ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្រ្តី ៖ ជោគជ័យនៃវិស័យសុខាភិបាលស្ថិតលើចំនួនជីវិតអ្នកជំងឺដែលសង្រ្គោះបាន

1 ថ្ងៃ មុន
  • ភ្នំពេញ

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ឈាង រ៉ា ថ្លែង​ចំ​ៗ​អំពី​ឧបករណ៍​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ និង​ប្រសិទ្ធភាព​នៃ​ការ​ប្រើប្រាស់​របស់​ក្រុម​គ្រូពេទ្យ​កម្ពុជា ។

នៅ​ក្នុង​ពេល​អញ្ជើញ​ធ្វើ​បទ​អន្តរាគមន៍ អំពី​វិស័យ​សុខាភិបាល​នៅ​កម្ពុជា ក្នុង​វេទិកា​ធុរកិច្ច​បារាំង​–​កម្ពុជា ឆ្នាំ​២០២៦ កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា បាន​ថ្លែង​ថា ជោគជ័យ​ពិតប្រាកដ នៃ​ប្រព័ន្ធ​សុខាភិបាល មិន​វាស់វែង​លើ​ចំនួន​ឧបករណ៍​បច្ចេកវិទ្យា ដែល​យើង​រក​ទិញ​បាន​ឡើយ ប៉ុន្តែ​វាស់វែង​លើ​ចំនួន​ជីវិត​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ និង​ការ​កាត់​បន្ថយ​វិសមភាព ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាជន​កម្ពុជា​ជា​ធំ ។

លោក​បាន​គូសបញ្ជាក់​យ៉ាង​ច្បាស់​ថា នវានុវត្តន៍​មិនមែន​ជា​របស់​ប្រណីត​ទេ តែ​ជា​ភាព​ចាំបាច់​ជា​យុទ្ធសាស្ត្រ​ដើម្បី​ដោះស្រាយ​បញ្ហា​ជួយ​បន្ថែម​ដល់​ធនធាន​សុខាភិបាល ដែល​នៅ​មាន​តម្រូវការ​ដ៏​ចាំបាច់ និង​លើកកម្ពស់​គុណភាព សុវត្ថិភាព និង​សមធម៌ ក្នុង​ការ​ថែទាំ​សុខភាព ។

ប្រឈម​មុខ​នឹង​បញ្ហា​នេះ លោក​បាន​អះអាង​ថា កម្ពុជា​ក៏​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​ចម្បង​ៗ បន្ថែម​ទៀត​ផង​ដែរ​ដូច​ជា ការ​ស្វែងរក​ហិរញ្ញប្បទាន ការ​បណ្តុះបណ្តាល​ធនធានមនុស្ស និង​ការ​ធានា​អធិបតេយ្យភាព​ឌី​ជី​ថ​ល ៕