និន្នាការតម្លៃមាសនៅដំណាច់ឆ្នាំ២០២៦នេះ កំពុងស្ថិតក្រោមសម្ពាធធ្លាក់ចុះ និងមានការប្រែប្រួលខ្លាំងក្នុងរង្វង់តម្លៃទាប ដោយអ្នកវិភាគហិរញ្ញវត្ថុអន្តរជាតិភាគច្រើនព្យាករណ៍ថាតម្លៃអាចនឹងរក្សាលំនឹងនៅចន្លោះប្រហែល៤.៥៨០ ទៅ៥.០០០ ក្នុងមួយតម្លឹង ។

តាមសេចក្តីរាយការណ៍របស់សារព័ត៌មានបរទេស បានឲ្យដឹងថា គិតត្រឹមពាក់កណ្តាលខែវិច្ឆិកា នៃឆ្នាំ២០២៦ តម្លៃមាសនៅទីផ្សារអន្តរជាតិបានធ្លាក់ចុះមកនៅត្រឹមប្រមាណជា ៤.៥៧០ដុល្លារក្នុងមួយតម្លឹង ពោល គឺធ្លាក់ចុះប្រហែល៣០ភាគរយ ពីកំណត់ត្រាខ្ពស់បំផុតដែលមានតម្លៃប្រមាណជា៦.៧០០ ដុល្លារកាលពីខែមករា ។
ការប្រែប្រួលនៃតម្លៃមាសនៅពេលនេះត្រូវបានគេដឹងថា គឺវាពាក់ព័ន្ធនឹងបញ្ហានៃការកំណត់អត្រាការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក ការប្រែប្រួលនៃតម្លៃលុយដុល្លារ ការប្រមូលទិញចូលបង្កើនស្តុកបម្រុងរបស់ធនាគារកណ្តាលប្រទេសនានា ជាពិសេស គឺចិន និងសម្ពាធអតិផរណា បណ្តាលមកពីសង្គ្រាមនៅមជ្ឈឹមបូព៌ា ។
សម្រាប់តម្លៃមាសនៅក្នុងស្រុកហាងឆេ ងដែលប្រកាសដោយហាងលក់មាសខ្លះបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ មាសមួយជី មានតម្លៃ៤៥៩ដុល្លារ ហើយមួយតម្លឹង គឺ៤.៥៩៩ ដុល្លារ ៕
ចែករំលែកព័តមាននេះ