ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកចុង​ចាប់រំលោភ​កូនស្រី​អាយុ​១៦​ឆ្នាំ រហូត​មាន​ផ្ទៃពោះ​៦​ខែ ទើប​បែកធ្លាយ នៅ​ស្រុក​កំពង់​រោ​ទិ៍

1 ថ្ងៃ មុន

ខេត្តស្វាយរៀង​៖ ឪពុកចុង​អប្រិយ​ម្នាក់ បាន​ចាប់រំលោភ​កូនស្រី​អាយុ​១៦​ឆ្នាំ រហូត​មាន​ផ្ទៃពោះ​៦​ខែ ទើប​បែកធ្លាយ​ដល់​ម្ដាយ ប្ដឹង​សមត្ថកិច្ច​ហៅ​មក​សួរនាំ តែ​ប្ដី​កំហូច​មិន​ព្រម​ឆ្លើយ​សារភាព បែរជា​ប្រកែក​។ ប៉ុន្តែ​នៅ​ពេល​សមត្ថកិច្ច កំពុង​សួរ​ជន​រង​គ្រោះ (​ម្ដាយ និង​កូនស្រី​) ភ្លេចខ្លួន ជនសង្ស័យ​ជា​ឪពុកចុង ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ក្នុង​បន្ទប់​ប៉ុស្តិ៍ មិន​នឹក​ស្មានថា ទាញ​បាន​ក្រមា​យក​ទៅ​ចង​.​ក​ធ្វើ​អត្តឃាត​នៅ​ក្នុង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ថ្មី បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។ សំណាងល្អ សមត្ថកិច្ច​ឃើញ​ក៏​យក​កាំបិត​កាត់​ក្រមា​ជួយ​ទាន់ (​មិន​ស្លាប់​) គ្រាន់តែ​របួសធ្ងន់ ទើប​សមត្ថកិច្ច​ហៅ​រថយន្ត​សា​មុ​យ ដឹក​បញ្ជូន​មក​មន្ទីរពេទ្យ​បង្អែក​ខេត្តស្វាយរៀង​ដើម្បី​សង្គ្រោះ ។

ករណី​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ​កើតឡើង​នា​វេលា​ម៉ោង​០៨​ព្រឹក ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៦ ស្ថិត​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ថ្មី ក្នុងភូមិ​អូរ ឃុំ​ថ្មី ស្រុក​កំពង់​រោ​ទិ៍​។ ទាក់ទិន​នឹង​ករណី​នេះ​ដែរ លោក​មេឃុំ​ថ្មី បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា ពិតជា​មាន​ករណី​ឪពុកចុង​ចាប់រំលោភ​កូនស្រី អាយុ​១៦​ឆ្នាំ រហូត​មាន​ផ្ទៃពោះ​០៦​ខែ ពិតប្រាកដ​មែន​។ សមត្ថកិច្ច​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ម្ដាយ​នារី​រង​គ្រោះ​ហើយ ដោយ​ជនសង្ស័យ​ឈ្មោះ រិ​ន វិត ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ជា​ឪពុកចុង មាន​ទីលំនៅ​ភូមិ​កោះ​ត្រាច ឃុំ​ថ្មី ស្រុក​កំពង់​រោ​ទិ៍ ។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​អនុវត្ត​ដំណើរការ​នីតិវិធី ដោយ​ជនសង្ស័យ​ចង​.​ក​ធ្វើ​អត្តឃាត​រង​របួសធ្ងន់ និង​ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​។ ទោះបីជា​យ៉ាងណា សមត្ថកិច្ច​កំពុង​បន្ត​ដំណើរការ​នីតិវិធី និង​កសាង​សំណុំរឿង​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់ ៕