ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួនឪពុកចុង​ម្នាក់ ពាក់ព័ន្ធ​ករណី​បំពា.នកូន

1 ថ្ងៃ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ខេត្តក្រចេះ ចុះ​ឃាត់ខ្លួន​ពិរុទ្ធជន​ម្នាក់​ដែល​បាន​ប្រ​ព្រឹ​ត្តឹ​​ទៅ​លើ​ក្មេង​ស្រី​ម្នាក់ ដែល​ជា​កូនចុង​តាំងពី​នាង​អាយុ​៩​ឆ្នាំ រហូត​ដល់​អាយុ​១៥​ឆ្នាំ ។

សេចក្តីរាយការណ៍​ដែល​កោះសន្តិភាព​ទើប​ទទួល​បាន​នា​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៦ បានឱ្យ​ដឹង​ថា ប្រតិបត្តិការ​ឃាត់ខ្លួន​ជន​រូប​​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៦ ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ពី​លោក ស៊ា​វ ងី​ឈាន់ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន និង​ឃុំខ្លួន​លេខ ២០៥ (​គ​) ជ​.​ច​.​ន​/២៦ របស់​ចៅក្រម​ជម្រះ នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី ។

ប្រភព​បាន​បន្ត​ថា ពិរុទ្ធជន​ឈ្មោះ រឿ​ន ភារ​ម្យ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ចក់​ចារ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​រៀប​ការ​ជាមួយ​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​និង​មានកូន​បន្ថែមចំនួន​ពីរ​នាក់ ។ ជន​នេះ​បាន​បំពានទៅ​លើ​កូនស្រី​ចុង​របស់​ខ្លួ​ន​តាំងពី​អំឡុង​ឆ្នាំ​២០១៩(​កាល​នោះ​ក្មេង​ស្រី​មាន​អាយុ​៩​ឆ្នាំ​) និង​ធ្វើ​សកម្មភាព​ជា​បន្តបន្ទាប់ រហូត​ក្មេង​ស្រី​ទ្រាំ​លែង​បាន​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​នា​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៦ ។

ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ប្រតិបត្តិការ ប៉ុន្តែ​ជនល្មើស​បាន​រត់គេច​ខ្លួន​បាត់​​ស្រមោល ។ តែ​កម្លាំង​ជំនាញ​បាន​បន្ត​និ​តិ​វិធី ស្រាវជ្រាវ​ស៊ើបអង្កេត​រហូត​អាច​ស្វែងរក​ឃើញ​ជនល្មើស ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៦ តែ​ម្តង​។

បច្ចុប្បន្ន ពិរុទ្ធជន​ឈ្មោះ រឿ​ន ភារ​ម្យ ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ១២​ឆ្នាំ ​៕​