សហរដ្ឋអាមេរិក ៖ ក្រុមអ្នកប្រជាធិបតេយ្យកំពុងតែរៀបចំការស៊ើបអង្កេតនាពេលខាងមុខរបស់សភា ។ កាលពីថ្ងៃទី១៨ វិច្ឆិកាសមាជិកច្រើនរូបនៃគ្រួសារលោកដូណាល់ត្រាំ ព្រមទាំងបណ្ដាមនុស្សជំនិត ត្រូវបានស្នើឲ្យរក្សាទុកឯកសារនានារបស់ពួកគេ។

កូនប្រុស២រូបរបស់លោកត្រាំ និងអនុប្រធានាធិបតី លោកឌីជីវ៉ាន ស្ថិតក្នុងចំណោមអ្នកដែលសមាជិកសភាជាអ្នកប្រជាធិប តេយ្យ លោក ROBERT GARCIA ផ្ញើសារលិខិតឲ្យកាលពីថ្ងៃទី១៨ វិច្ឆិកា ។ សមាជិកសភារដ្ឋកាលីហ្វ័រនីញ៉ារូបនោះ ស្នើដល់ពួកគេឲ្យត្រៀម និងរក្សាទុកឯកសារនានា ដែលសភាអាចត្រូវការក្នុងក្របខណ្ឌនៃការស៊ើបអង្កេតនាពេលខាងមុខរបស់សភា។
ក្នុងសារលិខិតលោក ROBERT GARCIA សរសេរថា សម្រាប់លោកដូណាល់ត្រាំ និងកូនប្រុសអ៉ីរិកត្រាំ លទ្ធភាពនៃការស៊ើបអង្កេតផ្ដោតលើជម្លោះផលប្រយោជន៍ ទាក់ទិននឹងគម្រោង CRYPTOMONNAIES WORLD LIBERTY FINANCIAL ។ លោកថា ពួកអ្នកចូលរួមក្នុងរឿងធ្វើពាណិជ្ជកម្ម ដែលហាក់ដូចជាពួកលោកអាចទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់ អាងខ្នងឪពុកលោកជាប្រធានាធិបតី ។
ចំណែកសារលិខិតជូនលោកឌីជីវ៉ាន សមាជិកសភារូបនោះលើកឡើងពីរឿង JEFFREY EPSTEIN ។ លោកស្នើដល់អនុប្រធានាធិបតី ឲ្យរក្សាទុកបណ្ដាឯកសារទាក់ទិននឹងការដោះដូរនោះ ដែលលោកឌីជីវ៉ានចូលរួមដែរ ។ មានកិច្ចប្រជុំនានា ក្នុងបន្ទប់វិបត្តិនៃសេតវិមាន ស្ដីពីរឿង JEFFREY EPSTEIN ក្នុងគោលបំណងពង្វាងការចាប់អារម្មណ៍របស់សាធារណមតិលើសំណុំរឿងEPSTEIN នេះ និងកម្រិតការពិនិត្យទំនាក់ទំនងរវាងលោក JEFFREY EPSTEIN ដែលស្លាប់ក្នុងគុកកាលពីឆ្នាំ២០១៩ ។
សារលិខិតក៏ផ្ញើទៅកាន់រដ្ឋមន្ត្រីយុត្តិធម៌លោក TODD BLANCHE ដែលសង្ស័យថា ប៉ុនប៉ងបិទបាំងបណ្ដាឯកសារEPSTEIN។
ពួកអ្នកប្រជាធិបតេយ្យក៏គ្រោងស៊ើបអង្កេតថា ភាពនៃការរំលោភបំពានអំណាច ក្នុងការអនុវត្តនយោបាយអន្តោប្រវេសន៍របស់រដ្ឋាភិបាល ដែលរឿងនោះជាប់ទាក់ទិននឹងមនុស្សជំនិតច្រើនរូបរបស់លោកត្រាំ ៕

ចែករំលែកព័តមាននេះ