សង្គ្រាមអ៉ីរ៉ង់ ៖ អាមេរិក កាលពីថ្ងៃទី១៧ វិច្ឆិកា បានវាយប្រហារច្រើនលើកលើកោះ QESHM អ៉ីរ៉ង់ ស្ថិតនៅច្រកសមុទ្រហ័រមូស តែតាមអាជ្ញាធរមូលដ្ឋានថា ការវាយប្រហារទាំងនេះ ពុំមានការខូចខាតធ្ងន់ធ្ងរឡើយ ។ នេះជាការកើនឡើងថ្មីនៃជម្លោះនៅ
មជ្ឈឹមបូព៌ា ។ អាមេរិកបានវាយប្រហារជាថ្មីលើកោះ QESHM ជាចំណុចយុទ្ធសាស្ត្រ សម្រាប់ត្រួតត្រាច្រកសមុទ្រអ័រមូស និងជាចំណុចស្នូលនៃជម្លោះរវាងក្រុងវ៉ាស៊ីនតោន និងក្រុងតេហេអ៉ីរ៉ង់។ តាមទីភ្នាក់ងារព័ត៌មានអ៉ីរ៉ង់ IRNA ថា មានស្នូរផ្ទុះ៥ ឬ៦លើកលាន់ឮនៅកោះQESHM កាលពីថ្ងៃទី១៧ វិច្ឆិកា ។

អភិបាលរងខេត្តហ័រមូសហ្គាន លោកអាហ៍ម៉ាដណាហ្វីស៊ីថ្លែងថា ការវាយប្រហាររបស់អាមេរិក ប្រឆាំងបណ្ដាទីតាំងស្ថិតលើកោះQESHM ពុំបណ្ដាលឲ្យមានការខូចខាតក្នុងបណ្ដាតំបន់មានប្រជាជនរស់នៅ ហាងទំនិញនានាឬបណ្ដាហេដ្ឋារចនាសម្ព័ន្ធឡើយ។ សភាពការណ៍នៅលើកោះ QESHM ស្ថិតក្រោមការត្រួតត្រា ហើយគ្រប់អង្គការសង្គ្រោះ សេវាកម្មនិងរដ្ឋបាល ស្ថិតក្នុងការប្រកាសអាសន្នពេញបន្ទុក ។
ការវាយប្រហារទាំងនេះ របស់អាមេរិកកើតមានក្រោយអ៉ីរ៉ង់ប្រកាសពីការវាយប្រហារដោយដ្រូន ប្រឆាំងមូលដ្ឋានយោធាអាមេ
រិកមួយកន្លែងនៅបារ៉ែន ។ កងឆ្មាំបដិវត្តន៍អ៉ីរ៉ង់អះអាងថា បានវាយប្រហារប្រព័ន្ធរ៉ាដាមួយរបស់កងទ័ពអាមេរិកនៅមូលដ្ឋានយោធា CHEIKH ISSA។ កងឆ្មាំបដិវត្តន៍បានចាត់ទុកការវាយប្រហារទាំងនេះរបស់អ៉ីរ៉ង់ថា ជាការសងសឹកចំពោះការរំលោភបំពានផ្ទួនៗលើដែនអាកាសអ៉ីរ៉ង់ ដោយបណ្ដាដ្រូនប្រដាប់អាវុធរបស់អាមេរិក ។

កាតាស្នើអាមេរិក និងអ៉ីរ៉ង់ចៀសវាងការវាយប្រហារគ្នាថ្មី ប្រទេសកាតាកាលពីថ្ងៃទី១៧ វិច្ឆិកា បានព្រមានពីគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះការកើនឡើងជាថ្មីនៃការវាយប្រហារគ្នានៅនៅតំបន់ឈូងសមុទ្រពែរ្ស ដែលអាចរារាំងមិនឲ្យសម្រេចបានកិច្ចព្រមព្រៀងមួយរវាងអាមេរិក និងអ៉ីរ៉ង់ ។ កាតាក៏ប្រកាសដែរពីការជួបគ្នាជាមួយបណ្ដាអ្នកទទួលខុសត្រូវអ៉ីរ៉ង់ក្នុងពេលដ៏ឆាប់ខាងមុខ
នេះ ៕

ចែករំលែកព័តមាននេះ