ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពលរដ្ឋ​​​ឃុំ​កោះ​​អន្លង់​ចិន​ជិត​​២០០​នាក់ ​តវ៉ា​ប្រឆាំង​​ក្រុម​​ហ៊ុន​​បូមខ្សាច់​​​ច័ន្ទ ​​រិទ្ធ​ស័ក្តិ​

13 ឆ្នាំ មុន

​ខេត្ត​កណ្តាល​​​ ៖ ​​ប្រជាពលរដ្ឋ​​​​ប្រមាណ​​២០​០​នាក់​​​តំណាង​ឱ្យប្រជា​ពលរដ្ឋ​​​​​នៅទូទាំង​ ឃុំ​កោះ​អន្លង់ចិន បាននាំគ្នា​​មក​​កាន់​សាលាឃុំ​ ធ្វើ​ការ​តវ៉ាប្រឆាំង​​​​ក្រុមហ៊ុន​បូមខ្សាច់​​មួយឈ្មោះ​​​​ច័ន្ទ​​ រិទ្ធស័ក្តិ ដែលកំពុងធ្វើ​សកម្មភាព​បូមខ្សាច់​នៅ ក្នុង​ទន្លេ​​​បាដាក់ ចំណុចភូមិ​​​កណ្តាល​​​កោះ​ ឃុំ​កោះ​អន្លង់​ចិន ស្រុកស្អាង​។ កាលពី​​​​វេលាម៉ោង​​​៨ព្រឹក​ថ្ងៃទី​​​

ខេត្ត​កណ្តាល​​​ ៖ ​​ប្រជាពលរដ្ឋ​​​​ប្រមាណ​​២០​០​នាក់​​​តំណាង​ឱ្យប្រជា​ពលរដ្ឋ​​​​​នៅទូទាំង​ឃុំ​កោះ​អន្លង់ចិន បាននាំគ្នា​​មក​​កាន់​សាលាឃុំ​ ធ្វើ​ការ​តវ៉ាប្រឆាំង​​​​ក្រុមហ៊ុន​បូមខ្សាច់​​មួយឈ្មោះ​​​​ច័ន្ទ​​រិទ្ធស័ក្តិ ដែលកំពុងធ្វើ​សកម្មភាព​បូមខ្សាច់​នៅ ក្នុង​ទន្លេ​​​បាដាក់ ចំណុចភូមិ​​​កណ្តាល​​​កោះ​ ឃុំ​កោះ​អន្លង់​ចិន ស្រុកស្អាង​។ កាលពី​​​​វេលាម៉ោង​​​៨ព្រឹក​ថ្ងៃទី​​​១៦ សីហា ២០១១ ​ប៉ះពាល់​​​ផ្ទះសំបែង​​ភូមិ​ឋាន​​របស់ពួកគាត់​​យ៉ាង​ខ្លាំង​ ដូចជា ការ​បាក់​ច្រាំង​​ទន្លេជាដើម ហើយ​​វា​នឹង​​​​រាល​ដាល​​ដល់​ផ្ទះរបស់គាត់​។

សកម្មភាព​បូមខ្សាច់​​នេះ​គឺក្រុម​ហ៊ុន​​ច័ន្ទ រិទ្ធ​ស័ក្តិ ​​ដាក់​សាឡងធំៗ​បូមខ្សាច់​​អស់​រយៈ​ពេល​ជាង​មួយខែ​កន្លង​មក​ហើយ ​​ប៉ះពាល់​ដល់​ភូមិ​​ឋានរបស់ពួកគាត់​​ ប៉ុន្តែ​​​អាជ្ញាធរ​​​មូល​ដ្ឋាន​​បែរ​ជា​​ធ្វើមិន​ដឹង​មិន​ឮ​ទៅវិញ ។ ​ពួក​គាត់​សំណូមពរ​​ឱ្យក្រុមហ៊ុន​បូម​ខ្សាច់ធ្វើ​​​​យ៉ាង​ណា​តាម​លក្ខណៈ​បច្ចេកទេស​​ដែល​ច្បាប់​​​​អនុញ្ញាត​គឺ​​​វា​​​ត្រឹម​ត្រូវ​ណាស់ទៅហើយ ​និង​ក៏​គ្មានការ​តវ៉ា​ដែរ៕