ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​ក្រើនរំលឹក​ដល់​កូន​ខ្មែរ​ស្គាល់​ឱ្យ​បាន​ច្បាស់​អំពី​អត្ត​ស​ញ្ញាណ និង​ផលិត​​ផល​វប្បធម៌​​ជាតិ

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ក្រើនរំលឹក​​ដល់​កូន​ខ្មែរ​​ស្គាល់​ឱ្យ​បាន​ច្បាស់​អំពី​អត្តសញ្ញាណ និង​ផលិតផល​វប្បធម៌​ជាតិ​របស់​ខ្មែរ ដើម្បី​ចៀសវាង​ការ​ភាន់​​ច្រឡំ​ ។

ថ្លែង​ក្នុង​ពិធី​បើក​ពិព័រណ៍​ផលិតផល​ខ្មែរ​លើក​ទី​៤ ក្រោម​ប្រធានបទ«​រួម​គ្នា​ផលិត រួម​គ្នា​ប្រើ​ផលិតផល​ជាតិ» នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​សាល​ស​ន្និបាទ​កោះ​ពេជ្រ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​យ៉ាង​ប្រជា​ពលរដ្ឋ​ខ្មែរ ពិសេស​ យុវជន និង​អ្នក​ផលិត​ឱ្យ​យល់​ដឹង និង​ស្គាល់​ឱ្យ​បាន​ច្បាស់​អំពី​អត្តសញ្ញាណ និង​ផលិតផល​សិល្បៈ​វប្បធម៌​របស់​ខ្មែរ ​។

សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា​​ «​ថ្ងៃមុន ​ប្រទេស​ថៃ​ជាមួយ​ភូមា គ្រាន់តែ​ដាក់​រូប​មួយ​ភ្លាម​បញ្ហា​ ។ ឡាវ របាំ រឿង​ពី​មុន​វា​អត់​អី​ទេ ប៉ុន្តែ​អ្វី​ដែល​រឿង​តូច​ៗ​នេះ​ វា​បង្ហាញ​​នូវ​ភាព​ចាំបាច់​ដែល​កូន​ខ្មែរ​ត្រូវ​តែ​ស្គាល់​អត្តសញ្ញាណ និង​ស្គាល់​នូវ​ផលិតផល​ដែល​ជា​ផលិតផល​សិល្បៈ​វប្បធម៌​របស់​ខ្មែរ​ឱ្យ​បាន​ច្បាស់ ដើម្បី​ចូលរួម​អភិវឌ្ឍន៍ និង​យក​អភិរក្ស គឺថា​អភិរក្ស និង​ការ​អភិវឌ្ឍ​ទៅ​ខាង​មុខ»​។

ពាក់ព័ន្ធ​នឹង​ការ​ច្នៃប្រឌិត សម្តេច​នាយក​រដ្ឋមន្ត្រី ក៏​បាន​ណែនាំ​ថា បើ​ទោះបី​ត្រូវ​ច្នៃប្រឌិត​យ៉ាងណា​ក៏​ដោយ ក៏​ត្រូវ​ច្នៃ​ឱ្យ​ចំ​ទម្រង់ និង​រក្សា​អត្តសញ្ញាណ​ដើម​របស់​ខ្មែរ​ឱ្យ​បាន ​៕