ប្រេងឆៅប្រមាណជា២០០តោនបានធ្លាយចូលសមុទ្រខាងជើងបន្ទាប់ពីប្រេងក្រុមហ៊ុនសែលធ្លាយចេញនាពេលថ្មីៗនេះ។ ការលេចធ្លាយនោះចេញពីស្ថានីយ៍បូមប្រេង Gannet Alpha ស្ថិតនៅចម្ងាយ១៨០គីឡូម៉ែត្រពីទីក្រុងAberdeen ប្រទេសស្កុតឡែនកាលពីសប្តាហ៍មុន។
ក្រុមហ៊ុនសែលនិយាយថា ខ្លួនបានគ្រប់ គ្រង់ស្ថានការណ៍បានហើយ តែតាមការប៉ាន់ស្មានប្រេងដែលធ្លាយចេញចូលសមុទ្រមាន ចំនួន២១៦តោនស្មើនឹង១៣០០ធុង។
លោក Glen Cayley ប្រធានគ្រប់គ្រង បច្ចេកទេសរបស់ក្រុមហ៊ុនសែលនិយាយថា វាពិតជាលំបាកដើម្បីប្រាប់ពីចំនួនសរុបដែលប្រេងបានធ្លាយ ប៉ុន្តែយើងគ្រាន់តែប៉ាន់ប្រមាណថាមានប្រហែលជា២១៦តោន។
ទោះជាយ៉ាងណាកម្រិតនៃការធ្លាយប្រេងមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ ហើយការប៉ាន់ស្មានសំរាប់ថ្ងៃទី១៥ មានចំនួន១តោន៕
ចែករំលែកព័តមាននេះ