្នាំ​​​ម្នាក់​ត្រូវ​ចាប់ឃុំ​ឃាំង​​នៅ​​ក្រុង​ LOUISVILLE រដ្ឋ​កេន​ទុកគី ក្រោយ​ពី​ប្រតិបត្តិ​ការរួមគ្នា​​មួយ​ជា​​មួយ​ភ្នាក់​ងារ​ FBI ។

កាលពី​ដើម​ខែសីហា​​នេះ​នាង​ MADELE-INE PULVER ​អាយុ​១៨ឆ្នាំ​​ជាកូនស្រី​អ្នក​ជំនួញ​​មានស្តុក​​ស្តម្ភ​​ម្នាក់​បាន​រស់នៅ​​រយៈ​​​ពេល​១០​​ម៉ោង​​​​ជាមួយ​របស់​ដែលដូច​គ្រាប់បែក​មួយ​គ្រាប់​ចងជាប់កនាង​ដោយបុរស​​បិទមុខម្នាក់​ ។ ​បុរស​​នោះបានប​ន្សល់ទុកកំណត់​​ហេតុ​មួយ​នៅ​​នឹងកន្លែង​​ដែលអាច​ឱ្យប៉ូលិស​សន្និដ្ឋាន​បានថា នោះ​ជា​ការប៉ុនប៉ង​ចាប់​ជម្រិត​មួយ ។ ​​ប៉ុន្មានថ្ងៃ​​ក្រោយ​មក ប៉ូលិសអូស្ត្រាលី​​​ដោយ​រួម​សហការ​​​​ជិតស្និទ្ធ​​​ជាមួយ FBI ​បាន​កំណត់​​អត្ត​សញ្ញាណ​​​របស់​បុរស​នោះ​ ហើយដឹង​ថា ជននោះ​​ចាកចេញ​​ទៅ​សហរដ្ឋអាមេរិក​​រយៈ​ពេលប៉ុន្មាន​​​ថ្ងៃ​ចុង​ក្រោយនេះ ។ ​យោង​តាម​ប៉ូលិសថា បុរសនោះ​ត្រូវ​នាំមក​កាន់​តុលាការ​​​​មូលដ្ឋាន​មួយ​ ខណៈ​​ពេលអូស្ត្រាលី​​ស្វះ​ស្វែង​​ឱ្យទទួលបាន​ការធ្វើបត្យា​ប័ន​ ៕