ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន និងរុស្ស៊ីរិះគន់ទណ្ឌកម្ម និងគោលនយោបាយការពារពាណិជ្ជកម្មរបស់លោកខាងលិច មុនជួបត្រាំ

1 ថ្ងៃ មុន

អន្តរជាតិ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានរិះគន់គោលនយោបាយការពារពាណិជ្ជកម្ម និងទណ្ឌកម្មសេដ្ឋកិច្ចរបស់ប្រទេសលោកខាងលិច ខណៈប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលត្រីភាគីជាមួយមេដឹកនាំទាំងពីរនៅថ្ងៃទី១៩ ខែវិច្ឆិកា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងសុន្ទរកថានៅកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងសិនជិន លោក ស៊ី បានអំពាវនាវឱ្យប្រទេសនានាគាំទ្រពាណិជ្ជកម្ម និងការវិនិយោគដោយសេរី និងបើកចំហ ព្រមទាំងបញ្ជាក់ថា ចិននឹងបន្តបើកទីផ្សារ និងអភិវឌ្ឍបច្ចេកវិទ្យា ទោះបីអាម៉េរិកទើបដាក់កម្រិតបន្ថែមលើការផ្គត់ផ្គង់បន្ទះឈីបបញ្ញាសិប្បនិម្មិតដល់ចិនក៏ដោយ។

ចំណែកលោក ពូទីន បានរិះគន់ទណ្ឌកម្ម និងការរឹតត្បិតពាណិជ្ជកម្មរបស់លោកខាងលិច ដោយចាត់ទុកថា វិធានការទាំងនេះមិនអាចបញ្ឈប់កំណើនសេដ្ឋកិច្ច ឬបំផ្លាញសេដ្ឋកិច្ចរបស់ប្រទេសគូប្រជែងបានឡើយ។ លោកក៏បានរិះគន់មហាអំណាចលោកខាងលិចថា កំពុងបាត់បង់ឥទ្ធិពល ខណៈទណ្ឌកម្មប្រឆាំងរុស្ស៊ីបានបង្កផលប៉ះពាល់ត្រឡប់ទៅលើប្រទេសដែលដាក់ចេញវិធានការទាំងនោះវិញ។

កិច្ចប្រជុំរវាងលោក ស៊ី លោក ពូទីន និងលោក ត្រាំ គ្រោងពិភាក្សាលើបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន សង្គ្រាមអាម៉េរិក-អ៊ីរ៉ង់ ពាណិជ្ជកម្ម បញ្ញាសិប្បនិម្មិត និងអាវុធនុយក្លេអ៊ែរ។ ទន្ទឹមនឹងនេះ ប្រទេសតូចៗមួយចំនួនក៏មានក្ដីបារម្ភថា កិច្ចព្រមព្រៀងរវាងមហាអំណាចទាំងបីអាចមើលរំលងផលប្រយោជន៍របស់ប្រទេសដទៃផងដែរ៕