២ករណីចិត្តធំជាង៨០! ម្នាក់ខឹងប្រពន្ធប្រើឲ្យទៅច្រូតស្រូវ ម្នាក់ទៀតខឹ.ងប្រពន្ធមិនយកម៉ូតូទៅឲ្យ ធ្វើអ.ត្ត.ឃា.ត
- ព្រះវិហារ
ខេត្តព្រះវិហារ ៖ សេចក្តីរាយការណ៍ឲ្យដឹងថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ បុរសម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅដើមស្វាយខាងក្រោយផ្ទះបងថ្លៃ ស្ថិតនៅបុស្ស ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ ដោយមូលហេតុខឹងប្រពន្ធប្រើឲ្យទៅច្រូវស្រូវ ។
បុរសរូបនោះ មានឈ្មោះ រឿន សឿន ភេទប្រុស អអាយុ៤៥ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ឃឃុំកើតហេតុខាងលើ ។ សេចក្តីរាយការណ៍បន្តថា ពេលព្រឹកថ្ងៃខែខាងលើ មុនកើតហេតុ ភរិយាជនរងគ្រោះ បានប្រើប្តីឲ្យទៅច្រូវស្រូវទុំនៅវាលស្រែ ប៉ុន្តែប្តីមិនបានទៅទេ ទើបមានការឈ្លោះប្រកែកគ្នា ហើយប្តីក៏បានដើរចេញពីផ្ទះទៅបាត់ លុះដល់ពេលព្រលប់យប់បន្តិច ស្រាប់តែអ្នកស្រុកប្រទះឃើញបុរសចិត្តខ្លាំងម្នាក់នោះចងកនៅលើដើមស្វាយខាងក្រោយផ្ទះបងថ្លៃ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានបង្កើតគណៈកម្មការចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យសាកសព រួចបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណៃ ។
ដោយឡែក កាលពពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក៏មានបុរសម្នាក់ទៀត ខឹងប្រពន្ធមិនយកម៉ូតូទៅឲ្យ ខណៈខ្លួនកំពុងជាប់រវល់ផឹកស៊ីជាមួយមិត្ត សម្រេចធ្វើអត្តឃាតចងកសម្លាប់លើចុងឈើដែរ ដែលហេតុការណ៍នេះ បានកើតឡើងនៅចំណុចក្នុងចំការស្វាយចន្ទីរបស់ឈ្មោះ រស់ សារ៉ន ស្ថិតនៅភូមិអូរ ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ ជនរងគ្រោះមានឈ្មោះ ធី ថេត ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិបុះពៃ ឃុំរុង រឿង ស្រុករវៀង ខេត្តព្រះវិហារ ។
បើតាមសាក្សីនិយាយថា មុនកើតហេតុ ជនរងគ្រោះបានចេញពីផ្ទះ អាចទៅជួបជុំមិត្តភក្តិផឹកស៊ីនៅភូមិផ្សេងទៀត បន្ទាប់មក នារសៀលថ្ងៃដដែល ប្តីក៏បានទូរស័ព្ទទៅប្រពន្ធប្រាប់ឲ្យយកម៉ូតូទៅឲ្យដើម្បីជិះមកផ្ទះវិញ តែប្រពន្ធមិនបានយកម៉ូតូទៅឲ្យប្តីទេ ដោយអះអាងថា មិនស្គាល់ទីកន្លែងដែលប្តីទៅផឹក ។
សាក្សីបន្តថា ការឆ្លើយឆ្លងតាមរយៈទូរស័ព្ទនោះ គេឮប្តីប្រពន្ធមានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង មួយសន្ទុះក្រោយមក ក៏បាត់ឮសម្លេងឈ្លោះគ្នាស្ងាត់ឈឹង ស្រាប់តែរសៀលបន្តិចក៏មានការភ្ញាក់ផ្អើលថា បុរសម្នាក់នោះឡើងចងកធ្វើអត្តឃាតសម្លាប់ខ្លួនលើដើមស្វាយចន្ទី ស្លាប់បាត់ទៅហើយ។
ក្រោយមានការភ្ញាក់ផ្អើល ករណីបុរសនោះចងកសម្លាប់ខ្លួន សមត្ថកិច្ចនគរបាលមូលដ្ឋាន និងជំនាញស្រុក-ខេត្តបានចុះទៅពិនិត្យធ្វើកោសល្យវិច្ច័យ រួចបានប្រគល់សាកសពជនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែកព័តមាននេះ