ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តតាកែវ ផ្សព្វផ្សាយវិធាន​ការការពារសន្តិសុខ សុវត្ថិភាព ត្រៀមសម្រាប់ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦

2 ថ្ងៃ មុន
  • តាកែវ

ខេត្ត​តាកែវ ៖ នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ​ឆ្នាំ​២០២៦ លេខាធិការ​ដ្ឋា​ន​រៀបចំ​ការ​បោះ​ឆ្នោត ខេត្តតាកែវ បាន​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តី​ពី កិច្ចសហការ និង​វិធានការ​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ សម្រាប់​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឆ្នាំ​២០២៦ ។

​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព លោក ស៊ុត ខុន អភិបាលរង​ខេត្ត តំណាង​អោយឯកឧត្តម វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ និង លោកស្រី ហែម បញ្ញា ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត ខេត្តតាកែវ​។

មានការ​អញ្ជើញ​ចូលរួម​ពី​លោកស្នងការ​រង​នគរបាល​ខេត្ត លោក​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត លោក​មេបញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត លោក​អភិបាលរង ក្រុង​-​ស្រុក​ទាំង​១០ តំណាង​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត ព្រមទាំង​តំណាង​គណបក្ស​នយោ​បាយ​ប្រចាំ​នៅ​ខេត្តតាកែវ​ជា​ច្រើន​រូប ។

ការ​ប្រជុំ​នេះ គឺ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ និង​ភាគី​ពាក់ព័ន្ធ ក្នុង​ការ​ធានា​ឱ្យ​បាន​នូវ​បរិយាកាស​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់​ធ្នាប់​​សាធារណៈ​ល្អ​ប្រសើរ ដើម្បី​ឱ្យ​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០២៦ នៅ​ក្នុង​ខេត្តតាកែវ ប្រព្រឹត្ត​ទៅ​ដោយ​រលូន តម្លាភាព និង​ទទួល​បាន​ជោគជ័យ​ ៕